KOICA ផ្តល់ ១២លានដុល្លារអាមេរិកគាំទ្រវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ការិយាល័យកយកា (KOICA) ប្រចាំកម្ពុជា បានបង្ហាញពីកិច្ចគាំទ្រយ៉ាងពេញទំហឹងទៅលើការធ្វើពិពិធកម្មលើវិស័យកសិកម្មកម្ពុជាឱ្យកាន់តែល្អប្រសើរ ជាមួយនឹងការផ្តល់នូវជំនួយឥតសំណងប្រមាណ ១២ លានដុល្លារអាមេរិក ដែលគ្រោងអនុវត្តពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០ ខាងមុខនេះ។

លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកា (KOICA) ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិភាក្សាផ្តោតលើការគាំទ្រចំពោះជំនួយក្នុងការលើកកម្ពស់សមត្ថភាព និងគុណភាពនៃសេវាផ្សព្វផ្សាយកសិកម្មនៅកម្ពុជា។ ការប្តេជ្ញាចិត្តនេះត្រូវបានបញ្ជាក់តាមរយៈការសិក្សាគ្រប់ជ្រុងជ្រោយនៃគម្រោង “Building of Integrated Agriculture Extension-Education-Research Nexus of Climate Change Ada​pta​ti​on​​ in Cambodia ” ដែលត្រូវបានសិក្សាចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ហើយត្រូវបានបញ្ចប់តាមរយៈកិច្ចប្រជុំបូកសរុបការងារកាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២៤ រវាងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំរបស់ទីភ្នាក់ងារកយកា និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

តាមរយៈជំនួបពិភាក្សានេះ ទីភ្នាក់ងារកយកា (KOICA) បានគូសបញ្ជាក់ពីការគាំទ្ររបស់ខ្លួននូវជំនួយឥតសំណងប្រមាណ ១២ លានដុល្លារអាមេរិក ដែលគ្រោងអនុវត្តពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៣០។ មហាវិទ្យាល័យអប់រំ និងសារគមនាគមន៍កសិកម្ម នឹងត្រូវបានធ្វើឧ្យប្រសើរឡើង ដែលរួមបញ្ចូលទាំងការសាងសង់អគារដែលមានអន្តេវាសិកដ្ឋាន និងឧបករណ៍សម្រាប់ការអនុវត្តក្នុងប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង ព្រមទាំងការបង្កើតកម្មវិធីសិក្សា និងសម្ភារៈបណ្តុះបណ្តាលចាំបាច់នានា ដើម្បីផ្តល់ការអប់រំកម្រិតឧត្តមសិក្សាសម្រាប់ សិស្សានុសិស្សទូទៅ។ លើសពីនេះ សមត្ថភាពមន្ត្រីរដ្ឋាភិបាលដែលទទួលបន្ទុកក្នុងសេវាកម្មផ្សព្វផ្សាយកសិកម្ម ដែលភាគច្រើនជាមន្រ្តីផ្សព្វផ្សាយកសិកម្មឃុំទូទាំងប្រទេស នឹងត្រូវបានពង្រឹងសមត្តិភាព។ កម្មវិធីពង្រឹងសមត្ថភាពនេះនឹងផ្តោតមិនត្រឹមតែលើជំនាញបច្ចេកទេស និងការសម្របសម្រួលកសិកម្មប៉ុណ្ណោះទេ ថែមទាំងលើការផលិតសម្ភារៈផ្សព្វផ្សាយផងដែរ។ កម្មវិធីនេះមានគោលបំណងពង្រឹងសេវាផ្សព្វផ្សាយកសិកម្មនៅថ្នាក់មូលដ្ឋាន ដើម្បីលើកកំពស់ជីវភាពរបស់កសិករកម្ពុជា។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគលើធនធានមនុស្សក្នុងវិស័យកសិកម្ម ជាពិសេសសេវ៉ាផ្សព្វផ្សាយកសិកម្ម។ ឯកឧត្តមបានបន្ថែមថា ការវិនិយោគលើសមត្ថភាពរបស់ មន្ត្រីកសិកម្មឃុំ គឺមានសារៈសំខាន់ណាស់សម្រាប់ធានាថាកសិករកម្ពុជាទទួលបានចំណេះដឹង និងបច្ចេកវិទ្យាចុងក្រោយបង្អស់របស់កសិកម្ម។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់មន្រ្តីជួរមុខទាំងនេះ យើងអាចរួមចំណែកដល់ការបង្កើនផលិតភាពកសិកម្ម ការកែលម្អសន្តិសុខស្បៀង និងការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព។

លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យកយកានៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា ទីភ្នាក់ងារកយកា តែងតែរួមគ្នាជាមួយរដ្ឋាភិបាលកម្ពុជាសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាក់ស្តែង គម្រោងនេះចូលរួមចំនែកយ៉ាងខ្លាំងក្លា ដល់ការគាំទ្រដល់កម្មវិធីទីពីរនៃកម្មវិធីគោលនយោបាយអាទិភាពកម្ពុជាសម្រាប់វិស័យកសិកម្ម។ តាងនាមឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទីភ្នាក់ងារកយកា បានប្តេជ្ញាលើការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ និងធ្វើឱ្យប្រជាជនកាន់តែជិតស្និទ្ធជាមួយគ្នា។ ទីភ្នាក់ងារកយកា បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍជនបទក្នុងប្រទេសកម្ពុជា ដោយផ្តោតលើការលើកកម្ពស់ជីវភាព និងការបង្កើតប្រាក់ចំណូលកសិកម្ម។ ក្រៅពីគម្រោងដែលមានក្នុងផែនការនេះ បច្ចុប្បន្ន ទីភ្នាក់ងារកយកាបាននិងកំពុងអនុវត្តគម្រោងភូមិសន្តិភាពនៅក្នុងភូមិចំនួន ៣០ នៅភូមិភាគពាយ័ព្យ រួមមាន បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ក្នុងគោលបំណងជំរុញការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព និងបរិយាប័ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ស្ថាបនិក​ ​DeepSeek​  ​កើន​ទ្រព្យ​ដល់​ ​៣៦​ ​ពាន់​លាន​ដុល្លារ​ ក្លាយជា​សេដ្ឋី​មាន​ជាង​គេ​ក្នុង​វិស័យ​ ​AI​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/07/2026

​ទ្រព្យសម្បត្តិ​សុទ្ធ​របស់​លោក​ ​Liang​ ​Wenfeng​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​AI​ ​ដ៏​ល្បី​របស់​ចិន​ ​DeepSeek​ ​បាន​កើនឡើង​ដល់​ទៅ​ជាង​ទ្វេ​ដង​ ​បន្ទាប់ពី​ការ​កៀរគរ​ទុន​វិនិយោគ​បន្ថែម​ ដែល​វា​បាន​ធ្វើឱ្យ​សហគ្រិន​ជនជាតិ​ចិន​រូប​នេះ​បាន​ក្លាយជា​បុគ្គល ​​មាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​ជាង​គេ​បំផុត​លើ​លោក​

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published.Required fields are marked *