ឆ្នាំ២០២២ ការនាំចេញសត្វ និងផលិតផលសត្វ មានទឹកប្រាក់ជាង ២ពាន់លានដុល្លារ

ភ្នំពេញ ៖ ​​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានលើកឡើងនៅក្នុងកិច្ចប្រជុំ​បូកសរុប​ការងារ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ប្រចាំឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២៣ ដោយបានបញ្ជាក់ថា ផលិត​ផល​ទាំង​ក្នុងស្រុក​ និង​នាំចេញ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​ ២ ​ពាន់​លាន​ដុល្លារ ហើយការ​ផ្គត់ផ្គង់​សាច់​សម្រាប់​តម្រូវការ​ក្នុងស្រុក​បាន​រហូត​​ ៩៥​ ភាគរយ និងការងារ​ចិញ្ចឹមសត្វ គឺ​សម្រេច​កំណើន​បាន​ ៨,៨ ​ភាគរយ ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងឱកាសបើកកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានជំរុញស្ថាប័នពាក់ព័ន្ធឱ្យបង្កើនផលិតកម្មសត្វនៅកម្ពុជា និងបាន​ជំរុញ​បន្ថែមទៀត​ឱ្យ​មន្ត្រី​ដោះស្រាយបញ្ហា​ទាក់ទង​នឹង​ផលិតផល​សត្វ​ឱ្យបាន​ទាន់ពេល​។​

យោងតាមរបាយការណ៍អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វបានឱ្យដឹង​ថា ​ចំពោះ​ការងារ​ចិញ្ចឹមសត្វ គឺ​សម្រេច​កំណើន​បាន​ ៨,៨ ​ភាគរយ​ក្នុង​ឆ្នាំ​២០២២ ហើយ​ជា​លទ្ធផល​កម្ពុជា​អាច​ផ្គត់ផ្គង់​សាច់​សម្រាប់​តម្រូវការ​ក្នុងស្រុក​បាន​រហូត​ ៩៥ ​ភាគរយ ហើយ​ផលិតកម្ម​សាច់ ការនាំចេញ​សត្វ និង​ផលិតផល​សត្វ គឺមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ ២ ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​កន្លងទៅ​។ លើសពីនេះ​ទៀត​រោងចក្រ​ក្នុងស្រុក​ ២៦ មាន​សមត្ថភាព​ផលិត​ចំណី​សត្វ​ជាង​ ១,៥​ លាន​តោន ​/១​ ឆ្នាំ​ដែល​អាច​ផ្គត់ផ្គង់​បាន​ ៦៧​ ភាគរយ​នៃ​តម្រូវការ​ក្នុងស្រុក​​។​​​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យធ្វើការពិនិត្យ និងចាត់អាទិភាពការងារ ដោយមានផែនការច្បាស់លាស់ តម្រង់ទិសទាំងការងារជំនាញ និងនយោបាយ ព្រមទាំងត្រូវចំណាយឱ្យចំគោលដៅ និងមានប្រសិទ្ធភាពការងារពិតប្រាកដ។ ការធ្វើផែនការគឺត្រូវផ្តោតគិតគូរលើសន្តិសុខស្បៀង និងនិរន្តរភាព ផ្អែកលើអាហារមានជីវជាតិតាមទំនៀមទម្លាប់ និងវប្បធម៌ ដោយដាក់សន្តិសុខស្បៀងជាអាទិភាព។

​ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍ថា​៖

“​​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ទាំង​អ្នក​ចិញ្ចឹម អ្នក​បរិភោគ និង​អ្នកពាក់ព័ន្ធ​ក្នុង​ខ្សែចង្វាក់​ផលិតកម្ម​សប្បាយចិត្ត យល់​ត្រឹមត្រូវ មិនមាន​ការយល់ច្រឡំ​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ចំពោះ​ការងារ​សត្តឃាតដ្ឋាន គឺត្រូវធ្វើ​ឱ្យ​ប្រសើរឡើង និង​មាន​ស្តង់ដារ មាន​និរន្តរភាព និង​មាន​ផលចំណេញ ដើម្បី​បម្រើ​ជាតិ​ប្រជាជន​ពិតប្រាកដ​”

ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​ព្យាយាម​ជំរុញ​បន្ថែម និង​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​កុំ​បណ្ដែតបណ្ដោយ​ឱ្យ​បញ្ហា​នៅ​ចាក់​ស្រែះ​គ្មាន​ដំណោះស្រាយ​។ ជាមួយនេះ​លោក​បាន​ស្នើឱ្យ​អគ្គនាយកដ្ឋាន​វិភាគ​ពី​តម្លៃ​សត្វ និង​ចំណូល​ចំណាយ ដែល​អាច​តម្រង់ទិស​ទា​ន់​ពេលវេលា ហើយ​ត្រូវ​ពិនិត្យឡើងវិញ និង​មិនត្រូវ​ឱ្យមាន​ការិយាធិបតេយ្យ​ឡើយ តែ​ត្រូវ​រក្សា​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព និង​ធ្វើការ​ឱ្យមាន​ប្រសិទ្ធភាព ឱ្យមាន​ការទទួលខុសត្រូវ​ទៅតាម​ជំនាញ និង​បច្ចេកទេស​ផ្ទាល់​។​

​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមជ្រូក RS ​​នៅ​ខេត្តកំពង់ឆ្នាំង បានប្រាប់ AMS ថា កសិដ្ឋានគាត់មានចិញ្ចឹមជ្រូកប្រមាណ   ៧ 000 – ៨ ០០០ក្បាល បានបង្ហាញ​ក្តីសប្បាយ​ចិត្ត ដែល​រដ្ឋមន្ត្រីក្រសួង​បាន​ជំរុញឱ្យមាន​វិធានការ និង​ដំណោះស្រាយ​សម្រាប់​បញ្ហា​ផលិតកម្ម​សាច់​នៅ​កម្ពុជា​។ ម្ចាស់​កសិដ្ឋាន​បាន​រំពឹងថា បញ្ហា​ដែល​កសិករជួបប្រទះ​នឹងបញ្ហាប្រាកដជាត្រូវ​បាន​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​បច្ចុប្បន្ន​បាន​កំពុងដំណើរការ​បានល្អ និង​ប្រកប​ដោយ​ស្តង់ដារ  ​។​

​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមជ្រូក RS​​ ​បានបញ្ជាក់​ថា ​៖

“បទពិសោធន៍​ ​ចិញ្ចឹមជ្រូក​វិស័យឯកជនកាន់តែ​ល្អ​ទៅៗ តែបច្ចុប្បន្នយើង​នៅ​ប្រឈម​នឹង​បញ្ហា​ដដែលៗ​ដូចជា បញ្ហា​នាំចូល​ផលិតផល​គ្មាន​គុណភាព​ពី​ប្រទេសជិតខាង​។ បញ្ហា​អគ្គិសនី​ដែលមាន​តម្លៃ​ថ្លៃ ចំណាយលើថ្លៃដើមខ្ពស់ តែលក់មិនដល់ថ្លៃដើម ប្រសិនបើ​ក្រសួង​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន គឺ​កាន់តែ​ប្រសើរ​ដល់​ពួកយើង​”

​​ម្ចាស់​កសិដ្ឋាន​RS ​បាន​រំពឹងថា ចំណាត់ការ​របស់​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​ថ្មី នឹង​ជំរុញឱ្យមាន​ដំណោះស្រាយ​សមស្រប​មួយ ដែល​ជំរុញ​ឱ្យ​ពលរដ្ឋ​ទទួលបាន​អត្ថប្រយោជន៍​ជាពិសេស​អ្នក​ចិញ្ចឹមសត្វ​នេះ​តែម្តង​។​

​លោក​បានស្នើឱ្យ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ជុំវិញ​ដំណើរការ​ដោះស្រាយ​បញ្ហា ​តម្លៃ​លើ​ទីផ្សារ​សម្រាប់​ផលិតផល​សាច់​ដោយ​ធ្វើ​យ៉ាងម៉េច​ឱ្យ​តម្លៃជ្រូករស់ទទួលបានតម្លៃ​សមរម្យ និង​លើកទឹកចិត្ត​ឱ្យមាន​ការផ្គត់ផ្គង់​នូវ​ការចិញ្ចឹម​បន្ថែម​សម្រាប់​ម្ហូបអាហារ​ និង​ការនាំចេញ រួម​នឹង​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​របស់យើង៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ក្រសួងរៀបចំដែនដី កំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាព

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវសមរភូមិទៅតាមផែនទីឯកភាពការងាររបស់ខ្លួន ដើម្បីបន្តមរតកសុខសន្តិភាពក្នុងក្របខណ្ឌក្រសួង និងធ្វើឱ្យមរតកនេះចាក់គ្រឹះក្នុងសង្គមកម្ពុជា ដោយបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របទៅតាមការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។ សូមគូសបញ្ជាក់ថា សមរភូមិទាំង៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមមាន៖ ១. ការរៀបចំផ្ទះសំបែងឱ្យរៀបរយ៖

ហៃណាន ជំរុញការបង្កាត់ពូជស្រូវឆ្លាតវៃ ដោយប្រើបច្ចេកវិទ្យាហ្សែន និងស្វ័យប្រវត្តិកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

បច្ចេកវិទ្យា​តម្រៀប​ហ្សែន​កម្រិត​ខ្ពស់​ ការ​វិភាគ​ម៉ូលេគុល​ក្នុង​ជាលិកា ​និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​មន្ទីរ​ពិសោធន៍​ ​កំពុង​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ស្រាវជ្រាវ​ស្រូវ ​និង​ការ​បង្កាត់​ពូជ​ឆ្លាត​វៃ​នៅ​ទីក្រុង​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា​ សាន​យ៉ា ​ខេត្ត​ហៃ​ណាន ​ដោយ​មាន​ការ​គាំទ្រ​ពី​ឧបករណ៍​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ M​GI Tech

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

អា​ម៉េរិក​បារម្ភ ​​ចិន​បង្កើត​ ​«កង​នា​វា​ស្រមោល​» ​បង្កប់​តាម​នាវា​ស៊ីវិល​ខ្នាត​ធំ​ ​សម្រាប់​ផែនការ​លុកលុយ​កោះ​តៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

របាយការណ៍​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ការពារ​ជាតិ​អាម៉េរិក​ ​និង​រូបភាព​ផ្កាយ​រណប​ដែល​ត្រូវ​​បាន​បង្ហាញ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​ពង្រីក​កង​នា​វា​ស៊ីវិល​របស់​ចិន ​និង​លទ្ធភាព​ដែល​នាវា​ទាំង​នេះ​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​យោធា​ ​ក្នុង​ករណី​មាន​ជម្លោះ​ជុំវិញ​កោះ​តៃវ៉ាន់​

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

រដ្ឋាភិបាល​កែសម្រួល​រចនាសម្ព័ន្ធ​ក្រសួង​រៀបចំ​ដែនដី ​និង​ប្តូរ​ឈ្មោះ​មន្ទីរ​រាជធានី​-​ខេត្ត

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 27/10/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​ចេញ​អនុ​ក្រឹត្យ​កែសម្រួល​រចនាសម្ព័ន្ធ​មួយ​ចំនួន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ ​ដើម្បី​សម្រួល​ការងារ​ ​និង​ការ​អនុវត្ត​ភារកិច្ច​ដែល​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់​ក្រសួង

ហៃ​ណាន ពង្រីក​មូលដ្ឋាន​អប់រំ​អន្តរជាតិ​​ ខណៈតំបន់​លីង​សួយ​ លី​អា ​ទាក់ទាញ​គ្រូ​ ​និង​និស្សិត​ជាង​ ១ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 27/10/2026

​តំបន់​សាកល្បងន​វានុវត្តន៍​ការ​អប់រំ​អន្តរជាតិ​ លីងសួយ​ លី​អា ​(​Lingshui ​Li’​an ​International ​Education Innovation Pilot ​Zone​)​ ​នៅ​ខេត្ត​ហៃ​ណាន ​ប្រទេស​ចិន ​បាន​ទាក់ទាញ​លោក​គ្រូ​ ​អ្នក​គ្រូ​ ​និង​និស្សិត​សរុប​ជាង​ ១ ម៉ឺន​នាក់​ ​ខណៈ​តំបន់​នេះ​កំពុង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ល្បី​ៗ​ចំនួន​ ៣០ ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កំពង់ផែ​ពាណិជ្ជកម្ម​សេរី​ហៃ​ណាន​

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម