អត្រាប្តូរប្រាក់រវាងរូបិយវត្ថុនៃប្រទេសពីរ គឺជាថ្លៃនៃរូបិយវត្ថុដែលនិវាសជននៃប្រទេសទាំងពីរដោះដូរគ្នាទៅវិញទៅមក។ អត្រាប្តូរប្រាក់មានពីរប្រភេទគឺ៖ អត្រាប្តូរប្រាក់តាមថ្លៃទីផ្សារ និងអត្រាប្តូរប្រាក់ពិត។
ទី1. អត្រាប្តូរប្រាក់តាមទីផ្សារ គឺជាថ្លៃប្រៀបធៀបនៃរូបិយវត្ថុរបស់ប្រទេសពីរ។ ឧទាហរណ៍ ប្រសិនបើអត្រាប្តូរប្រាក់រៀល-ដុល្លារ ស្មើនឹង 4,000រៀលក្នុងមួយដុល្លារ មានន័យថាប្រសិនបើយើងយកប្រាក់ចំនួន 4,000រៀល ទៅដូរនៅលើទីផ្សារប្តូរប្រាក់នោះយើងបានប្រាក់1ដុល្លារអាមេរិក។ ដូច្នេះនៅពេលគេនិយាយថាអត្រាប្តូរប្រាក់រវាងប្រទេសពីរ គឺសំដៅទៅអត្រាប្តូរប្រាក់តាមថ្លៃទីផ្សារ។
ទី2. អត្រាប្តូរប្រាក់ពិត គឺជាថ្លៃប្រៀបធៀបនៃទំនិញនៅក្នុងប្រទេសពីរ។ អត្រាប្តូរប្រាក់ពិតបង្ហាញឲ្យឃើញនូវអត្រាដែលយើងអាចដោះដូរទំនិញរបស់ប្រទេសមួយជាមួយទំនិញនៃប្រទេសមួយទៀត។ អត្រាប្តូរប្រាក់ពិតនេះយើងអាចហៅម្យ៉ាងទៀតថាជា “លក្ខខណ្ឌពាណិជ្ជកម្ម” ។
ដើម្បីកំណត់នូវទំនាក់ទំនងរវាងអត្រាប្តូរប្រាក់ពិត និងអត្រាប្តូរប្រាក់តាមថ្លៃទីផ្សារ យើងត្រូវពិនិត្យមើលនូវមុខទំនិញមួយមុខ ដែលផលិតដោយប្រទេសផ្សេងៗគ្នា។ ឧទាហរណ៍ថា ខោកាត់ស្រាប់មួយនៅកម្ពុជាថ្លៃ 80,000រៀល ចំណែកនៅសហរដ្ឋអាមេរិកថ្លៃ40ដុល្លារ។ ដើម្បីប្រៀបធៀបនូវថ្លៃខោទាំងពីរ យើងត្រូវដូរថ្លៃឲ្យទៅជារូបិយវត្ថុតែមួយ។ ប្រសិនបើយើងដូរ 80,000រៀលដោយចែកនឹង4,000រៀល យើងបាន20ដុល្លារ។ ដូច្នេះខោនៅកម្ពុជាថ្លៃ20ដុល្លារ ហើយខោដូចគ្នានេះដែរថ្លៃ40ដុល្លារនៅសហរដ្ឋអាមេរិក ពោលគឺនៅសហរដ្ឋអាមេរិក ខោដូចគ្នានេះថ្លៃជាងនៅកម្ពុជាពីរដង។ អត្រាប្តូរប្រាក់ពិត = 2ខោកម្ពុជា/ខោអាមេរិក។

ប៉ុន្តែឧបមាថា លុយរៀលឡើងដល់5,000រៀលទើបស្មើរនឹង 1ដុល្លារអាមេរិកវិញ។ យើងបាន 80,000រៀល ចែក 5,000រៀល ស្មើ16ដុល្លារ។ មានន័យថាថ្លៃខោនៅកម្ពុជាចុះថ្លៃពី20ដុល្លារមកត្រឹម16ដុល្លារ។ ហើយអត្រាប្តូរប្រាក់ពិតស្មើ 40/16 = 2.5ខោកម្ពុជា/ខោអាមេរិក។
ដូច្នេះប្រសិនបើអត្រាប្តូរប្រាក់ពិតខ្ពស់ នោះទំនិញបរទេសនឹងថោក ហើយទំនិញក្នុងស្រុកនឹងថ្លៃជាង។ ប្រសិនបើអត្រាប្តូរប្រាក់ពិតទាបទំនិញបរទេសនឹងថ្លៃ ហើយទំនិញក្នុងស្រុកនឹងថោក។ ជាទូទៅដើម្បីរក្សាតុល្យភាពពាណិជ្ជកម្មបរទេស អត្រាប្តូរប្រាក់ពិតតែងតែរក្សានៅតម្លៃថេរ ឬមានការប្រែប្រួលបន្តិចបន្តួចតែប៉ុណ្ណោះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content