ទំហំពាណិជ្ជកម្មរបស់ឥណ្ឌូនេស៊ីក្នុងខែឧសភាបន្តកើនឡើងជាង 30 ពាន់លានដុល្លារ

បរទេស៖​នៅសប្តាហ៍នេះប្រទេសឥណ្ឌូនេស៊ីបានធ្វើការបង្ហាញជាផ្លូវការនូវតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលទៅលើទំហំនៃពាណិជ្ជកម្មរបស់ខ្លួនដែលបានទទួលកាលពីខែឧសភាកន្លងមក ពោលគឺមានកំណើនគួរឲ្យកត់សម្គាល់ទាំងការនាំចូល និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

នៅក្នុងទិន្នន័យជាផ្លូវការបានបង្ហាញពីតួលេខនៃការនាំចេញរបស់ឥណ្ឌូនេស៊ីក្នុងខែឧសភាបានស្ទុះឡើងខ្លាំងរហូតទៅដល់ 16.6 ពាន់លានដុល្លារក្នុងអត្រាកើនឡើងដល់ទៅ 58.76 ភាគរយ ហើយការនាំចូលក៏មានសន្ទុះខ្លាំងដល់ទៅ 14.23 ពាន់លានដុល្លារក្នុងអត្រាកើនឡើងដល់ទៅ 68.68 ភាគរយធៀបជាមួយនឹងខែឧសភាកាលពីឆ្នាំ2020។

ទោះបីជាយ៉ាងណាក៏ដោយ តួលេខនេះមានការធ្លាក់ចុះបន្តិចធៀបទៅនឹងតួលេខកាលពីខែមេសាដោយអត្រានៃការនាំចេញស្ថិតនៅទាបជាង 10.25 ភាគរយ ហើយការនាំចូលមានកម្រិតទាបជាងប្រមាណជា 12.16 ភាគរយ។

ប្រធានការិយាល័យទទួលបន្ទុកកិច្ចការងារគ្រប់គ្រងទិន្នន័យជាតិ លោក Kecuk Suhariyanto បានអះអាងថា ទោះជាតួលេខខាងលើនេះហាក់ទាបជាងខែមេសាបន្តិច ប៉ុន្តែវានៅតែជាសញ្ញាល្អនៃការងើបឡើងវិញសម្រាប់សេដ្ឋកិច្ចជាតិ។

រូបភាព ៖ ទំនិញស្តុកទុកមុនធ្វើការនាំចេញរបស់ឥណ្ឌូនេស៊ី

លោក Suhariyanto  បានបន្តទៀតថា ការនាំចេញដែលមានចំនួនច្រើនជាងគេកាលពីពេលកន្លងទៅនេះ គឺជារ៉ែឥន្ធនៈដែលឥណ្ឌូនេស៊ីអាចទទួលបានរហូតទៅដល់ 218.9 លានដុល្លារត្រូវជា 13.91 ភាគរយនៃការនាំចេញសរុប ចំណែក ឯការនាំចេញដែលធ្លាក់ចុះខ្លាំងបំផុតនោះគឺផលិតផលប្រើប្រាស់ដូចជារថយន្តដែលមានត្រឹមតែ 272លានដុល្លារ ឬត្រូវជា 34.33 ភាគរយនៃការនាំចេញសរុប។

នៅក្នុងរបាយការណ៍ដដែលក៏បានបង្ហាញដែរថា ការនាំចេញសរុបគិតចាប់ពីខែមករាដល់ខែឧសភាឥណ្ឌូនេស៊ីអាចធ្វើបានរហូតទៅដល់ 83.99 ពាន់លានដុល្លារ ឬក្នុងអត្រាកើនឡើងប្រមាណជា 30.58 ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ2020កន្លងទៅ ដោយក្នុងនោះទីផ្សារនាំចេញផលិតផលធំបំផុតរបស់ខ្លួនគឺជាប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន ដែលមានទំហំនាំចេញរៀងគ្នាគឺ 17.12ពាន់លានដុល្លារ បន្ទាប់គឺ9.34ពាន់លានដុល្លារ និង 6.25ពាន់លានដុល្លារ។

ក្រៅពីនោះ ការនាំចូលដ៏ធំរបស់ឥណ្ឌូនេស៊ីក្នុងពេល 5 ខែដើមឆ្នាំនេះគឺមានដូចជាប្រេង និងហ្គាសដែលប្រទេសចិនឈរនៅលំដាប់លេខ 1 នាំចូលមកក្នុងប្រទេសច្រើនជាងគេ ឬប្រមាណជា 20.56 ពាន់លានដុល្លារ ប្រទេសជប៉ុនមានទំហំ 5.28 ពាន់លានដុល្លារនិងកូរ៉េខាងត្បូងក្នុងទំហំប្រមាណជា 3.71 ពាន់លានដុល្លារ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់