តស់ ! មកស្វែង​យល់ពីភាពខុស​គ្នា​រវាង​ប្លង់​រឹង និង​ប្លង់​ទន់ និ​ងប្រសិទ្ធភាពផ្លូវ​ច្បាប់នៃប្លង់ទាំង​ពីរ​

ភ្នំពេញ ៖ ធ្លាប់​តែឮគេនិយាយថា ​ប្លង់​រឹង ប្លង់ទន់ ហើយពេល​ទិញដី ​ឬទិញផ្ទះ​ពី​ទីណាមួយគេតែងតែសួរថា តើ​ដី ឬផ្ទះជា​ប្រភេទប្លង់​រឹង​ ឬប្លង់ទន់ ។ តើ​ប្លង់រឹង និងប្លង់ទន់ មានភាពខុសគ្នា​ដូច​ម្ដេច ហើយអ្នកកាន់​ប្លង់​រឹង​ និងប្លង់ទន់​មានតម្លៃខុសគ្នា​យ៉ាងណាដែរ ។  ថ្ងៃនេះ​​ AMS Economy នឹង​បង្ហាញពីភាពខុស​គ្នារវាង​ប្លង់រឹង​ និងប្លង់ទន់​ឱ្យបាន​ដឹង​កាន់តែច្បាស់ ។​

ប្លង់ទន់​ គឺជាប្រភេទលិខិត​ផ្ទេរ​សិទ្ធិ​កាន់កាប់ ដោយមានការ​ចុះហត្ថលេខា និង​បោះត្រា​ទទួលស្គាល់​ដោ​យ​អាជ្ញា​ធរ​មូលដ្ឋាន រួមមាន​មេភូមិ មេឃុំ/ចៅសង្កាត់​ ​អភិបាលស្រុក ខណ្ឌ ឬអភិ​បា​ល​​ក្រុង​ ឬហៅកាត់​យ៉ាង​ខ្លីថា «លិខិតផ្ទេរសិទ្ធិកាន់កា​ប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី» ។ អ្នក​កាន់​កាប់​លើ​អ​ចលនទ្រព្យដែលមានប្លង់ទន់ ត្រូវ​បាន​ទទួលស្គាល់ថា ជាអ្នកមាន​សិទ្ធិ​រស់​នៅ និងចាត់ចែង​លើទី​តាំង​អច​លនវត្ថុ​ តែពុំ​ទាន់​ក្លាយជាកម្មសិទ្ធិ​ស្រប​ច្បាប់​លើ​អចលនវត្ថុ​នោះ​នៅឡើយទេ ។ ដូច្នេះ ដើម្បី​ឱ្យ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ តម្រូវឱ្យមាន​ការ​វិនិច្ឆ័យ​ និងការ​បញ្ជា​ក់​​តាមផ្លូវច្បាប់ថា​ម្ចាស់ទីតាំង​នោះជា​ភាគីដែល​បំ​ពេញល​​ក្ខខ័​ណ្ឌគតិ​យុត្តិ​ស​ម្រាប់​ការទទួល​បានសិទ្ធិ​ភោគ ឬហៅថា​សិទ្ធិជា​ម្ចាស់ទ្រព្យ និង​កម្មសិ​ទ្ធិ​ជាស្ថាពរ ។​ ការ​បញ្ជាក់​​​នេះ ត្រូវ​បានគ្រប់គ្នា​ស្គាល់​ថា​ កាត់ប្លង់​រឹង​ ។​

អចលនវត្ថុ​ដែលមានប្លង់ទន់ ប្រឈមនឹង​ហានិភ័យមួយចំនួន​ដូចជា​ ការទាមទារ​ពីសំណាក់ភាគីផ្សេង​ បូករួម​នឹង​រដ្ឋ​ផងដែរ ដោយសារ​ការ​កាន់​កាប់លើ​ដីរបស់រដ្ឋ ឬដីដែលមានម្ចាស់​ហើយ​ ព្រោះ​មិនច្បាស់លាស់ ដែលនាំ​ឱ្យមានជម្លោះ​ដណ្ដើមព្រំដីគ្នាជាដើម ។

ចំណែក​​ប្លង់​រឹង ជា​ប្រភេទប័ណ្ណកម្មសិទ្ធិដែលរឹងទាំង​ក្រដាស ​និងមានភាពរឹងមាំ​ទាំង​ប្រសិទ្ធភាព​ផ្លូវ​ច្បាប់ ហើយសម្រាប់​អ្នកកាន់កាប់អចលនទ្រព្យ​ដែលមានប្លង់​រឹង​បានបញ្ជាក់ពីការ​បាន​ចុះ​បញ្ជី​​​ត្រឹមត្រូវ​នៅក្នុង​រដ្ឋ​បាលសុរិយោដី ឬក៏ហៅកាត់ថា «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ។​

កា​រ​ចុះបញ្ជី​ប្លង់រឹង​អាច​ធ្វើទៅបាន​តាមដំណើរ​ការ​២ផ្សេងគ្នា​ គឺការ​ចុះបញ្ជី​ដាច់ដោយដុំ​ និងការ​ចុះបញ្ជី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ប្លង់​រឹង ​ដែល​បានមក​ពី​ការចុះបញ្ជី​ដាច់ដោយដុំ​ ជា​ប័ណ្ណ​កម្មសិទ្ធិ​​ដែលសម្គាល់​ដោយសិទ្ធិ​ភោគ​ ឬសិទ្ធិជាម្ចាស់​ទ្រព្យ​ ដែលជាទូទៅ​ត្រូ​វបានចេញដោយអាជ្ញាធរ​ភូមិ​បាល​​ស្របតាម​នីតិ​វិធី​នៃការ​ចុះបញ្ជី​ដាច់ដោយដុំ​ ដែលធ្វើឡើង​យោងតាមការ​ស្នើ​សុំ​​របស់សាម៉ីខ្លួន​ដែលជា​ម្ចាស់​ទ្រព្យ​ ។

ប្លង់​រឹង​ដែលបានមកពីការ​ចុះបញ្ជីជាប្រព័ន្ធ ជា​ប័ណ្ណកម្មសិទ្ធិ​ ដែលចេញជូន​បន្ទាប់ពី​បញ្ចប់​ដំណើរការ​ចុះប​ញ្ជី​ជា​ប្រព័ន្ធ ដែលផ្ដួច​ផ្ដើម​ឡើង​ដោយក្រសួង​រៀបចំដែនដី​ នគរូប​នីយ​កម្ម​និង​សំណ​ង់ នៅតាមតំបន់វិនិច្ឆ័យ​នានា​ជា​កំណត់​ ។ ប័ណ្ណ​នេះ​មិនមានការ​ជំទាស់ពីភាគីណាមួយ​ទាក់ទង​នឹង​សិទ្ធិ​ទំហំ ឬព្រំប្រទល់អ្វីទៀត​ឡើយ ព្រោះ​វាត្រូវ​បានជូន​ដំណឹង​ជាសាធារណៈពីការ​ចុះវាស់វែង​ ព្រមជាមួយការ​កំណត់ទីតាំង​តាមនិយាម​កាម​ច្បាស់លាស់​​ដោយប្រព័ន្ធ​ GPS ពេលដែលប្លង់​ចេញជាស្ថាពរជូនដល់​ម្ចាស់​កម្មសិទ្ធិ​នីមួយៗ​ ។

​ក្រសួង​រៀបចំ​ដែនដី ​​នគរូបនីយកម្ម​ និងសំណង់​ ​បាន និងកំពុង​ជំរុញឱ្យ​មានការ​ចុះបញ្ជីដីធ្លី ឱ្យបានចប់សព្វ​គ្រប់​នៅពេលឆាប់ៗ​ដែលសំដៅ​ទៅដល់​គ្រប់​ដីធ្លីទាំងអស់​ត្រូវមានប្លង់​រឹង​មិនថា​ជា​ដី​របស់រដ្ឋ ឬជា​ដី​របស់​ឯក​ជន ។ ការ​ចុះបញ្ជី​ដីធ្លី​នេះដែរ ក៏នឹង​បញ្ចប់​ករណីវិវាទីដីធ្លី រវាង​រដ្ឋ និងឯកជន និងរវាងឯកជន ​និងឯកជន​ផង​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា