បរទេស៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសអាល្លឺម៉ង់ លោក Peter Altmaier នៅថ្ងៃសុក្រនេះបានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា ប្រទេសរបស់លោកនឹងអាចមើលឃើញមានវត្តមានរបស់រថយន្តអគ្គិសនីដល់ទៅ ១លានគ្រឿងនៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ។

“ពួកយើងនឹងឈានទៅដល់គោលដៅដែលអាល្លឺម៉ង់ចង់បាន គឺរថយន្តអគ្គិសនីធ្វើដំណើរលើដងផ្លូវទាំងអស់សរុប ១លានគ្រឿងនៅក្នុងខែកក្កដានេះ ប៉ុន្តែវាគឺយឺតជាង ៦ ខែនៃផែនការចាស់ដែលចង់ធ្វើឲ្យបានសម្រេចនៅត្រឹមចុងឆ្នាំ២០២០កន្លងទៅ”
លោក Peter Altmaier
លោកបានបន្តទៀតថា ប្រាក់រង្វាន់បន្ថែមជាច្រើនទៀតត្រូវបានរដ្ឋាភិបាលប្រកាសផ្តល់ឲ្យសម្រាប់កិច្ចការងារនេះនៅពាក់កណ្តាលឆ្នាំ២០២១ គឺច្រើនជាងទំហំដែលធ្លាប់បានផ្តល់ឲ្យកាលពីឆ្នាំទៅ។ កញ្ចប់ថវិកាដែលជាកញ្ចប់នៃការឧបត្ថម្ភធនគឺបានកើនឡើងដោយសារបញ្ហាវិបត្តិកូវីដ ហើយវាមានចំនួនសរុបប្រមាណជា ១.២៥ ពាន់លានអ៊ឺរ៉ូ។
ជាចុងក្រោយលោក Altmaier បានបញ្ជាក់ដែរថា អាល្លឺម៉ង់ក៏បានកំពុងពិចារណាក្នុងការដាក់ផែនការថ្មីរយៈពេលវែងជាមួយនឹងការបង្កើនគោលដៅកំណត់ឲ្យបានចំនួនរថយន្តអគ្គិសនីកាន់តែច្រើនឡើងចន្លោះពី ៧ ទៅ ១០ លានគ្រឿងនៅទូទាំងប្រទេស៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ែលហ្សិក រារាំងបំណងអឺរ៉ុបដែលចង់រឹបអូសទ្រព្យបង្កកទាំងអស់របស់រុស្ស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/09/2026
ប្រទេសប៊ែលហ្សិក បានបដិសេធយ៉ាងដាច់អហង្ការចំពោះការប៉ុនប៉ងសាជាថ្មីរបស់បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបមួយចំនួនដែលចង់រឹបអូសយកទ្រព្យសម្បត្តិបម្រុងរបស់រុស្ស៊ីដែលបានបង្ខាំងទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 03/09/2026
កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ

ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/09/2026
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន និងកំពុងជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ ខណៈដែលវិស័យបច្ចេកវិទ្យាមានភាពរីកចម្រើនជាលំដាប់ និងជាផ្នែកមួយនៅក្នុងទីផ្សារការងារ





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content