ហាង​ឆេង​ដីធ្លីនៅតាមតំបន់មួយចំនួនក្នុង​ខណ្ឌដូន​ពេញ នៅតែថ្លៃ​ជាង​គេ​ក្នុ​ងឆ្នាំ២០២៥នេះ

ភ្នំពេញ ៖ តម្លៃដីនៅក្នុងតំបន់​មួយចំនួននៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៥នេះ ​មានការ​ថមថយ​បន្តិចបើធៀបនឹង​ឆ្នាំមុន​ៗ ប៉ុន្តែ ទោះជាយ៉ាង​ណាក្ដី តម្លៃដីនៅតាមតំបន់មួយចំនួនក្នុងខណ្ឌនេះ នៅតែមាន​តម្លៃខ្ពស់ជាងគេបើធៀបនឹ​ងបណ្ដាខណ្ឌ​ផ្សេងទៀត​ក្នុងរាជធានីភ្នំពេញ ។

យោងតាមការ​វាយតម្លៃ​របស់​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA ដែលចេញផ្សាយសម្រាប់ឆមាសទី១ ឆ្នាំ២០២៥​ បានបង្ហាញឱ្យឃើញថា​ តម្លៃដីនៅក្នុងខណ្ឌ​ដូនពេញ​មានអត្រាខ្ពស់​ជាង​គេ ដែលក្នុងនោះ​ មានតំបន់​ខ្លះ​ តម្លៃរហូតដល់​ជាង​១ម៉ឺនដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ ប៉ុន្តែក៏មានតំបន់​ខ្លះតម្លៃ​ត្រឹមតែ ១​៧០០ដុល្លារអាម៉េរិក​ប៉ុណ្ណោះ​ក្នុងមួយម៉ែត្រ​ការ៉េ​។

យោងតាម​ការ​វាយតម្លៃនេះ​ឃើញថា តំបន់​នៅក្នុងសង្កាត់​ផ្សារ​ថ្មីទី១ ទី២ និងទី​៣ តម្លៃនៅតាមបណ្ដោយផ្លូវធំ មានចន្លោះពី ​៤៦០០ដុល្លារ​អាម៉េរិក​ ទៅ​ ១១ ០០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ និង​នៅតាមបណ្ដោយផ្លូវតូចៗមានតម្លៃ​ចន្លោះ​ពី ២ ៣០០ដុល្លារអាម៉េរិក ដល់​ ៤ ០០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ​ ។ សម្រាប់​តំបន់ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី១ និងទី២ ក៏ឃើញថា​ដីធ្លី​មានតម្លៃ​ប្រហាក់​ប្រហែល​នឹង​សង្កាត់​ផ្សារ​ថ្មីដែរ ដោយសារតែ​តំបន់នេះ​ស្ថិតនៅជិត​គ្នា​ ។​

ដោយឡែក តំបន់ដែលមានតម្លៃដីទាប​ជា​ងគេ​ក្នុង​ខណ្ឌ​ដូនពេញ រួមមានសង្កាត់ស្រះ​ចក​ និង​សង្កាត់​វត្ត​ភ្នំ ដោយសង្កាត់​ស្រះចក​ ដីដែលស្ថិតនៅ​តាមបណ្ដោយផ្លូវធំ មានតម្លៃប្រមាណ​ ៣១០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េទៅ ​៤៩០០ដុល្លារអាម៉េរិក​​ក្នុងមួយម៉ែត្រ​ការ៉េ និង​នៅតាម​ផ្លូវ​តូច​ៗ មានតម្លៃ​ចន្លោះពី​ ១៧០០ដុល្លារ ទៅ​ ៣៤០០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ ។ សម្រាប់សង្កាត់​វត្តភ្នំ​ឃើញថាដីនៅតាមបណ្ដោយផ្លូវ​ធំ​មានតម្លៃចន្លោះពី​ ៣៦០០ដុល្លារ​ ទៅ ​៥០០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រការ៉េ និង​នៅតាម​បណ្ដោយផ្លូវតូចៗមានតម្លៃចន្លោះពី ២២០០ដុល្លារ ទៅ ​៣៨០០ដុល្លារអាម៉េរិក​ក្នុងមួយម៉ែត្រ​ការ៉េ ។

បើតាមការ​វាយតម្លៃរបស់​សមាគមអ្នក​វាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា​បានបង្ហាញផងដែរថា ហាង​ឆេងដីធ្លី​ក្នុង​រាជធានីភ្នំពេញ មានការ​ថមថយបន្តិចធៀប​នឹង​ឆ្នាំ ២០២៤ ​និង​ឆ្នាំ២០២៣​ ហើយការទិញលក់​ក៏មានសកម្មភាពស្ងប់ស្ងាត់ជាង​ឆ្នាំមុនៗដែរ ។​

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ​ Advance បាន​ឱ្យដឹងថា បច្ចុប្បន្ននេះ​ តម្រូវការ​ដី​ធ្លីសម្រាប់​ប្រើប្រាស់​ក្នុងវិស័យឧស្សាហកម្ម​នៅតែមាន​ ដូច្នេះការទិញលក់ដីធ្លី​​សម្រាប់បម្រើ​ក្នុងវិស័យនេះ នៅតែ​មានហូរហែរ ។ ដោយឡែក ការទិញលក់​ដីធ្លី​ក្នុងឆ្នាំ២០២៤​ និង​ឆ្នាំ២០២៥​នេះ ភាគច្រើនធ្វើឡើងនៅ​តំបន់ជាយក្រុង និង​តំបន់ដែលមានតម្លៃដីទាប ជាពិសេស​ដីធ្លី​សម្រាប់​បម្រើ​ក្នុងវិស័យ​ឧស្សាហកម្ម​ ដូចជាសម្រាប់សាងសង់រោងចក្រ ឃ្លាំង​ស្តុកទំនិញ ជាដើម ហើយតម្លៃ​ដីដែល​មានការទិញលក់​ច្រើន​ក្នុង​រង្វង់​១០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ ព្រោះការ​សាងសង់រោងចក្រ ឬឃ្លាំង​ស្តុកទំនិញ មិនអាច​ទិញដីដែលមានតម្លៃខ្ពស់​មកសង់​នោះទេ ។

​សម្រាប់​តំបន់​កណ្ដាលក្រុង​ការ​ប្រើប្រាស់ដីធ្លី គឺផ្ដោតទៅលើ​ពាណិជ្ជកម្ម​ និងការរស់​នៅ ពោលគឺការសាងសង់អគារ​ខ្ពស់​ពហុមុខ​ងារ ដែលមានដូចជាខុនដូ អាផាតមិន អាគារការិយាល័យ និង​សម្រាប់ធ្វើពាណិជ្ជកម្មផងដែរ ពីព្រោះដីនៅកណ្ដាលក្រុងមានតម្លៃថ្លៃដែលមិនអាចទិញយកមកសង់ជាលំនៅដ្ឋានផ្ទាល់ដីនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

Leave a Reply

Your email address will not be published.Required fields are marked *