ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនធំបង្អស់ និងគំរូក្នុងស្រុក បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤

ភ្នំពេញ ៖ ការអភិវឌ្ឍសេដ្ឋកិច្ចត្រូវដើរទន្ទឹមនឹងការថែរក្សាធនធានធម្មជាតិនិងប្រព័ន្ធអេកូឡូស៊ីឲ្យមាននិរន្តរភាព ដោយយកវិស័យបរិស្ថានជាស្នូលក្នុងការអភិវឌ្ឍប្រទេសដែលជួយបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានធម្មជាតិ ប្រើប្រាស់ថាមពលកកើតឡើងវិញ សន្សំសំចៃថាមពលនិង ប្រសិទ្ធភាពថាមពល អភិរក្សធនធានទឹក និងប្រើប្រាស់ទឹកដោយសន្សំសំចៃ គ្រប់គ្រងដីធ្លីប្រកបដោយតម្លាភាពក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យមានកំណើនម៉ាក្រូសេដ្ឋកិច្ចថេរ បង្កើនគុណភាពជីវិត សុខភាព សាធារណៈ និងសុខភាពបរិស្ថាន។

ឈរលើមូលដ្ឋាននេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បាននឹងកំពុងរៀបចំ «ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា» ក្នុងគោលបំណង ទទួលស្គាល់ និងផ្ដល់រង្វាន់ ដល់កិច្ចខិតខំប្រឹង ចំពោះការចូលរួមចំណែកដំណើរការបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុនឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព។

ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជានៅឆ្នាំ២០២៤នេះ គឺជាលើកទី ៥ ហើយ ដោយលើកទី១ ធ្វើឡើងកាលពីឆ្នាំ២០១៣។ក្រោយការប្រកួតប្រជែង ជាលទ្ធផលឆ្នាំនេះបានរកឃើញម្ចាស់ជ័យលាភីពានមាសចំនួន៤ ក្រុមហ៊ុន ពានប្រាក់ចំនួន៩ក្រុមហ៊ុននិងពានសំរឹទ្ធចំនួន ៤ ក្រុមហ៊ុន ។ ក្នុងចំណោមនោះក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឈ្នះពានមាសនៃពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៤ ដោយសារតែការយកចិត្តទុកដាក់ ឱ្យតម្លៃនិងខិតខំអនុវត្តនូវគោលការណ៍ការពារបរិស្ថាននិងសុខមាលភាពប្រជាជន។

លោក លាង ហុង អ្នកគ្រប់គ្រងផលិតកម្មនិងសុវត្ថិភាពនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖

«ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានចក្ខុវិស័យច្បាស់លាស់ក្នុងការអនុវត្តយុទ្ធសាស្ត្រនិរន្តរភាពនៅក្នុងច្រវាក់ ផលិតកម្មទាំងមូល ហើយនេះជាលើកទីមួយដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតង តែគួរឲ្យភ្ញាក់ផ្អើលនិងអស្ចារ្យគឺក្រុមហ៊ុនបានឈ្នះពានមាសតែម្តង។»

លោកប្រធានផ្នែកផលិតកម្ម ខ្មែរ ប៊ែវើរីជីស បានគូសបញ្ជាក់ទៀតថា៖

«ខ្មែរ ប៊ែវើរីជីស មានចក្ខុវិស័យខ្ពស់ជាពិសេសវិស័យឧស្សាហកម្មបៃតង ដោយយកចិត្តទុកដាក់ខ្លាំងបំផុត លើការសន្សំសំចៃថាមពល ការធ្វើឲ្យថាមពលល្អប្រសើរ។ ក្រុមហ៊ុនបានវិនិយោគជាច្រើនលើគម្រោងថាមពល(Energy Projects) ជាក់ស្ដែងក្រុមហ៊ុនបានអញ្ជើញអ្នកប្រឹក្សាយោបល់ដែលមាន បទពិសោធខ្ពស់មកធ្វើសវនកម្មលើការប្រើប្រាស់ថាមពល ទឹក ចំហាយ ដើម្បីស្វែងរកចំណុចត្រូវកែលម្អ »។

លោកបានបន្តឱ្យដឹងថា៖ ក្រៅពីពានរង្វាន់ឧស្សាហកម្មបៃតងនេះ ក្រុមហ៊ុនក៏ធ្លាប់ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនទៀត ដូចជាពានរង្វាន់ ASEAN Excellent Award ,ពាន រង្វាន់ពីក្រសួងបរិស្ថាន ក្នុងការបំពាក់ឧបករណ៍ស្វ័យប្រវត្តិតាមដានការបញ្ចេញកាកសំណល់របស់រោងចក្រដោយមានការត្រួតពិនិត្យលក្ខណៈស្វ័យប្រវត្តិជាប្រចាំ ដែលប្រព័ន្ធនេះមានតែក្រុមហ៊ុនខ្មែរប៊ែវើរីជីសទេ។

ថ្លែងក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៤នារសៀលថ្ងៃទី១២ខែធ្នូនៅទីស្តីការក្រសួង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានមានប្រសាសន៍ថា៖

«កម្មវិធីប្រកួតប្រជែងពានរង្វាន់ឧស្សាហកម្មបៃតងនេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីជំរុញនិងអភិវឌ្ឍឧស្សា​ហកម្មប្រកបដោយចីរភាព​»។

ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ មូលហេតុដែលបង្កើតពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជានេះគឺមានគោលបំណងផ្តល់ការទទួលស្គាល់ លើកទឹកចិត្ត ផ្តល់រង្វាន់ដល់ការខិតខំប្រឹងប្រែងរបស់វិស័យឯកជន ដែលបានអនុវត្តវិធីសាស្រ្តនានាសម្រេចឱ្យបានដំណើរការផលិត​កម្មប្រកបដោយចីរភាព,ផ្សព្វផ្សាយពង្រីក​សកម្មភាព និងជំរុញគាំទ្រដល់វិស័យឧស្សាហកម្មផ្សេងទៀត។

ឯគឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ​និងកោតសរសើរដល់ក្រុមហ៊ុនខ្មែរប៊ែវើរីជីសនិងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម ទាំងអស់  ដែលបានខិតខំប្រឹងប្រែងលើកកំពស់ផលិតភាព ចូលរួម និងគាំទ្រចំពោះការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយចីរភាពហើយជាគំរូដ៏ល្អជួយដល់ការផ្សព្វផ្សាយនិងពង្រីកសកម្មភាពក៏ដូចជាជំរុញឧស្សាហកម្មដទៃទៀតនៅក្នុងប្រទេសកម្ពុ​ជាឱ្យចូលរួមចលនាឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការការពារបរិស្ថាន ការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពនិងផលិតកម្មស្អាត ការគ្រប់គ្រងបរិស្ថាននិងទំនួលខុសត្រូវសង្គមព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានក្នុងចំណោមរោងចក្រ សហគ្រាស សិប្បកម្ម និងសាធារណជនទូទៅ។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនពហុពាណិជ្ជកម្មដ៏ធំបំផុតមួយនៅកម្ពុជា ដែលបានចាក់គ្រឹះរឹងមាំ និងឈរជើងលើទីផ្សារជាង៤ទសវត្សរ៍ មកហើយ។ ជីប ម៉ុង បានវិនិយោគគ្របដណ្តប់លើវិស័យធំៗជាច្រើននៅក្នុងស្រុករួមមាន៖ វិស័យអចលនទ្រព្យ, ធនាគារ, បដិសណ្ឋារកិច្ច, ផ្សារទំនើប, ឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ ព្រមទាំងវិស័យផ្សេងៗទៀត ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មល្អបំផុតដល់អតិថិជន និងដៃគូពាណិជ្ជកម្មទូទាំងប្រទេសកម្ពុជាទទួលស្គាល់ និងជឿជាក់ទៅលើគុណភាព។

នាពេលកន្លងមក ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញលើវិស័យជាច្រើនរួមមានវិស័យបរិស្ថាន សុខាភិបាល អប់រំ ទេសចរណ៍ ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានិងកិច្ចការសង្គម។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនវិនិយោគដោយសហគ្រិនខ្មែរ ១០០% ដែលផលិតស្រាបៀរ និងភេសជ្ជៈជាច្រើនប្រភេទជាមួយគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ និងផលិតដោយបច្ចេកវិទ្យាថ្មីទំនើបបំផុត ដែលមានសមត្ថភាពផលិត និងបង្កើតផលិតផលថ្មី រួមមាន CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំង វើក (WURKZ) ទឹកក្រូច អាយស៍ (IZE) ទឹកបរិសុទ្ធ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល (ICY COOL) ភេសជ្ជៈ អិចប្រេស (EXPREZ) ភេសជ្ជៈប៉ូវកម្លាំង ឃីស (KIZZ) ភេសជ្ជៈប៉ូវកម្លាំង ដាស្ស ( DAZZ ) ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ( VIKINGZ )៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *