ដំណឹងល្អសម្រាប់អ្នកដែលចង់បម្រើការងារផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុន

​ក្នុងនាមជា‌កម្មវីធីជួយជំរុញលើការទទួលយកធនធានមនុស្សបរទេសផ្នែកការងារថែទាំមនុស្សចាស់សម្រាប់កម្ពុជា ​យើងនឹងធ្វើការរៀបចំកម្មវិធីធ្វើបទពន្យល់ណែនាំស្ដីពីប្រព័ន្ធពលករជំនាញជាក់លាក់តាមរយៈការឡាយ(Live)ផ្ទាល់ពីប្រទេសជប៉ុនដោយមានការចូលរួមពីបុគ្គលិកថែទាំមនុស្សចាស់ជនជាតិខ្មែរដែលកំពុងបម្រើការងារនៅប្រទេសជប៉ុនផងដែរ។

នេះគឺជាលើកទី៤ហើយ ដែលកម្មវិធីនេះបានរៀបចំឡើងនៅក្នុងឆ្នាំនេះ ហើយវាគឺជាកម្មវិធីមួយដែលជួយទ្រទ្រង់ដល់ក្រសួងការងាររបស់ជប៉ុន​ តាមរយៈការជួយផ្សព្វផ្សាយការងារផ្នែកថែទាំមនុស្សចាស់នៅបរទេស ក្នុងគោលបំណងធានាឳ្យបាននូវធនធានមនុស្សបរទេសដែលមានបំណងចង់ធ្វើការងារផ្នែកថែទាំមនុស្សចាស់នៅក្នុងប្រទេសជប៉ុន តាមរយៈប្រព័ន្ធពលករជំនាញជាក់លាក់។

ដើម្បីផ្សព្វផ្សាយអំពីការងារផ្នែកថែទាំមនុស្សចាស់នេះទៅដល់យុវជននៅក្នុងប្រទេសកម្ពុជា ដែលមានការចាប់អារម្មណ៍អំពីប្រទេសជប៉ុន និងមានចំណាប់អារម្មណ៍ចង់ធ្វើការ និងរស់នៅប្រទេសជប៉ុនឳ្យបានដឹង ក្រៅតែពីការរៀបចំកម្មវិធីធ្វើបទពន្យល់ណែនាំតាមប្រព័ន្ធអនឡាញ(Online)នេះ ក៏មានការផ្សព្វផ្សាយព័ត៌មាន​ កម្រងរូបភាព និងវីឌីអូនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ និងវែបសាយ(website)ផងដែរ។

ការរៀបចំឡើងនៅលើកនេះ គឺមានគោលបំណងធ្វើបទពន្យល់ណែនាំដោយធ្វើការឡាយ(Live)រួមគ្នារវាងកម្ពុជា និងជប៉ុន ដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងប្រព័ន្ធពលករជំនាញជាក់លាក់ ដើម្បីទទួលបានការងារផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុន និងដើម្បីយល់ឳ្យកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងដ៏ស្អិតល្មួតរបស់ជប៉ុន។

កម្មវីធីនឹងធ្វើការឆ្លើយទៅនឹងសំណួររបស់លោកអ្នកដោយធ្វើការទំនាក់ទំនងគ្នាតាមរយៈប្រព័ន្ធអនឡាញ ជាមួយនឹងបងប្អូនជនជាតិខ្មែរដែលកំពុងធ្វើការជាក់ស្ដែងនៅក្នុងមណ្ឌលថែទាំមនុស្សចាស់នៅប្រទេសជប៉ុន។

សូមជួយផ្សព្វផ្សាយបន្តនូវដំណឹងអំពីកម្មវិធីនេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនលោកអ្នកកុំបីខាន។

ឈ្មោះកម្មវិធី : កម្មវិធីធ្វើបទពន្យល់ណែនាំតាមរយៈប្រព័ន្ធអនឡាញ(Online)

អ្នករៀបចំ    :  ក្រសួងការងារ

កាលបរិច្ឆេទ  : ៤/១២/២០២៣ (ថ្ងៃច័ន្ទ) ម៉ោង១៤ : ០០  ~ ១៥ : ៣០ (ម៉ោងនៅកម្ពុជា) រៀបចំការឡាយរួមគ្នារវាងកម្ពុជានិងជប៉ុនអំពីកម្មវិធីធ្វើបទពន្យល់ណែនាំ។

មធ្យោបាយផ្សាយ :  ​កម្មវិធីនឹងជួយសម្រួលដល់លោកអ្នកដែលមានបំណងចង់ចូលរួមទស្សនា ​អាចចូលរួមទស្សនាបានតាមរយៈការឡាយ (Live) Facebook និង YouTube នៅលើទូរស័ព្ទដៃ និង កុំព្យូទ័ររបស់លោកអ្នកផ្ទាល់ ឬអញ្ជើញចូលរួមជួបជុំគ្នានៅសាលាដែលបានរៀបចំជួយសម្រួលដល់កម្មវិធី ដោយគ្រាន់តែលោកអ្នកធ្វើការចុះឈ្មោះចូលរួមជាមុន។

ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមធ្យោបាយទំនាក់ទំនងដែលបានដាក់ជូន។

អ្នកចូលរួម  : យុវជននៅក្នុងប្រទេសកម្ពុជា ដែលមានការចាប់អារម្មណ៍អំពីប្រទេសជប៉ុន និង​មានចំណាប់អារម្មណ៍ចង់ធ្វើការ និងរស់នៅប្រទេសជប៉ុនចំនួន ៨០នាក់។

ខ្លឹមសារនៃកម្មវិធី  : ផ្លាស់ប្ដូរបទពិសោធគ្នាតាមរយៈការឡាយជាមួយជនជាតិខ្មែរដែលកំពុងបម្រើការងារផ្នែកថែទាំមនុស្សចាស់នៅប្រទេសជប៉ុន និងធ្វើការពន្យល់អំពីការងារនេះ។ យើងខ្ញុំនឹងធ្វើការទទួលនូវសំណួររបស់លោកអ្នកទុកជាមុន ហើយនឹងធ្វើការឆ្លើយនឹងសំណួរនេះ​នៅក្នុងកម្មវិធី។

(១)​ ស្វែងយល់អំពីការងារផ្នែកថែទាំមនុស្សចាស់ (ការរ​ស់នៅ និង របៀបធ្វើការនៅប្រទេសជប៉ុន)

(២) មកកាន់ប្រទេសជប៉ុនដោយបានស្វែងយល់ពីប្រព័ន្ធជាមុន (ប្រព័ន្ធដើម្បីមកកាន់ប្រទេសជប៉ុន)

(៣) រៀនភាសាជប៉ុន និង ជំនាញថែទាំមនុស្សចាស់​(របៀបរៀន)

(៤) នាទីសំណួរចម្លើយ

ឆ្នាំនេះយើងនឹងអនុវត្តន៍ទៅតាមខ្លឹមសារដែលបានបំពេញបន្ថែមដោយទទួលសិស្សច្បងជនជាតិខ្មែរ ដែលកំពុងបម្រើការងារជាក់ស្ដែងនៅក្នុងមណ្ឌលថែទាំមនុស្សចាស់នៅប្រទេសជប៉ុន។

ទំនាក់ទំនង ៖

-ឈ្មោះក្រុមហ៊ុន UG Marketing Republic Co. Ltd

-ឈ្មោះអ្នកទទួលបន្ទុក Tep Chanpanharith

-មធ្យោបាយទំនាក់ទំនង​​​​​​​​​​​​​  015 916 234                                                       

-អ៊ីមែល info@ugrepublic.com 
(អត្ថបទៈ ក្រុមហ៊ុន)


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​