វិធីសាស្ត្ររកស៊ីជោគជ័យតាមរយៈទីផ្សារឌីជីថល

នៅលើដងវិថីដែលមានអ្នកដំណើរធ្វើចរាចរណ៍ទៅមកៗយ៉ាងមមាញឹក ក្រោមម្លប់ដ៏ត្រជាក់នៃដើមឈើធំៗដែលកំពុងឈរតម្រៀបជាជួរសងខាងដងវិថីនោះ។ នៅខាងក្រោយដើមឈើមួយដើម មានអក្សរមួយពាក្យ ម្តងឃើញម្តងបាត់ដោយសារតែស្លឹកឈើដែលបក់ទៅបក់មកតាមខ្យល់។ ពាក្យនោះអានថា «មរកត» ជាស្លាកឈ្មោះហាងកាហ្វេមួយដែលតែងតែមានមនុស្សក្នុងតំបន់នោះចូលមកហូប។ ប៉ុន្តែហេតុអ្វីបានជាមានតែអតិថិជនដដែលៗមកគាំទ្រ? ហាងនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ច ប៉ុន្តែហេតុអ្វីបានជាចំនួនអតិថិជននៅមានកម្រិត? បើតាមខ្ញុំដឹងរសជាតិ និងក្លិនកាហ្វេហាងនោះមិនចាញ់ហាងល្បីៗនោះទេ។

ពិដោរ គឺជាម្ចាស់ហាងវ័យក្មេង ទឹកមុខតែងតែបង្ហាញនូវស្នាមញញឹមជានិច្ច។ ស្ថិតនៅក្នុងឈុតសម្លៀកបំពាក់យុវវ័យ ពាក់អៀមឆុងកាហ្វេ កំពុងសម្រិតសម្រាំង កាន់ពែងកាហ្វេឆុងទាំងញញឹម និងមានទឹកមុខពោរពេញដោយមោទកភាព រីឯក្លិន និងរសជាតិនៃកាហ្វេវិញ ឆុងឡើងពោរពេញដោយក្ដីស្រលាញ់។  ពិដោរដាក់ពែងកាហ្វេចុះ សម្លឹងមើលទៅហាងដែលមានសភាពស្ងប់ស្ងាត់ ភ្ញៀវនៅទីនោះទាំងអស់សុទ្ធតែអតិថិជនប្រចាំ និងអ្នកដែលរស់នៅជាប់ៗហាង។ ពិដោរ បិតភ្នែកស្រង់ក្លិនកាហ្វេរបស់ខ្លួន ហើយស្រមៃ………ឃើញហាងរបស់នាង មានមនុស្សពេញ កំពុងសន្ទនាគ្នាយ៉ាងក្អាកក្អាយ មានឡានម៉ូតូចេញចូលយ៉ាងកុះករ តាំងពីភ្ញៀវដែលជាសិស្ស-និស្សិតរហូតដល់ភ្ញៀវដែលជាអ្នកធ្វើការ និងអ្នកជំនួញ។ 

ភ្ញាក់ពីភាពស្រមើស្រមៃហើយក្រឡេកមកមើលទិដ្ឋភាពជាក់ស្ដែងនៅក្នុងហាងរបស់នាង ពិដោរដកដង្ហើមធំ ហើយខ្សឹបសួរខ្លួនឯង៖
«ហាងខ្ញុំចំកន្លែងដែលមានមនុស្សច្រើនធ្វើដំណើរឆ្លងកាត់ ប៉ុន្តែហេតុអ្វីមិនមានអតិថិជនថ្មីសោះ?» «ចំពោះក្លិន និងរសជាតិវិញ អតិថិជនម្នាក់ណាក៏សរសើរមិនដាច់ពីមាត់» «តើហេតុអ្វីបាន មរកត មិនអាចសាងកេរ្តិ៍ឈ្មោះបាន?»​ ។ 

ហាងកាហ្វេនៅក្នុងទិដ្ឋភាពព្រះអាទិត្យរាបលិចពិតជាស្រស់ស្អាត ដោយពន្លឺបានចាំងចូលតាមចន្លោះដើមឈើនៅមុខហាង ធ្វើឲ្យហាងកាហ្វេ ​«មរកត»​​​​ ផុសត្រដែត កាន់តែមានសោភ័ណ្ឌភាពស្រស់ស្អាតបន្ថែមទៀត។ ពិដោរ កំពុងដោះអាវអៀមចេញ ដោយសារស្បើយភ្ញៀវនៅក្នុងហាង ក៏ទាញទូរស័ព្ទមកអូសមើលចុះឡើងក៏ឃើញការផ្សព្វផ្សាយរបស់​ Apsara Media​ Service។ពិដោរលាន់មាត់ថា «ការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Apsara Media​ ​Service ពិតជាឆ្លើយតបនឹងសំណួររបស់ខ្ញុំណាស់»។ ពិដោរក៏ធ្វើការទាក់ទងទៅ AMS ភ្លាម!

ពិដោរ បានចាប់ផ្ដើមសហការគ្នាជាមួយ ក្រុមការងារទីផ្សារឌីជីថលនៃក្រុមហ៊ុន Apsara Media​ ​Service ។​ Apsara Media​ Service ចាប់ផ្ដើមសិក្សាស្វែងយល់ពីគោលដៅអាជីវកម្ម អតិថិជនគោលដៅ និងគោលបំណងចុងក្រោយរបស់ពិដោរយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចក្ដីស្រមៃរបស់ពិដោរ។ បន្ទាប់មកក្រុមការងារទីផ្សារឌីជីថលបានបញ្ចេញនៅយុទ្ធសាស្រ្តទីផ្សារឌីជីថល ដោយប្រើវិធីសាស្រ្តក្នុងការផ្សព្វផ្សាយនៅលើបដារបស់គេហទំព័រ Apsara Media​ ​Service ។ ដើម្បីរំលេចចំណុចពិសេស ភាពឆ្នៃប្រឌិតទៅកាន់មនុស្សគ្រប់គ្នានៅលើបណ្ដាញឌីជីថល ធ្វើឲ្យមនុស្សគ្រប់គ្នាទុកចិត្ត ចង់ស្គាល់ ចង់ភ្លក្សរសជាតិ និងចង់មកកាន់ហាងរបស់ពិដោរផ្ទាល់។

ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ក្រោយពេល ពិដោរ បានជ្រើសយកសេវាកម្មផ្សព្វផ្សាយលើបដា និងការអនុវត្តយុទ្ធសាស្ត្រទីផ្សារឌីជីថលរបស់ក្រុមហ៊ុន Apsara Media​ ​Service អាជីវកម្មហាងកាហ្វេ «មរកត» ទទួលបានប្រជាប្រិយភាពលើបណ្តាញឌីជីថល កើនប្រាក់ចំណូល និងទទួលបានអតិថិជនថ្មីៗដែលជាសិស្ស-និស្សិត អ្នកធ្វើការ និងអ្នកជំនួញ មកធ្វើកិច្ចការសាលា និងពិភាក្សាការងារផ្សេងៗក្រៅពីមកស្គាល់ ភ្លក់រសជាតិ និងស្រង់ក្លិនកាហ្វេរបស់ពិដោរ។ 

ទិដ្ឋភាពដែលកំពុងកើតមាននៅមុខពិដោរ ហាក់ធ្វើឱ្យនាងគិតថាជាក្តីស្រមៃ ប៉ុន្តែនេះជាការពិតមួយដែលកើតឡើងក្រោយពេលនាងធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការសហការជាមួយក្រុមការងាររបស់ក្រុមហ៊ុន Apsara Media Services។

ពីហាងដែលមានសក្តានុពលប៉ុន្តែមិនមានប្រជាប្រិយភាព ប្រែក្លាយទៅជាមរកតដែលភ្លឺចែងចាំង គឺជារឿងមួយដែលគួរពិចារណា និងស្វែងយល់ពីគន្លឹះឬវិធីសាស្ត្រ ដែល Apsara Media Services បានប្រើ។

កុំគិតថាអាជីវកម្មតូចមិនអាចពង្រីក ឬឈ្នះអាជីវកម្មធំ អ្នកត្រូវការឱកាសតែប៉ុណ្ណោះក្នុងការសម្រេចក្តីស្រមៃរបស់អ្នកមួយជំហានម្តងៗ។ ឯឱកាសនោះគឺ Apsara Media Services។

Apsara Media Services ឬ AMS មានសេវាកម្មផ្សព្វផ្សាយលើបដាក្នុងគេហទំព័ររបស់យើង។ ពេលប្រើប្រាស់សេវាកម្មរបស់ AMS លោកអ្នកនឹងទទួលបានការប្រឹក្សាពីអ្នកជំនាញ AMS ទទួលបានការរចនាបដាដែលមានភាពប្រណិត ចលនារស់រវើក ការផ្សព្វផ្សាយចំអតិថិជនគោលដៅ អ្នកទស្សនារបស់ AMS នឹងក្លាយជាអតិថិជនរបស់អ្នក និងចុងក្រោយបង្កើនប្រាក់ចំណូលរបស់លោកអ្នក។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ឧស្សាហកម្មនៅចិនដែលជាប់ពាក់ព័ន្ធនឹង AI អាចកើនឡើងដល់ជាង ៣០ភាគរយនៅក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/07/2026

ឧស្សាហកម្មដែលជាប់ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត AI នៅក្នុងប្រទេសចិន ត្រូវបានរំពឹងថាអាចនឹងមានកំណើនដល់ជាង ៣០ភាគរយ នៅក្នុងឆ្នាំ២០២៦នេះ