ភ្នំពេញ ៖ ធនាគារ SME បានបញ្ចេញប្រាក់កម្ចីជាង ៨០ លានដុល្លារដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៦៣៤ តាមរយៈគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី ២ (SCFS II) គិតត្រឹមចុងឆ្នាំតុលា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់ធនាគារ SME កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មានសហគ្រាសធុនតូច និងមធ្យមចំនួន ៦៣៤ ដែលទទួលបានប្រាក់កម្ចីពីគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី ២ (SCFS II) ជាមួយទំហំឥណទានចំនួន ៨០,៤ លានដុល្លារអាមេរិក ឬស្មើនឹង ៨០,៤% នៃគម្រោងថវិកាសរុប។

របាយការណ៍ដដែលបានឱ្យដឹងថា ទំហំឥណទានចំនួន ៨០,៤ លានដុល្លារអាមេរិក ឬស្មើនឹង ៨០,៤% នៃគម្រោងថវិការសរុប គឺក្នុងនោះឥណទានសម្រាប់វិស័យអាទិភាពមាន ៤៥% ខណៈវិស័យទូទៅមាន ៥៥% ហើយ ២៥% នៃឥណទានដែលបានបញ្ចេញត្រូវបានផ្តល់ជូនសហគ្រិនជាស្ត្រី។
គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី 2 (SCFS II) គឺស្ថិតក្រោមកិច្ចផ្តូចផ្តើមពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ធនាគារ SME សហការជាដៃគូរពីសំណាក់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុក្នុងស្រុកទាំង ២៨ មានកិត្តិយសក្នុងការដាក់ចេញនៅគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី ២ ដែលមានអត្រាការប្រាក់ទាប ៦,៥% ក្នុងមួយឆ្នាំ។ នេះជាដំណឹងដ៏ល្អសម្រាប់បងប្អូនសហគ្រិនទាំងអស់ដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្មថ្មី ពង្រីកអាជវកម្មបន្ថែម ឬកំពុងស្វែងរកទុនដើម្បីស្តារអាជីវកម្មឡើងវិញ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាដាក់ដំណើរការកម្មវិធីថ្មីមួយ ដើម្បីជួយសហគ្រិនខ្មែរឱ្យមានភាពប្រកួតប្រជែងទាំងក្នុងស្រុកនិងអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/04/2026
កម្ពុជាបានដាក់ឱ្យដំណើរការកម្មវិធីថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការធ្វើធុរកិច្ចតាមបច្ចេកវិទ្យាបៃតង ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content