រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា កម្ពុជានឹងមានសមិទ្ធផលល្អៗជាច្រើនក្នុងឆ្នាំ២០២២ខាងមុខ ក្នុងការបើកទីផ្សារនាំចេញទំនិញរបស់កម្ពុជា ដើម្បីកម្ពុជាអាចប្រកួតប្រជែងទាំងតម្លៃ និងគុណភាពក្នុងការធ្វើពាណិជ្ជកម្ម សម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងទិសដៅជំរុញនូវកំណើនសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងស្វាគមន៍ចំពោះក្រុមហ៊ុនអន្តរជាតិធំៗដែលមកបណ្តាក់ទុន នៅប្រទេសកម្ពុជា និងបានបញ្ជាក់ថា ប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចដែលកំពុងរីកលូតលាស់ជាវិជ្ជមាន។ ឯកឧត្តមថា ដោយសារតែបញ្ហារងផលប៉ះពាល់ពីជំងឺកូវី-១៩ កម្ពុជារំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២២ ប្រមាណ៤,៥%។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងដាក់ឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាចុងឆ្នាំ ២០២២ និងការជ្រើសរើសខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្លាយទៅជាប្រទេសអភិវឌ្ឍន៍កម្រិតមធ្យមក្នុងឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

រាជរដ្ឋាភិបាលកម្ពុជា កំពុងកសាងច្បាប់ជាច្រើន ហើយនឹងដាក់សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអារហារ ស្នើសុំការអនុម័តពីសភាជាតិនាពាក់កណ្តាលឆ្នាំក្រោយ។ ក្រៅពីនេះ កម្ពុជាបានចូលរួមចរចាពាណិជ្ជកម្មសេរីក្នុងតំបន់ និងទ្វេភាគី នាពេលថ្មីៗនេះ រួមមាន ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ពាណិជ្ជកម្មសេរីកម្ពុជា-ចិន (C-CFTA) និងពាណិជ្ជកម្មសេរីកម្ពុជាកម្ពុជា-កូរ៉េ (K-CFTA) ដើម្បីបើកទីផ្សារនាំចេញទំនិញរបស់កម្ពុជា រហូតឈានដល់លទ្ធភាពប្រកួតប្រជែងទាំងតម្លៃ និងគុណភាព៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content