៨ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៣.៤លាននាក់

ភ្នំពេញ៖  ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួនជាង ៣.៤លាននាក់ ដែលចំនួននេះកើនឡើងជាង ១៨០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០​២២។ នេះជាការបញ្ជាក់ឱ្យ​ដឹងពីមន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល ដែលបានបង្ហាញពីភាពប្រសើរឡើងនៃវិស័យអាកាសចរណ៍របស់កម្ពុជា ក៏ដូចជាការងើបឡើងវិញនៃចំនួនភ្ញៀវទេសចរអន្តរជាតិ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ប្រាប់ថា អ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជាដែលទទួលបានរយៈពេល៨ខែ ឆ្នាំ២០២៣ (គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣) មានចំនួនជាង ៣.៤លាននាក់ កើនឡើងជាង១៨០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ ។

អ្នកនាំពាក្យរូបនេះក៏បានបញ្ជាក់ថា សម្រាប់ជើងហោះហើរមានចំនួន ៣៣​ ១៤៦ជើង (ចលនាទ្វេទិស) កើនឡើង ១១៤% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ​ដោយឡែកចំពោះការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសវិញ មានចំនួនជាង ៣៤​ ៨៨១ តោន ថយចុះជាង ១០% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២​។

សូមជម្រាបថា ស្របពេលដែលវិស័យអាកាសចរណ៍នៅកម្ពុជា ចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airway ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំមួយនៅលើពិភពលោក នឹងចាប់ផ្តើមបើកជើងហោះហើរមកកម្ពុជាឡើងវិញនៅចុងខែតុលា ឆ្នាំ២០២៣នេះ ​ខណៈកម្ពុជាកំពុងស្នើដល់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ANA ​ពិនិត្យលទ្ធភាព​បើកជើងហោះហើរជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខកខានអស់ពេល ៤ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ-១៩។

ជាមួយនេះ កម្ពុជាក៏ត្រៀមដាក់ឱ្យដំណើរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នៅថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះផងដែរ ដើម្បីទទួលអ្នកដំណើរ​តាមផ្លូវអាកាសបន្ថែម។

សម្រាប់វិស័យឯកជនបានសាទរនូវអ្វីដែលកម្ពុជាបានត្រៀមសម្រាប់អ្នកដំណើរទេសចរអន្តរជាតិ នូវអាកាសយាន​​ដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលរំពឹងថានឹងនាំមកនូវភ្ញៀវទេសចរបន្ថែមទៀតមកកាន់កម្ពុជា ដើម្បីទស្សនាតំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍ប្រាសាទបុរាណ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងតំបន់អេកូទេសចរណ៍ជាដើម។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា (CATA) បានប្រាប់ AMS ថា តាមតួលេខឃើញមានកំណើន ប៉ុន្តែ​តំបន់​ទេស​ចរណ៍​មួយចំនួន ដូចជាខេត្តសៀមរាបជាដើម​ ការកើនឡើងនៃភ្ញៀវទេសចរនៅមានកម្រិត ព្រោះភ្ញៀវ​ដែល​ចូលមកកម្ពុជា មិនមែនជាអ្នកទេសចរសុទ្ធនោះទេ គឺជាពាណីជ្ជករ អ្នកវិនិយោគ និងភ្ញៀវដែលមានបេសកកម្មផ្សេងៗ មកចូលរួមកិច្ចប្រជុំនានា។

លោកជំទាវ បញ្ជាក់ថា ទោះយ៉ាងណាពេលនេះជារដូវភ្លៀង បើផុត​ខែនេះ នឹងមានការធ្វើដំណើរនៃភ្ញៀវទេសចរមកកាន់កម្ពុជា ព្រោះមកដល់ពេលនេះ មានភ្ញៀវកក់កន្លែងច្រើនហើយសម្រាប់ខែតុលាខាងមុខ ស្របពេលដែលរដ្ឋាភិបាលនឹងបើកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែលជាព្រលានទំនើបអាចទទួលយន្តហោះធុនធំបាន និងទទួលបានការហោះហើរដោយត្រង់ពីប្រទេសឆ្ងាយៗ ដែលរំពឹងថានឹងនាំភ្ញៀវទេសចរមកកាន់កម្ពុជា​។

លោកជំទាវបានបញ្ជាក់ថា សមាគមនៅមានការបារម្ភពីការផ្សព្វ​ផ្សាយព័ត៌មានក្លែងក្លាយពីកម្ពុជា, សមា​គមបាន និងកំពុងធ្វើការជាច្រើនជាមួយដៃគូនៅក្រៅប្រទេស និងផ្សព្វផ្សាយតាមរយៈការតាំងពិព័រណ៍ទេស​ចរណ៍នៅតាមប្រទេសនីមួយៗក្នុងតំបន់អាស៊ាន ហើយរដ្ឋាភិបាលក៏មានកម្មវិធីសំខាន់ៗពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិ​ការ​ណ៍ទេសចរណ៍ ដែលរួមចំណែកដល់ការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា ដើម្បីជំរុញវិស័យទេសចរណ៍ រាជរដ្ឋាភិបាលគួរតែលើកទឹកចិត្តតាមយន្តការណាមួយដល់​វិស័យ​ឯកជន ដើម្បីឱ្យពួកគាត់បន្តនិរន្តរភាព ហើយដើម្បីអាច​ទាក់​ទាញភ្ញៀវបានលុះត្រាតែមានផលិតផលក្នុងវិស័យទេសចរណ៍រស់រវើក សម្បូរបែប ទើបអាចធ្វើការប្រកួត​ប្រជែងជាមួយ​ប្រទេសជិតខាងបាន ព្រោះអាជីវកម្មក្នុងវិស័យទេសចរណ៍មិនទាន់អាចស្តារឡើងវិញភ្លាមៗ ក្រោយវិបត្តិកូវីដ-១៩ នោះទេ។

​សូមបញ្ជាក់ថា ក្រសួងទេសចរណ៍មានចក្ខុវិស័យនៅឆ្នាំ២០២៥ នឹងទទួលបានទេសចរអន្តរជាតិ ៦.៤លាននាក់ ជាមួយទេសចរជាតិ ១៦.៧លាននាក់ ហើយនៅឆ្នាំ២០២៦ នឹងទទួលបានទេសចរអន្តរជាតិ ៧លាននាក់ ជាមួយទេសចរជាតិប្រមាណ១៧លាននាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ