ដំណឹង​ល្អ ក្រុមហ៊ុន​បរទេស​ជិត​១០០​ក្រុមហ៊ុន មកទស្សនកិច្ច​ និង​សិក្សា​ពី​សក្ដានុពល​វិនិយោគ​នៅកម្ពុជា​

ភ្នំពេញ ៖ នាដើមឆ្នាំ២០២៥នេះ កម្ពុជា​ទទួល​បាន​សញ្ញា​វិជ្ជមាន​នៃកា​រវិនិយោគ​ឡើង​វិញជា​បន្ត​បន្ទាប់ ជាក់​ស្ដែ​ង​ក្នុង​រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុន​បរទេស​ជិត​១០០​ក្រុមហ៊ុន​ បានមកបំពេញទស្សនកិច្ច​ស្វែង​យល់ពី​សក្ដា​​នុពល​​ និងឱកាស​វិនិយោគ​នៅក្នុងប្រទេស​កម្ពុជា ។​

បើតាម​សេចក្ដី ប្រកាសព័ត៌មានរបស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បានឱ្យដឹងថា ក្រុមហ៊ុនបរទេសទាំង​ជិត​១០​០​​​ក្រុមហ៊ុនដែលមក​បំពេញទស្សនកិច្ច​និ​ងសិក្សា​ស្វែងយល់ពី​សក្ដា​នុពល​វិនិយោគ នៅកម្ពុជា​រួមមាន​ក្រុម​ហ៊ុនចិន ជប៉ុន​ថៃ និ​ងវៀតណាម​ជាដើម ​ហើយក៏បានចូលជួបជាមួយ​ឯកឧត្តម​ ស៊ុន ចាន់ថុល​ ឧប​នាយករ​ដ្ឋ​មន្ត្រី និងជាអនុប្រធានទី​១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ដើម្បីពិភាក្សា​ការងារ​បន្ថែម ​។

នៅក្នុងជំនួប​ជាមួយ​ប្រតិភូក្រុមហ៊ុន​ជិត​៤០​ដឹកនាំដោយអង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន ( JETRO )ឯកឧត្តម​ស៊ុន ចាន់​ថុល បាន​ជម្រាបជូនអំពីកំណើននៃគម្រោ​ងវិនិ​យោគ​ដែ​ល​គួ​រ​ឱ្យ​ក​ត់​ស​ម្គា​ល់​​ក្នុង​កំ​ណ​ត់​ត្រាគ​ម្រោ​ង​វិ​និយោគដែលបានអនុម័ត នៃប្រវត្តិប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន៖ គម្រោ​ង​វិនិ​យោ​គដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង(តួលេខខ្ពស់បំផុតក្នុងកំណត់ត្រា៣០ឆ្នាំ) និ​ង​គ​ម្រោ​ងវិនិយោគដែលបានអនុម័តក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៥ សរុបចំនួនជាង ១១០គម្រោ​ង​ផង​ដែ​រ។

ឯកឧត្តម​បន្តថា តួលេខទាំងនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃច្បាប់ស្តីពីការវិនិយោគ ក៏ដូច​ជា​​គោ​​ល​ន​​យោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែ​លបាន​ប​ង្ហា​ញពីកា​រ​យ​ក​ចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចា​ត់​ទុ​ក​វិស័​យ​នេះ​ជា​ម៉ាស៊ីន​ដ៏​សំ​ខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។

ដោយឡែក​ក្នុងជំនួប​ផ្សេងមួយទៀត​ជាមួយ​ អភិបាលក្រុង​​ចឹង​ចូវ ខេត្ត​ហ៊ឺណាន​ប្រទេស​ចិន និង​ក្រុមវិ​និ​យោ​គិន​​​ចិ​នសរុប​ប្រមាណ៥០​ក្រុមហ៊ុន ឯកឧត្តមស៊ុន ចាន់ថុល ក៏បានជម្រាបជូន​ដល់​វិនិយោគិន​ចិន​ទាំង​នោះ​ពី​សក្ដានុពល​វិជ្ជមាន​នានា​របស់​កម្ពុជា ដែលជា​មូលដ្ឋានសម្រាប់ពិចារណា​ក្នុងការ​សម្រេចចិត្ត​វិនិយោគ និង មុខ​ស​ញ្ញា​វិនិ​យោគជាអាទិភាពរបស់កម្ពុជា ដែលគណៈប្រតិភូវិនិយោគិនគួរតែសិក្សាពិនិត្យលទ្ធភាព រួមមាន​ រោ​ងចក្រឧស្សាហកម្ម, ឧស្សាហកម្មយានយន្ត, ឧស្សាហកម្មអេឡិចត្រូនិក, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, កសិកម្ម និងកសិ-ឧស្សាហកម្ម, ការកែច្នៃចំណីអាហារ, ថាមពលបៃតង, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, វិស័យអប់រំបណ្តុះបណ្តាល, វិស័យសុខាភិបាល, បច្ចេកវិទ្យាឌីជីថល, សហគ្រាស/អាជីវកម្មខ្នាតតូច និ​ង​មធ្យម​(SMEs) និងសេវាកម្មផ្សេងៗ ។

គួរ​បញ្ជាក់​ថា ក្រោយជួប​ជាមួយ​ឯកឧត្តម​ស៊ុន ចាន់ថុល​ ឧប​នាយករដ្ឋមន្ត្រី​រួច វិនិយោគិន​និងធុរជន​​បរទេស​ដែល​មកបំពេញទស្សនកិច្ច​​នៅ​កម្ពុជា បាន​ចុះទៅដល់​ខេត្តព្រះសីហនុ ដើម្បីសិក្សា​បន្ថែម​ពីសក្ដានុពល​និងស្វែង​រកឱកាស​វិនិយោគ​នៅក្នុងខេត្ត​ព្រះសីហនុ ។​

ឯកឧត្តម​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ​ បាន​បញ្ជាក់ជូន​វិនិយោគិន​ និងធុរជនមកពីវៀតណាម ​ថៃ ចិន ជប៉ុន​ឱ្យដឹងថា រាជរដ្ឋាភិបាលបានធ្វើការវិនិយោគខេត្តព្រះសីហនុ លើហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ឆ្នេរ បន្ទប់ទឹកសាធារណៈតាមបណ្តោយឆ្នេរ រូបសំណាក អាងប្រពិត្តកម្មទឹកកខ្វក់ជាដើម។ ក្រោម​ការ​ដឹក​នាំ​រប​ស់​ស​ម្តេ​ចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដា​ក់​ចេញ​កម្ម​វិធី​ពិ​សេ​ស​ជំរុញការវិនិយោគនៅខេត្តព្រះសីហនុឆ្នាំ២០២៤ និងបន្ត២០២៥ ១.ជួយសម្រួលដល់អ្នកវិនិយោគ ២.លើ​ក​ទឹក​ចិត្តផ្នែកពន្ធ។ សង្ឃឹមថា ប្រតិភូនឹងមកវិនិយោគនៅខេត្តព្រះសីហនុសម្រាប់ឆ្នាំ២០២៥ ស្រ​បពេល​រដ្ឋាភិបាល​បាន​និងកំពុងផ្ដល់ការ​លើក​ទឹកចិត្តវិនិយោគិន​ ។​

លោក តូស៊ីយ៉ា អូនីស៊ី ទីប្រឹក្សាជាន់​ខ្ពស់​នៃអង្គការ​ JETRO បានឱ្យដឹងថា ដំ​ណើរ​ទ​ស្ស​នកិ​ច្ចរ​ប​ស់​គណៈ​ប្រ​តិ​ភូ​ជ​ប៉ុនមកកម្ពុជា ជាពិសេសខេត្តព្រះសីហនុ ដែលមានក្រុមហ៊ុនធុរកិច្ចមកពីប្រទេសវៀតណាម ថៃ និងចិ​ន ក្នុងគោលបំណងឈ្វេងយល់បរិយាកាសវិនិយោគ និ​ង​គោ​លន​យោបា​យ​ផ្សេង​ៗ​ក្នុ​ង​ការ​ទា​ក់ទា​ញ​វិ​និ​យោ​គិនមកកាន់កម្ពុជា ពួកគាត់ជាអ្នកវិនិយោគដែលមានចំណេះដឹង ជំនាញ និងទស្សនវិទ្យា ហើ​យ​ទ​ស្សន​កិ​ច្ចលើ​កនេះជួយបង្កើនឱកាសធុរកិច្ចនៃទំនាក់ទំនងរវាងប្រទេសទាំងពីរជប៉ុន កម្ពុជា និងបា​ន​ឈ្វេ​ង​យល់​ពី​ទំ​នាក់​ទំទងខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *