តម្លៃគ្រាប់កាហ្វេស្រស់នៅមណ្ឌលគិរីកើនឡើង ក្រោយពីមានកិច្ចសន្យាផលិតកម្មកសិកម្ម

មណ្ឌលគីរី ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី​ បានលើកឡើង​ឱ្យដឹងថា ទិន្នផលគ្រាប់កាហ្វេស្រស់នៅខេត្តមណ្ឌ​លគិរី មានតម្លៃថ្លៃជាងមុន ក្រោយពីមានកិច្ចសន្យាផលិតកម្មកសិកម្ម ខណៈអ្នកដាំដុះ និងផ្ទៃដីដាំដុះកាហ្វេមានការកើនឡើងដូចគ្នា។

លោក​ សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ ថា ផលិតផលគ្រាប់កាហ្វេស្រស់ ឬ​គ្រាប់កាហ្វេឆៅចម្រុះនៅខេត្តមណ្ឌលគិរីមានការកើនឡើងជាអតិបរមា ចន្លោះ​ពី ២០០រៀល ទៅ ៣០០រៀលក្នុង១គីឡូក្រាម សម្រាប់ឆ្នាំ២០២៣នេះ ក្រោយពី​មានកិច្ចសន្យាផលិតកម្មកសិកម្ម ស្ដី​ពីការផ្គត់ផ្គង់ផលិតផលកាហ្វេស្រស់រវាងក្រុមអ្នកផលិតជាមួយក្រុមហ៊ុនប្រមូលទិញ។

លោកបានលើកឡើង​ថា ៖

«តម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ ចម្រុះមានតម្លៃចន្លោះ ១ ៣៥០ ទៅ ១ ៥០០ រៀល នៅក្នុងឆ្នាំ២០២៣ នេះ ដែលកើនឡើងពី ២០០រៀល ទៅ ៣០០រៀល ហើយរំពឹងថាតម្លៃគ្រាប់កាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅចម្រុះនៅតែអាចបន្តកើនដល់ចន្លោះពី ១ ៤០០ ទៅ ១ ៦០០ រៀលក្នុង ១គីឡូក្រាម សម្រាប់ឆ្នាំបន្តបន្ទាប់ទៀត»។

លោក សុង ឃាង បន្តថា កត្តាដែលធ្វើឱ្យតម្លៃគ្រាប់កាហ្វេស្រស់ ឬកាហ្វេឆៅ មានការកើន​ឡើង ដោយសារតែមានការស​ហការជាមួយគ្នារវាងមន្ទីរកសិកម្ម​ខេត្តមណ្ឌលគិរី និង​ក្រុមហ៊ុន ខូហ្វី ក្នុងរយៈពេល២ឆ្នាំដើម្បីប្រមូលទិញយកគ្រាប់កាហ្វេស្រស់​ក្នុងតម្លៃខ្ពស់នៅលើទីផ្សារ។

លោកបានប្រាប់ថា ៖

«ការរក្សាតម្លៃទីផ្សារ ផលិតផលកាហ្វេស្រស់ ឬគ្រាប់កាហ្វេឆៅ បានចូលរួមចំណែកលើកកម្ព​ស់ជីវ​ភាពរស់នៅកសិករកាន់តែប្រសើរឡើង និងមានភាពធន់ជាងមុន និងអាចពង្រឹងទៅលើការដាំដុះដើម្បីធានានូវខ្សែចង្វាក់ផ្គត់ផ្គង់ត្រឹមត្រូវតាមស្តង់ដារនិងនិរន្តរភាព»។

អ្នកស្រី មាស មករា ពលរដ្ឋ​រស់នៅភូមិម៉ាប្រយ៉ោង ឃុំភូលូក ស្រុកពេជ្រតា ខេត្តមណ្ឌលគិរី បានប្រាប់ឱ្យដឹងដែរ​ថា អ្នក​ស្រីបានចាប់យកកសិកម្មផ្នែកដាំកាហ្វេនេះអស់រយៈពេលជាង ៩ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន និងបានជួ​យ​លើកស្ទួយវិស័យកសិកម្មក្នុងប្រទេសបានមួយផ្នែកផងដែរ​។

អ្នកស្រីបានបន្តថា បច្ចុប្បន្ននេះ ដំណាំកាហ្វេ គឺជាប្រភេទដំណាំដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារ មិនថានៅក្នុងប្រទេស ឬក៏ក្រៅប្រទេសទេ។

អ្នកស្រីបានបញ្ជាក់ថា ៖

«គ្រាប់កាហ្វេស្រស់នាពេលបច្ចុប្បន្ននេះមានតម្លៃគួរសម ជាពិសេសក្រោយពីការសម្របសម្រួលបង្កើតឱ្យមានកិច្ចសន្យាកសិកម្ម មានក្រុមហ៊ុនចាំប្រមូលទិញ ដោយយើងមិនបារម្ភរឿងទីផ្សារឡើយ។  ប៉ុន្តែយើងត្រូវគោ​រពតាមលក្ខខណ្ឌរបស់ក្រុមហ៊ុន ដោយត្រូវប្រើជីធម្មជាតិ និងថែទាំដោយយកចិត្តទុកដាក់ទើបគ្រាប់កាហ្វេស្រស់មានគុណភាពល្អ»។

​យោងតាមការបញ្ជាក់ពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី គិតត្រឹម​ឆ្នាំ២០២៣ មានកសិករប្រ​មាណចំនួន ៣៦៥គ្រួសារ និងក្រុមហ៊ុនចំនួន១ ដែលមានផ្ទៃដីសរុបចំនួន ៥២៥ហិកតា បានធ្វើការដាំដុះកាហ្វេ បើទោះ​បី​ជាចំនួនគ្រួសារមានការកើនឡើងបន្តិច​បន្តួច តែមានការពង្រីកផ្ទៃដីដាំដុះច្រើន​ជាងមុន។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ជារឿយៗ​ក្រសួងតែងតែជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើកិច្ចសន្យាផលិ​តកម្ម​កសិកម្ម រវាងក្រុមហ៊ុនឯកជន ជាមួយកសិករ ព្រោះកិច្ចសន្យាផលិតកម្មកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ជាពិសេសពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នារវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ។

បើតាមក្រសួងកសិកម្ម កំណើននៃការទទួលទានកាហ្វេនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយក្រសួងកសិ​កម្ម បាន និងកំពុងឱ្យ​មានការពង្រីកផ្ទៃដីដាំកាហ្វេរ៉ូប៊ូស្តា និងការប្រើប្រាស់កាហ្វេនេះនៅកម្ពុជា ខណៈបច្ចុប្បន្នការដាំដុះកាហ្វេប្រ​ភេទរ៉ូប៊ូស្តានេះនៅមានតិចតួចនៅឡើយ។

ក្រសួងបានបញ្ជាក់ថា កាហ្វេប្រភេទ រ៉ូប៊ូស្តា មានភាពអំណោយផលសម្រាប់ការដាំដុះនៅកម្ពុជា ដោយអាចដាំបាននៅតំ​បន់ខ្ពស់រាបដូចជានៅមណ្ឌលគិរី ដែលអាកាសធាតុត្រជាក់ល្មម និងមានភ្លៀងច្រើន ដែលអាចឱ្យកសិករដាំដុះទទួលផលច្រើន៕ អត្ថបទ(CPA) ៖ វណ្ណ សុជាតា​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *