ភ្នំពេញ ៖ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ សំដៅដល់ឈ្មោះ សញ្ញាសម្គាល់ និង/ឬ រូបភាពផ្សេងៗទៀត ដែលមានលក្ខណៈញែកដាច់ ដែលជាឈ្មោះ ឬតំណាងឱ្យប្រភពដើមនៃតំបន់ភូមិសាស្ត្រមួយ ហើយឈ្មោះសញ្ញាសម្គាល់ និង/ឬ រូបភាពនោះសម្រាប់កំណត់អត្តសញ្ញាណទំនិញមានប្រភពក្នុងភូមិសាស្ត្រនោះដែលបានផ្តល់ជាមូលដ្ឋានគ្រឹះដល់គុណភាព កិត្តិសព្ទ ឬចរិតលក្ខណៈផ្សេងទៀតនៃទំនិញដែលកើតចេញពីតំបន់ភូមិសាស្ត្រនោះ។

ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសឲ្យប្រើកាលពីដើមឆ្នាំ២០១៤ ដែលមានគោលបំណងការពារផលិតផលដែលពាក់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ព្រមទាំងរក្សាអត្តសញ្ញាណជាតិ និងពង្រឹងចំណេះដឺង ចំណេះធ្វើតាមបែបប្រពៃណី និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។ ច្បាប់នេះបានចែងក្នុងមាត្រា៥ ថាក្រសួងពាណិជ្ចកម្មជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រង កាន់កាប់ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រុមផលិតករ ប្រតិបត្តិករ ស្ថាប័ន និង/ឬបុគ្គលពាក់ព័ន្ធ ដែលមានបំណងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជាត្រូវរៀបចំបង្កើតជាសមាគមសម្គាល់ភូមិសាស្ត្រទំនិញដោយផ្អែកលើតំបន់ភូមិសាស្ត្រ និងមុខទំនិញមួយ ហើយត្រូវមានលក្ខន្តិកៈដើម្បីគ្រប់គ្រង និងចាត់ចែងការងាររបស់ខ្លួនក្នុងគោលដៅមិនរកប្រាក់ចំណេញ។ សមាជិករបស់សមាគមត្រូវបើកចំហ ហើយត្រូវមានការទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច។ ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញត្រូវធ្វើតាមរយៈសមាគមសម្គាល់ភូមិសាស្ត្រទំនិញនេះដែលត្រូវដាក់នៅក្រសួងពាណិជ្ជកម្មដោយភ្ជាប់ជាមួយនូវសៀវភៅបន្ទុក និងសំណុំឯកសារដែលពាក់ព័ន្ធ។
ដោយឡែកម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមិនអាចចុះបញ្ជីបានទេ ប្រសិនបើ ៖
ក. ម៉ាកនោះផ្ទុយនឹងច្បាប់បទប្បញ្ញត្តិ តម្លៃសីលធម៌ សង្គមសាសនាប្រពៃណីល្អរបស់ជាតិ ឬសណ្តាប់ធ្នាប់សាធារណៈ។
ខ. ម៉ាកនោះធ្វើឲ្យសាធារណៈជនយល់ខុស ឬភាន់ច្រឡំពីចរិតលក្ខណៈ ដូចជាប្រភេទ គុណភាព ទីកន្លែងនៃប្រភពដើមដំណើរការផលិត
ឬការប្រើប្រាស់។
គ. ម៉ាកនោះត្រូវបានគេប្រើប្រាស់ជាឈ្មោះពូជដំណាំ ឬពូជសត្វ។
ឃ. ម៉ាកនោះជានាមទូទៅ។
នៅពេលដែលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមួយត្រូវបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មស្របតាមបទប្បញ្ញតិ្តទាំងឡាយនៃច្បាប់ សមាជិកសមាគមសម្គាល់ភូមិសាស្ត្រទំនិញដែលជាផលិតករ និង/ឬប្រតិបត្តិករដែលអនុវត្តស្របតាមសៀវភៅបន្ទុក មានសិទ្ធិប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនោះ។ សិទ្ធិប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមិនអាចផ្ទេរបានឡើយ។ ហើយម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញមានសិទ្ធិប្តឹងទៅតុលាការមានសមត្ថកិច្ចចំពោះបុគ្គលណាម្នាក់ដែលបានប្រើប្រាស់ដោយរំលោភនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខ្លួនដោយគ្មានការយល់ព្រមពីម្ចាស់នោះ។ ប៉ុន្តែសិទ្ធិដែលទទួលបានតាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនេះ មិនរាប់បញ្ចូលនូវការដាក់លក់ទំនិញនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយម្ចាស់សិទ្ធិដែលបានចុះបញ្ជី ឬដោយមានការយល់ព្រមពីម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនោះទេ។ គូសបញ្ជាក់ថា៖ ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានព្រឹទ្ធសភាពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤ ដែលលោកអ្នកអាចចូលទៅអានសេចក្តីលម្អិតតាមរយៈតំណលីង ad5d4c99-092f-4875-ba39-6ee7245c0fc6_007729c5-60a9-47f0-83ac-7f70420b9a34-kh.pdf (cambodiaip.gov.kh)។

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ


























































Account
Security
Favourite Content