បរទេស៖យោងតាមការចេញផ្សាយរបស់ the Techinasia នៅថ្ងៃអង្គារនេះបានឲ្យដឹងថា គេហទំព័រលក់ទំនិញអនឡាញថ្មីកំពុងទាក់ទាញទីផ្សារនៅក្នុងប្រទេសឥណ្ឌាដែលមានឈ្មោះថា Meesho ទើបតែទទួលបានកញ្ចប់ប្រាក់វិនិយោគបន្ថែមរហូតទៅដល់ 300 លានដុល្លារពីធនាគារ Softbank នៅក្នុងសប្តាហ៍នេះ។
ជាមួយនឹងប្រាក់វិនិយោគដ៏សន្ធឹកសន្ធាប់នៅពេលនេះ Meesho ត្រូវបានគេជឿជាក់ថានឹងកើនតម្លៃលើទីផ្សាររហូតទៅដល់ 2.1 ពាន់លានដុល្លារ ខណៈដែលទុនថ្មី300លានដុល្លារនេះ ជាការវិនិយោគលើកទី 4 សម្រាប់ក្រុមហ៊ុននៅក្នុងឆ្នាំ2021នេះ ដោយផ្តោតសំខាន់ទៅលើការអភិវឌ្ឍនៅគ្រប់ក្រុមការងារជំនាញរបស់ខ្លួនដែលរួមទាំងបច្ចេកវិទ្យា ផលិតផល និងអាជីវកម្មផងដែរ។
Meesho ក៏បានអះអាងដែរថា មកដល់ពេលនេះក្រុមហ៊ុនអាជីវកម្ម ក៏ដូចជាអ្នកផ្គត់ផ្គង់ប្រមាណជា 10,000 មកហើយដែលបានចុះឈ្មោះដាក់លក់ផលិតផលរបស់ពួកគេនៅលើគេហទំព័រដ៏មានប្រជាប្រិយភាពមួយនេះ ដោយជាលទ្ធផលប្រាក់ចំណូលប្រមាណជា 68.1 លានដុល្លារដែលក្រុមអាជីវករអាចទាញបានពីគេហទំព័រនេះ។
គួរឲ្យដឹងផងដែរថា Meesho ជាក្រុមហ៊ុនដែលបង្កើតឡើងដោយនិស្សិតផ្នែក IT មកពីទីក្រុងដេលីចំនួន 2 នាក់ គឺលោកVidit Aatrey និង Sanjeev Barnwal កាលពីឆ្នាំ2015 ដោយគ្រានោះអាចអនុញ្ញាតឱ្យអាជីវករនានាអាចលក់ផលិតផលរបស់ខ្លួនបាននៅតាមបណ្តាញសង្គមដូចជា WhatsApp, Facebook និង Instagram ជាដើម។
មកដល់ពេលនេះ Meesha មានបុគ្គលិកធ្វើការពេញម៉ោងប្រមាណជា 750 នាក់ និងមានទីស្នាក់កាលកណ្តាលនៅក្នុងទីក្រុង Bengaluru ហើយក្រៅពីអ្នកវិនិយោគខាងលើក្រុមហ៊ុនក៏ទទួលបានការចូលរួមវិនិយោគបន្ថែមជាច្រើនផ្សេងទៀតដូចជា Prosus Ventures, Facebook, Shunwei Capital, Venture Highway និង Knollwood Investment ផងដែរ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ














Account
Security
Favourite Content