ភ្នំពេញ ៖ ជាការប្រយុទ្ធប្រឆាំងទៅនឹងរលកបោកបក់នៃវិបត្តិកូវីដ-១៩ កម្ពុជាបានជ្រើសរើសយកការរស់នៅបន្សុំាខ្លួនជាមួយជំងឺនេះតែម្ដង ដោយផ្ដោតសំខាន់លើបញ្ហាចន្ទល់បង្អែករបស់ជាតិ គឺសេដ្ឋកិច្ច។ នៅក្នុងដំណើរចាកចេញពីឈ្មោះជាប្រទេសកំពុងអភិវឌ្ឍន៍ រាជរដ្ឋាភិបាលកម្ពុជាមិនអាចអូសបន្លាយពេលតទៅទៀតឡើយ ពោលគឺមិនថាក្នុងស្ថានភាពណានោះទេ កម្ពុជាត្រូវតែដើរទៅមុខជានិច្ច។

វិស័យហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ននេះកំពុងក្លាយជាវិស័យមួយដែលកក្រើកគួរឲ្យកត់សម្គាល់ ជាក់ស្ដែងនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបរាប់អំពីវឌ្ឍនភាពមួយជុំប្រទេសលើការសាងសង់ និងស្ដារផ្លូវថ្នល់របស់កម្ពុជាសម្រាប់បម្រើដល់វិស័យសំខាន់ៗផ្សេងទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងឱកាសពិធីបើកសម្ពោធអោយដំណើរការជាផ្លូវការនៃយានដ្ឋាន អេក្លាសអូតូ សាខាបឹងស្នោរដោយរៀបរាប់យ៉ាងដូចច្នេះថា៖
• ផ្លូវជាតិលេខ១ ត្រូវបានស្ដាររួចរាល់ហើយ គិតពីគល់ស្ពានព្រះមុនីវង្សរហូតដល់អ្នកលឿង ដោយក្រសួងបានអ៊ុតកៅស៊ូ AC ឡើងវិញ
• ផ្លូវជាតិលេខ២ ពីភ្នំពេញទៅតាកែវបានធ្វើ ប៉ុន្តែមានការយឺតយ៉ាវ ដោយសារក្រុមហ៊ុនសាងសង់បានស្នើសុំពន្យាពេលសាងសង់ផ្លូវនេះ ១៦៨ថ្ងៃ ប៉ុន្តែក្រសួងនៅមិនទាន់ឯកភាពនៅឡើយ
• ផ្លូវលេខ៣ ពីភ្នំពេញទៅកំពតនៅថ្ងៃ២ខាងមុខ សម្ដេចនឹងអញ្ជើញដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ចំណែកកំណាត់ផ្លូវពីកំពតទៅវាលរេញ ចង្ងាយ ២០គីឡូម៉ែត្រដែលមានការខូចខាតគួរសមដោយសារតែសណ្ឋានដីនៅតំបន់នោះ ពេលនេះសម្ដេចតេជោបានស្នើសុំថវិកាពីមិត្តចិនរួចហើយដើម្បីស្ដារកំណាត់ផ្លូវនេះដោយស្តង់ដារតែម្ដង
• ផ្លូវជាតិលេខ៤ កំពុងតែដំណើរការពង្រីកពី៧ម៉ែត្រទៅ១៤ម៉ែត្រ ដោយបានថវិកាពីធនាគារពិភពលោក
• ផ្លូវជាតិលេខ៥ ពីព្រែកក្ដាម បាត់ដំបង សេរីសោភ័ណ្ឌ ទៅក្រុងប៉ោយប៉ែត ត្រូវបានពង្រីកជាកំណាត់ ដោយកំណាត់ពីបាត់ដំបងទៅសេរីសោភ័ណ្ឌបានចប់សព្វគ្រប់ហើយ ដោយឡែកផ្លូវនេះទាំងស្រុងនឹងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤
• ផ្លូវជាតិលេខ៦ក៏បានធ្វើចប់សព្វគ្រប់ផងដែរ ដោយបានពង្រីក១២មែត្រពីភ្នំពេញទៅស្គន់
• ផ្លូវជាតិលេខ៧ពីស្គន់ ទៅកំពង់ចាម នឹងពង្រីកចាប់ពី២កន្លងទៅ៤កន្លង គម្រោងនេះបានចរចាចប់សព្វគ្រប់ហើយ នៅចាំតែប្រាក់កម្ចី ដើម្បីបើកការដ្ឋានសាងសង់។ ចំណែកផ្លូវជាតិលេខ៧ ពីក្រចេះទៅស្ទឹងត្រែងប្រវែង ៩៣គីឡូក៏បានដំណើរការសាងសង់ហើយ បច្ចុប្បន្នក្រសួងកំពុងរង់ចាំថវិកាដើម្បីបញ្ចប់រហូតដល់ទល់ដែនកម្ពុជាឡាវតែម្ដង
• ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាម៉ាក់ មានការខូចខាតច្រើន ដូច្នេះក្រសួងសេដ្ឋកិច្ចនឹងផ្ដល់ថវិកាសម្រាប់ស្ដារផ្លូវនេះ
• ផ្លូវជាតិលេខ១០ ពីសំឡូត ទៅវាលវែង ទៅកោះកុងកំពុងតែកសាង
• ផ្លូវជាតិលេខ៤១ តភ្ពាប់ពីផ្លូវលេខ៣ទៅលេខ៤ ផ្លូវលេខ៣១តភ្ជាប់ពីបែកគូសទៅកំពង់ត្រាច ផ្លូវជាតិ៣៣ តភ្ជាប់ពីកែបទៅកំពតក៏បានចរចាចប់សព្វគ្រប់ត្រៀមថវិកាប្រាក់កម្ចីក្នុងការសាងសង់
• ស្ពាននៅក្រចេះឆ្លងទន្លេមេគង្គក៏បានសិក្សាចប់ ចរចាចប់សព្វគ្រប់អស់ហើយ ត្រៀមតែប្រាក់កម្ចីធ្លាក់មក និងបើកការដ្ឋានសាងសង់។ ផ្លូវលេខ៥០សេ កំពង់ឆ្នាំង កំពង់ធំ កាត់ត្រង់ទៅម្ដងដោយមិនចាំបាច់មកភ្នំពេញទេ។
• កំពង់ផែទឹកជ្រៅនៅក្នុងព្រះសីហនុនឹងសាងសង់ចប់សព្វគ្រប់នៅឆ្នាំ២០២៥ នៅកំពង់ផែទឹកជ្រៅមួយទៀតដែលមានជម្រៅទឹក១៤មែត្រកន្លះ អាចឲ្យនាវាប្រហែលជា៩៣% នៅក្នុងអាស៊ីប៉ាស៊ីហ្វីកយើងអាចចូលចតបាន។ កំពុងសិក្សាទឹកជ្រៅជាងនេះទៀតនៅព្រះសីហនុដើម្បីដឹកទំនិញទៅកាន់អឺរ៉ុប និងអាមេរិកបានដោយមិនចាំបាច់ឆ្លងកាត់ផែផ្សេង។
• ផ្លូវល្បឿនលឿនពីភ្នំពេញទៅព្រះសីហនុនឹងដាក់សម្ពោធឲឥ្យប្រើប្រាស់ជាផ្លូវការមិនលើសពីខែកញ្ញាឡើយ
• និងចុងក្រោយ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត កំពុងស្ថិតក្នុងដំណាក់កាលសិក្សាដើម្បីត្រៀមកសាងផងដែរ ដោយសមិទ្ធផលទាំងនេះ បើទោះជាមួយចំនួនកំពុងស្ថិតក្នុងកម្រោងនៅឡើយ ប៉ុន្តែមិនយូរទៀតទេ វិស័យដឹកជញ្ជូនរបស់កម្ពុជានឹងមិនចាញ់ប្រទេសអភិវឌ្ឍន៍ឡើយ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content