បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង LG បានសហការជាមួយក្រុមហ៊ុន IBC ដែលគ្រប់គ្រងដោយរដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ី ក្នុងការបង្កើតរោងចក្រថ្មីមួយដើម្បីផលិតថ្មសាករថយន្តអគ្គិសនីជាមួយនឹងការចំណាយទុនរហូតដល់ទៅ 1.2 ពាន់លានដុល្លារ ដែលមានសមត្ថភាពក្នុងការផលិតថាមពលអគ្គិសនីប្រមាណជា 10 ជីហ្គាវ៉ាត់ម៉ោង។
ផ្អែកតាមការប្រកាសដោយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃច័ន្ទម្សិលមិញនេះបានឲ្យដឹងថា គម្រោងនៃការបង្កើតរោងចក្រផលិតថ្ម សាកសម្រាប់រថយន្តអគ្គិសនីខាងលើនេះគឺជាផ្នែកមួយនៃផែនការមេដែលមានតម្លៃ 9.8 ពាន់លានដុល្លារ និងត្រូវបានចុះហត្ថលេខាដោយក្រុមហ៊ុន LG ជាមួយនឹងរដ្ឋាភិបាលឥណ្ឌូនេស៊ីតាំងតែពីឆ្នាំទៅដើម្បីធ្វើការវិនិយោគរួមគ្នា។
មន្ត្រីរូបដដែលនេះបានបញ្ជាក់ឲ្យដឹងទៀតថា រោងចក្រថ្មីមួយនេះនឹងលេចរូបរាងឡើងនៅក្នុងទីក្រុង Bekaski ស្ថិតនៅភាគខាងជើងជាប់ព្រំដែនជាមួយនឹងរដ្ឋធានី Jakarta ។ យ៉ាងណាក៏ដោយ គេនៅមិនទាន់អាចបញ្ជាក់ប្រាប់ពីពេលវេលាជាក់លាក់នៃការចាប់ផ្តើមសាងសង់នោះឡើយក្រៅពីការបញ្ជាក់ថាអាចចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ។
គួររំលឹកដែរថា កាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុន LG Energy Solution ត្រូវបានគេដឹងថាបាននឹងកំពុងធ្វើការស្វែងរកឱកាសក្នុងការបង្កើតរោងចក្រផលិតថ្មរថយន្តដែលនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ឲ្យបាននៅត្រឹមឆ្នាំ2023 ខាងមុខនេះ ហើយក្នុងនោះបេក្ខភាពដែលកំពុងនាំមុខគេនោះគឺជាទីតាំងរោងចក្រនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប៕


អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្ត
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/08/2026
ក្រសួងរៀបចំដែនដី ផ្តើមអនុម័តគម្រោងវិនិយោគដែលផ្តល់ភាពងាយស្រួល និងច្បាស់លាស់ លើការផ្តល់នូវសេវាឱ្យបានគាប់ចិត្តដល់ពលរដ្ឋ និងអតិថិជនទូទៅ

ក្រុមហ៊ុនមេ Facebook ព្រមបង់សំណងរហូតដល់ ១៨ ពាន់លានដុល្លារ ពាក់ព័ន្ធបញ្ហាកុមារញៀនបណ្ដាញសង្គម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/08/2026
ក្រុមហ៊ុន Meta Platforms ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានព្រមព្រៀងបង់ប្រាក់សំណងរហូតដល់ ១៨ ពាន់លានដុល្លារ និងអនុវត្តវិធានការថ្មីៗដើម្បីពង្រឹងសុវត្ថិភាពកុមារ និងយុវវ័យ ជាផ្នែកនៃកិច្ចព្រមព្រៀងសម្រុះសម្រួលជាមួយរដ្ឋ និងដែនដីរបស់សហរដ្ឋអាម៉េរិក

អត្រាបង្កកំណើតពិភពលោកធ្លាក់ដល់កម្រិតមិនធ្លាប់មាន គំរាមកំហែងដល់សេដ្ឋកិច្ចសកល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/08/2026
មនុស្សជាតិកំពុងឈានចូលដល់យុគសម័យប្រជាសាស្ត្រមួយដែលមិនធ្លាប់មានពីមុនមក ខណៈអត្រាបង្កកំណើតសកលបានធ្លាក់ចុះ ដែលអាចបង្កផលប៉ះពាល់ដល់ស្ថិរភាពប្រជាជន និងសេដ្ឋកិច្ចពិភពលោកនៅពេលអនាគត





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content