ចិនស្នើសុំសាជាថ្មីលើគម្រោងសាងសង់ Super Embassy ទំហំជាង៦គីឡូម៉ែត្រការ៉េកណ្តាលទីក្រុងឡុង

ទោះបីជាធ្លាប់បានទទួលរងការបរាជ័យម្តងហើយកាលពីឆ្នាំ២០២២ដោយសារតែរដ្ឋាភិបាលអង់គ្លេសបានបដិសេធមិនផ្តល់សិទ្ធក្នុងការសាងសង់គម្រោងស្ថានទូតថ្មីដ៏ធំរបស់ចិននៅក្នុងទីក្រុងឡុងក្តី ប៉ុន្តែជាច្រើនសប្តាហ៍ចុងក្រោយនេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបង្ហាញនូវការតាំងចិត្តម្តងទៀតដើម្បីចរចាគម្រោងនេះឡើងវិញជាមួយនឹងរដ្ឋាភិបាលថ្មីអង់គ្លេស។

កាសែត The Telegraph កាលពីចុងសប្តាហ៍កន្លងមកនេះបានសរសេរថា រដ្ឋាភិបាលចិនបានធ្វើការរំលឹក និងចាប់ផ្តើមឡើងវិញនូវកិច្ចការងារអនុវត្តគម្រោងសាងសង់ដ៏ធំអស្ចារ្យមួយរបស់ខ្លួនជាមួយនឹងអគារស្ថានទូតថ្មីដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងនៃប្រទេសអង់គ្លេស គឺក្នុងទីក្រុងឡុង។

ក្រុមមន្ត្រីចិនមានក្តីសង្ឃឹមជឿជាក់ថា កិច្ចខិតខំសាជាថ្មីនេះនឹងទទួលលទ្ធផលវិជ្ជមានដោយពឹងផ្អែកទាំងស្រុងទៅលើទំនាក់ទំនងដែលល្អប្រសើរឡើងវិញរវាងរដ្ឋាភិបាលក្រុងប៉េកាំងជាមួយនឹងរដ្ឋាភិបាលអង់គ្លេសថ្មីដែលទើបតែបានប្រកាសចូលកាន់តំណែងដោយនាយករដ្ឋមន្ត្រី លោក Keir Starmer កាលពីថ្ងៃទី៥ ខែកក្កដា កន្លងមកនេះ។

កាសែតដដែលបានពណ៍នាគម្រោងដ៏ធំសម្បើមនេះថា ជា Super Embassy ដោយសារតែទីតាំងស្ថានទូតថ្មីនេះនឹងលាតសន្ធឹងលើផ្ទៃក្រឡាដល់ទៅ ៦គីឡូម៉ែត្រការ៉េនៅចំកណ្តាលទីក្រុងឡុង ពោលគឺនៅព័ទ្ធជុំវិញអគារស្នាក់ Royal Mint Court ដែលក្បែរទៅនឹងអគារតំណាងឲ្យទីក្រុងឡុងដ៏ល្បីល្បាញ Tower of London។

តាមផែនការទីតាំងស្ថានទូតថ្មីនេះមានផ្ទៃក្រឡាធំជាងស្ថានទូតចិនចាស់ដល់ទៅ១០ដង ដែលស្ថិតនៅសង្កាត់ Marylebone ហើយមិនត្រឹមតែមានអគារស្ថានទូតប៉ុណ្ណោះទេគម្រោង Super Embassy ក៏មានសង់មកជាមួយនឹងអគារការិយាល័យជាច្រើនកន្លែង លំនៅដ្ឋានប្រមាណជា២២៥ខ្នង ព្រមទាំងមជ្ឈមមណ្ឌលទំនាក់ទំនងវប្បធម៍មួយកន្លែងផងដែរ។

គួររំលឹកឡើងវិញថា រដ្ឋាភិបាលក្រុងប៉េកាំង បានចំណាយលុយទិញអគារ Royal Mint Court ក្នុងតម្លៃប្រមាណជា២៥៥លានផោន ឬត្រូវជា ៣២៤,៦លានដុល្លារកាលពីអំឡុងឆ្នាំ២០១៨ ប៉ុន្តែលិខិតស្នើសុំសិក្សាគម្រោង Super Embassy មិនត្រូវបានបញ្ជូនទៅដល់រដ្ឋាភិបាលអង់គ្លេសឡើយរហូតដល់ឆ្នាំ២០២២ ហើយជាលទ្ធផលសំណើរសុំរបស់ចិនគឺមិនទទួលបានជោគជ័យឡើយ ដោយក្នុងនោះអង់គ្លេសបានលើកឡើងអំពីបញ្ហាព្រួយបារម្ភពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខជាតិជាមូលហេតុចម្បង។ យ៉ាងណាក៏ដោយ ជាថ្មីម្ដងទៀត ចិនបានដាក់ពាក្យស្នើសុំពិនិត្យសាជាថ្មីទៅលើគម្រោងសាងសង់ស្ថានទូតថ្មីនេះ ក្រោយពេលដែលការបោះឆ្នោតជាសកលរបស់អង់គ្លេសត្រូវបានបញ្ចប់ការពីដើមខែមុន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

តម្លៃប្រេងឆៅ​បន្តឡើងថ្លៃ ខណៈអ្នកវិនិយោគសង្ស័យពីការជាប់គាំងនៃកិច្ចចរចាសន្តិភាព អាម៉េរិក-អ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នៅត្រឹមថ្ងៃសុក្រ សប្ដាហ៍ទី៣ នៃខែឧសភា​ នេះ តម្លៃប្រេងឆៅបានបន្តឡើងថ្លៃជាង ២% បន្ថែមទៀត ខណៈដែលអ្នកវិនិយោគសង្ស័យបណ្តាលមកពីការជាប់គាំងនៃកិច្ចចរចាសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់

ដីសហគមន៍​ជនជាតិដើមភាគតិចព្រៅទំហំ​ជាង​ ៣៤ ហិកតា នៅខេត្ត​រតនគិរី ត្រូវ​បានចុះបញ្ជី​ជាកម្មសិទ្ធិ​សមូហភាព

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

ដីកសិកម្ម​របស់ជនជាតិ​ដើមភាគតិច​ព្រៅ ស្ថិតនៅក្នុងភូមិ​ទំពួនរឺង​ធំ ឃុំ​តាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី ត្រូវបាន​ចុះ​បញ្ជី​ជាកម្មសិទ្ធិ​សមូហភាព ហើយផ្ដល់​វិញ្ញា​បន​បត្រ​សម្គាល់​កម្មសិទ្ធិ​សមូហភាព​ទៅប្រធានសហគមន៍​ជនជាតិ​ដើមភាគតិចព្រៅជាអ្នកកាន់កាប់

កម្ពុជា ពង្រឹងភាពធន់លើសុវត្ថិភាពឌីជីថលក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ស្របពេលវិស័យហិរញ្ញវត្ថុរបស់កម្ពុជាកាន់តែមានលក្ខណៈឌីជីថល និងប្រទាក់ក្រឡាគ្នា សុវត្ថិភាពឌីជីថលបានលេចចេញជាអាទិភាពដ៏សំខាន់សម្រាប់ការពារអ្នកប្រើប្រាស់ ស្ថាប័ន និងការពង្រឹងទំនុកចិត្តលើសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី