ភ្នំពេញ ៖ នំកន្រ្ទាំ ជានំមួយប្រភេទដែលប្រជាជនខ្មែរនិយមទទួលទានគ្រាន់ជាចំណីកំដរមាត់ ហើយមានប្រជាប្រិយភាពសម្រាប់ពិធីផ្សេងៗ ជាពិសេសនៅក្នុងរដូវបុណ្យដាក់បិណ្ឌ ដែលអាចយកទៅវត្តប្រគេនព្រះសង្ឃបានទៀតផង។

រូបរាងមូលៗ ស្នូលសណ្ដែក ត្រូវបានបំពងក្នុងប្រេងក្ដៅឡើងក្រៀមក្រហម រួមជាមួយនឹងល្ងគ្រាប់ៗពាសពេញម្សៅនំទៀតនោះ នំកន្ទ្រាំកំពុងទាក់ទាញបងប្អូនខ្មែរឱ្យជៀវនំនេះយកទៅទទួលទាន និងទិញផ្ញើសាច់ញាតិ ក្រុមគ្រួសារជាហូរហែ។ នេះបើតាមការលើកឡើងរបស់អ្នកនាង ឧម៉ា វត្តី ដែលជាអ្នកទទួលយកនំកន្ទ្រាំខ្មែរលក់បន្តនៅទីក្រុងភ្នំពេញ។

អ្នកនាង ឧម៉ា វត្តី ដែលជាម្ចាស់ហាងនំយីហោ ម៉ាដាមនំខ្មែរយើង ផងដែរនោះ បានប្រាប់ AMS ឱ្យដឹងថា នំកន្រ្ទាំនេះមានគាំទ្រច្រើនដោយសារវាមានរសជាតិឈ្ងុយយឆ្ងាញ់ដែលភ្ញៀវកម្ម៉ង់ទិញហើយតែងសរសើរគ្រប់ៗគ្នា។ ភ្ញៀវភាគច្រើនគាត់ទិញសាកម្ដងហើយក៏បន្តគាំទ្រជាបន្តបន្ទាប់ ដោយសាររសជាតិឆ្ងាញ់ មានអនាម័យ និងមិនបង្ករបញ្ហាដល់សុខភាពក្រោយពេលទទួលទាន។
អ្នកនាងបានបញ្ជាក់ទៀតថា ៖
« នំកន្ទ្រាំនេះលក់ដាច់ណាស់ ទាំងបោះដុំ និងលក់រាយ ដែលយើងអាចលក់បានជាមធ្យម ១០០គីឡូក្រាមក្នុងមួយថ្ងៃ ហើយនៅរដូវមានបុណ្យទានការលក់គឺកាន់តែកើនឡើងខ្លាំង ពោលគឺមានការកម្ម៉ង់ទុកមុនជាច្រើន តួយ៉ាងដូចជាបុណ្យកាន់បិណ្ឌនាពេលខាងមុខ ដែលមានអ្នកខ្លះកុម្ម៉ង់ទុកយកទៅលក់បន្ត ហើយអ្នកខ្លះកម្ម៉ង់សម្រាប់យកទៅវត្តប្រគេនព្រះសង្ឃ»
សម្រាប់ការលក់របស់អ្នកនាង ឧម៉ា វត្តី នំកន្ទ្រាំខ្មែរ ត្រូវបានដាក់លក់នៅលើទីផ្សារក្នុងតម្លៃ ១៨ ០០០រៀលក្នុងមួយគីឡូក្រាមតែប៉ុណ្ណោះ ហើយភាគច្រើននំប្រភេទនេះតែងត្រូវបានគេនិយមទទួលទានជាមួយទឹកតែក្ដៅៗ ឬកាហ្វេជាដើម។ ទន្ទឹមនឹងនេះ ចំពោះការលក់ក៏ជួបផលលំបាកខ្លះដែរ ដូចជា ការដឹកជញ្ជូនមានភាពយឺតយ៉ាវនៅពេលនំចេញច្រើន គឺខាងដឹកជញ្ជូនពុំអាចដឹកជូនភ្លាមៗការបញ្ជារទិញ ឬកុម្ម៉ង់បាននោះទេ ដោយសារអ្នកទិញមានច្រើន និងស្ថិតនៅទីតាំផ្សេងគ្នា។ ប៉ុន្តែទោះជាយ៉ាងណា ការផ្គត់ផ្គង់នៅតែព្យាយាមបំពេញឲ្យគ្រប់តម្រូវការ ខណៈដែលអ្នកបញ្ជាទិញក៏មានការយោគយល់។

គួរបញ្ជាក់ដែរថា នំកន្រ្ទាំខ្មែរ ត្រូបាននាំយកមកពីស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយអាចរក្សាទុកបានចាប់ពី ៧រហូតដល់១០ក្រោយពេលចម្អិន។ ក្រៅពីនំកន្រ្ទាំ អ្នកនាង ឧម៉ា វត្តី ក៏មានលក់ខ្មែរផ្សេងៗជាច្រើនទៀតដូចជា នំខ្ញី នំកងខ្វៀន ចេកឆាប និងត្រាវឆាប ជាដើម ដែលសុទ្ធសឹងជានំសម្រាប់ទទួលទានជាចំណីសម្រន់លេងយ៉ាងឆ្ងាញ់ពិសា។
ជាមួយគ្នានេះ អ្នកនាង ឧម៉ា វត្តី ក៏សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រកន្លងមក ហើយបន្តផ្គត់ផ្គង់នំខ្មែរប្រភេទនេះឲ្យកាន់តែទូលាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តក្រុងផ្សេងទៀត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អុីស្រាអែល ទិញរោងចក្រផលិតរថយន្តដ៏ល្បីរបស់អាល្លឺម៉ង់ ប្ដូរទៅផលិតជាអាវុធទំនើបវិញ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់អាល្លឺម៉ង់ Volkswagen បានព្រមព្រៀងលក់រោងចក្រដ៏ចំណាស់របស់ខ្លួនដែលស្ថិតនៅក្រុង Osnabrück ទៅឱ្យក្រុមហ៊ុនវិនិយោគអុីស្រាអែល Aurelius Capital និងក្រុមហ៊ុនរដ្ឋ Lower Saxony របស់អាល្លឺម៉ង់។ យោងតាមការចេញផ្សាយរបស់កាសែតរុស្ស៊ី RT បានឲ្យដឹងថា រោងចក្រនេះនឹងត្រូវផ្លាស់ប្តូរពីការផលិតរថយន្តទៅជាទីតាំងផលិតឧបករណ៍យោធាវិញ ដោយមានក្រុមហ៊ុនការពារជាតិរបស់រដ្ឋអុីស្រាអែល ឈ្មោះ Rafael

ផ្លូវសមុទ្រខាងជើង NSR ក្លាយជាសមរភូមិសាស្ត្រនយោបាយថ្មីរបស់មហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/09/2026
ផ្លូវសមុទ្រខាងជើង (Northern Sea Route-NSR) កំពុងផ្លាស់ប្តូរពីផ្លូវទឹកកកដាច់ស្រយាល ទៅជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ និងជាទីប្រជែងអំណាចរវាងមហាអំណាចក្នុងសតវត្សរ៍ទី២១





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content