អត្រាអតិផរណានៅកម្ពុជារំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព

ភ្នំពេញ ៖ អត្រាអតិផរណានៅកម្ពុជា ជាមធ្យមប្រចាំឆ្នាំដែលមានការថយចុះមកត្រឹម ២,១% នៅក្នុងឆ្នាំ២០២៣ ក្រោយការថយចុះនៃថ្លៃតម្លៃថាមពលអន្តរជាតិ និងត្រូវបានព្យាករថា នឹងបន្តថមថយនៅក្នុងរង្វង់ ២,០% នៅក្នុងរយៈពេល ២ ឆ្នាំខាងមុខ ស្របពេលកំណើនសេដ្ឋកិច្ចមានសន្ទុះវិជ្ជមាន។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលពីពេលថ្មីៗនេះ។

ផ្អែកតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា នៅឆ្នាំ២០២៣ អតិផរណានៅកម្ពុជាបានថមថយដោយសារការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈ និងអាហារ។ អតិផរណាបានថមថយក្នុងឆមាសទី១ មុនពេលកើនបន្តិចវិញនៅឆមាសទី២ ជាមួយកម្រិត ២,៧% នៅដំណាច់ឆ្នាំ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំមានកម្រិត ២,១% ដែលធ្លាក់ចុះពី ៥,៣% កាលពីឆ្នាំ២០២២។ អត្រាប្តូរប្រាក់មានស្ថិរភាពក្នុងអត្រាជាមធ្យម ៤,១១០ រៀលក្នុងមួយដុល្លារអាមេរិក។

នៅក្នុងរបាយការណ៍បានព្យាករថា អតិផរណានៅកម្ពុជា ត្រូវបានរំពឹងថានឹងបន្តក្នុងកម្រិតទាប និងមានស្ថិរភាព។ អតិផរណាជារួមនឹងមានប្រហែល ២,០% ក្នុងឆ្នាំ២០២៤ ប្រសិនបើថ្លៃប្រេងឥន្ធនៈសកលនៅតែមានស្ថិរភាព។ ធនាគារជាតិនៃកម្ពុជា បានប្តេជ្ញារក្សាអត្រាប្តូរប្រាក់ឱ្យមានស្ថិរភាពធៀបនឹងប្រាក់ដុល្លារអាមេរិក ដើម្បីរក្សាស្ថិរភាពថ្លៃ និងទំនុកចិត្តសាធារណៈជនលើប្រាក់រៀល និងគ្រោងដាក់អនុវត្តអត្រាគោល ដើម្បីគ្រប់គ្រងការប្រាក់លើទីផ្សារ ជាមួយការជំរុញយ៉ាងសកម្មឱ្យមានការប្រើប្រាស់រៀលឱ្យកាន់តែទូលំទំលាយ។

ទាក់ទិននឹងអត្រាអតិផរណានៅកម្ពុជានេះដែរ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អត្រាអតិផរណាក្នុងឆ្នាំ២០២៤ នេះ ត្រូវបានព្យាករថាមានកម្រិតខ្ពស់ជាងឆ្នាំ២០២៣បន្តិច ដោយសារតម្លៃប្រេងឆៅពិភពលោកត្រូវបានរំពឹងថានឹងកើនឡើង ខណៈកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៤ រំពឹងថានឹងបន្តសម្រេចបានអត្រាល្អប្រសើរ បើទោះបីជាកម្រិតអតិផរណារំពឹងថានឹងកើនឡើងខ្ពស់ជាងឆ្នាំមុនបន្តិចក្តី។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៣ និងទិសដៅការងារប្រចាំឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា អតិផរណានៅឆ្នាំ២០២៤ ត្រូវបានព្យាករថាមានកម្រិត ២,៥% ខ្ពស់ជាងឆ្នាំ២០២៣ (២,១%) ជាចម្បងដោយសារថ្លៃប្រេងឆៅពិភពលោកត្រូវបានរំពឹងថានឹងកើនឡើង។

ការព្យាករនេះ ស្ថិតក្រោមការសន្មត់ ៖ ទី១/-ថ្លៃទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈកើនជាមធ្យម ១,២% (នៅឆ្នាំ២០២៣ មានអត្រា -២,៧%) ដោយសារការរំពឹងថាប្រទេសសមាជិក OPEC+ នឹងកាត់បន្ថយការផ្គត់ផ្គង់ប្រមាណ ៣៤០ ពាន់បារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ , ទី២/-អតិផរណាម្ហូបអាហារមានកម្រិត ៣,៣% ប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ (៣,២%) ដោយសារថ្លៃដើមផលិតកើនឡើងបើទោះជាវិស័យកសិកម្មរំពឹងថាមានកំណើនខ្ពស់ជាងឆ្នាំ២០២៣ និងអតិផរណាម្ហូបអាហារពីប្រទេសនាំចូលសំខាន់ៗ រំពឹងថានឹងថយចុះ និង ទី៣/-អតិផរណាស្នូលនឹងកើនដល់ ២,២% (នៅឆ្នាំ២០២៣ មានអត្រា ២%) ដោយសារកំណើនតម្រូវការក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើនខ្ពស់ជាងឆ្នាំ ២០២៣។

សូមបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ចេញ ADB បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦,០% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុកជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma បានមានប្រសាសន៍ថា ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ២០២៣។ ADB ក៏បានរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែកលើសម្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ