ដំណឹង​ល្អ ! គម្រោងព្រែកជីកហ្វូណន​តេជោ ផ្ដើម​ជីក​នៅពេល​ទឹក​ស្រក អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥

ភ្នំពេញ ៖ នៅទីបំផុត​ គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានកំណត់ពេលវេលា​ច្បាស់លាស់សម្រាប់​ការចាប់ផ្ដើម​ជីក​ជាផ្លូវការ​ហើយ ដោយ​គ្រោងចាប់ផ្ដើម​នៅពេលទឹក​ស្រកទៅវិញ គឺក្នុងអំឡុង​ចុងខែ​វិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ ។ នេះបើតាមការ​បញ្ជាក់ពីអ្នកនាំពាក្យ​ក្រសួងសាធារណការ ​និងដឹកជញ្ជូន នៅព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ។

ឯកឧត្តម ​ផន រឹម​ អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និងដឹកជញ្ជូន បាន​ឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទនៃដំណាក់កាលនីមួយៗ ។ ព្រែកជីកនេះ នឹងចាប់ផ្តើមជីកនៅពេលទឹកស្រកខាងមុខ ដែលអាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ។

ឯកឧត្តមបាន​បន្តថា​ បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាស់វែង និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។​ ពេលនេះក្រុមការ​ងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។ ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់ ។

ឯកឧត្តម​បានបន្ថែមថា គម្រោងព្រែកជីហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ហើយត្រូវបានចាត់ទុកជាការបោះជំហានដ៏សំខាន់មួយក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាក្នុងការកែប្រែមុខមាត់កម្ពុជាក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាផងដែរ។ ផ្លូវទឹកប្រវត្តិ​សា​ស្រ្ត​​មួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវ​បានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព ។

ឯកឧត្តម​បន្ថែមទៀត គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។

ឯកឧត្តម​បញ្ជាក់ថា ​នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិ និងអន្តរជាតិ ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួលរវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។

គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត រួមមាន៖ ការជំរុញ និងអភិវឌ្ឍន៍ វិស័យគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្រ្ត កសិកម្ម ទេសចរណ៍ ពាណិជ្ជកម្ម នគរូបនីយកម្ម សំណង់ និងការវិនិយោគសំខាន់ៗ ហើយគម្រោងនេះនឹងជួយកម្ពុជាឱ្យសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការបង្កើនផលិតភាពកសិកម្មសួនឧស្សាហកម្ម ទេសចរណ៍ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងឡូជីស្ទីក បង្កើនការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ បង្កើតការងារថ្មីៗជាច្រើនជូនប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍ និងវិនិយោគពហុវិស័យសម្រាប់តំបន់នានាតាមបណ្តោយខ្សែផ្លូវទឹកមួយនេះ។

បើតាម​ឯកឧត្តម ​ផន រឹម គម្រោងដ៏ធំសម្បើម និងមានអត្ថន័យជាប្រវត្តិសាស្រ្តនេះ គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យយុទ្ធសាស្រ្តវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ គម្រោងនេះបានបន្តយកចិត្តទុកដាក់ និងអនុវត្តប្រកបដោយប្រសិទ្ធភាព និងថាមពល ដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្សល់ទុកជាប្រវត្តិសាស្ត្រសម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយយូរអង្វែងបន្តទៀត ។

ទន្ទឹម​នឹង​ដំណើរការ​គម្រោងព្រែកជីកហ្វូណ​នតេជោ ក្រុមហ៊ុន​ OCIC ក៏មានគម្រោងជីកផ្លូវទឹក​ថ្មីមួយ​ខ្សែទៀតភ្ជាប់ពី​ទន្លេបាសាក់​ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានប្រវែង​១០គីឡូម៉ែត្រ ដើម្បី​តភ្ជាប់ពីអាកាស​យានដ្ឋានទៅ​ព្រែកជីកហ្វូណន​តេជោ និងភ្ជាប់ទៅកាន់​ផ្លូវសមុទ្រ​កម្ពុជា ។

គម្រោង​នេះ មានការសាទរជា​ខ្លាំងពីសំណាក់​វិនិយោគិន​កម្ពុជា ដោយរំពឹងថា​នឹងធ្វើឱ្យតំបន់ជុំវិញអាកាស​យានដ្ឋានអន្តរជាតិ​តេជោ​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​ដ៏មានសក្ដានុពល​ និងទាក់ទាញ​ការ​វិនិយោគ​នានាពីក្នុង និងក្រៅប្រទេស​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *