បរទេស ៖ វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិហៅកាត់ថា IIF (Institute of International Finance) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលសប្តាហ៍មុនបានចេញរបាយការណ៍ស្រាវជ្រាវមួយបង្ហាញពីទំហំនៃបំណុលអន្តរជាតិរបស់សកលលោកបានហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេល៣ខែដើមឆ្នាំនេះ។

ទិន្នន័យនេះបានបង្ហាញតួលេខសរុបនៃទំហំបំណុលមានចំនួនយ៉ាងសន្ធឹកសន្ធាប់ដែលក្នុងនោះសហរដ្ឋអាមេរិក និងចិនជាអ្នកជាប់បំណុលអន្តរជាតិច្រើនជាងគេ ខណៈដែលអាមេរិកមានចំនួន ២,៥ទ្រីលានដុល្លារ ហើយសម្រាប់ប្រទេសចិនមានចំនួន ១,៥ទ្រីលានដុល្លារ ប៉ុន្តែសម្រាប់តំបន់អឺរ៉ុបវិញទំហំបំណុលមានការធ្លាក់ចុះក្នុងរយៈពេល៣ត្រីមាសជាប់គ្នាមកហើយ។

IIF បានព្រមាននៅក្នុងរបាយការណ៍ថា នៅពេលដែលធនាគារកណ្តាលទាំងឡាយកំពុងចាប់ផ្តើមធ្វើការរឹតបន្តឹងគោលនយោបាយដើម្បីទប់ស្កាត់សម្ពាធអតិផរណានោះ ការចំណាយលើការខ្ចីប្រាក់កាន់តែខ្ពស់នឹងធ្វើឱ្យភាពងាយរងគ្រោះនៃបំណុលកាន់តែធ្ងន់ធ្ងរ។
IIF បន្ថែមទៀតថា កត្តាប៉ះពាល់នេះនឹងអាចមានភាពកាន់តែធ្ងន់ធ្ងរឡើងសម្រាប់ក្រុមអ្នកទទួលកម្ចីដែលកំពុងនៅតែមានចំនួនកើនឡើងប៉ុន្តែពួកគេមានមូលដ្ឋាននៃការធ្វើការវិនិយោគចម្រុះស្ថិតនៅក្នុងចំនួនតិចតួចនៅឡើយ។ គួរឲ្យដឹងដែរថា បំណុលសាជីវកម្មដែលមិនមានពាក់ព័ន្ធជាមួយនឹងបំណុលពីធនាគារ និងរដ្ឋាភិបាលគឺជាប្រភពដែលមានកំណើនខ្លាំងជាងគេបំផុត។ បំណុលដែលមិនរាប់បញ្ចូលវិស័យហិរញ្ញវត្ថុមានការកើនឡើងដល់ទៅ២៣៦ទ្រីលានដុល្លារ ពោលគឺមានការកើនឡើងដល់ទៅ៤០ទ្រីលាន ធៀបទៅនឹងរយៈពេល២ឆ្នាំមុនមុនពេលដែលពិភពលោករងការវាយប្រហារដោយកូវីដ ប៉ុន្តែបំណុលរបស់រដ្ឋាភិបាលទាំងឡាយត្រូវបានគេមើលឃើញថាមានការកើនឡើងយឺតយ៉ាវបន្តិចធៀបទៅនឹងពេលវេលាដូចគ្នា៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content