កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ លើកកម្ពស់ការកសាងអនាគតរួម កម្ពុជា -ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី

ទីក្រុង ឃុនមីង,ចិន៖ អ្នកស្រាវជ្រាវនៃប្រទេសកម្ពុជា បានចាត់ទុក«កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន» ជាការលើកកម្ពស់សហគមន៍កម្ពុជា -ចិនគ្រប់រដូវកាលជាមួយអនាគតរួមគ្នា និងជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលេជាមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ច សង្គមកម្ពុជា។

វេទិកាធនាគារខួរក្បាលជាន់ខ្ពស់ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន» លើកទី២ (The Second Diamond Hexagon Think Tank) ត្រូវបានរៀបចំឡើងដោយ Silk Road Think Tank Association (SRTA) បណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមខេត្តយូណាន និងសាកលវិទ្យាល័យជីវជាំង រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ ១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងឃុនមីង ខេត្តយុនណាន ប្រទេសចិន។

មន្ត្រីរដ្ឋាភិបាល និងស្ថាប័នស្រាវជ្រាវរបស់កម្ពុជា រួមមានរាជបណ្ឌិត្យសភាកម្ពុជា វិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) ព្រមទាំងស្ថាប័នព័ត៌មាន រួមមាន AMS, Fresh News និងទីភ្នាក់ងារព័ត៌មានជាតិ AKP ត្រូវបានអញ្ជើញចូលរួមក្នុងវេទិកាដ៏មានតម្លៃនេះដោយផ្ទាល់ និងតាមរយៈវីដេអូពីចម្ងាយបានពិភាក្សាអំពីតួនាទីសំខាន់នៃគំនិតផ្តួចផ្តើមដែលគាំទ្រដោយចិន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងពាណិជ្ជកម្មរបស់កម្ពុជា។

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា៖ ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងកម្រិតថ្នាក់ដឹកនាំនៃប្រទេស បានបង្កើតឱ្យមានកាលានុវត្តភាពយ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា-ចិន តាមរយៈ ក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដូចជាគំនិតផ្តួចផ្តើម​ខ្សែក្រវាត់ និងផ្លូវ សហគមន៍វាសនារួម និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ (Diamond Hexagon) ជាដើម ដែលទាំងអស់នេះបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់កម្ពុជា។

ប្រទេសទាំងពីរបានដាក់ចេញនូវសេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្ដួចផ្ដើមធំៗចំនួន៣ គឺ (១)គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (២)គំនិតផ្ដួចផ្ដើមសន្ដិសុខសកល និង(៣)គំនិតផ្ដួចផ្ដើមអរិយធម៌សកល។ សេចក្ដីថ្លែងការណ៍នេះ មិនត្រឹមតែជា ការជឿទុកចិត្តគ្នា ការគាំទ្រគ្នា ក្នុងក្របខ័ណ្ឌនយោបាយប៉ុណ្ណោះទេ ថែមទាំងជាផែនទីដែលចង្អុលបង្ហាញផ្លូវ សម្រាប់ការផ្លាស់ប្ដូរក្នុងវិស័យផ្សេងៗបន្ថែមទៀត ប្រកបដោយភាពស្និតស្នាល ក្នុងកម្រិតប្រជាជនផងដែរ។

លោកបណ្ឌិតបានចាត់ទុកវេទិកានេះមានសារសំខាន់ណាស់ដែលអនុញ្ញតឱ្យអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនៃប្រទេសយើងទាំងពីរបានជួបជុំគ្នាដើម្បីជជែកពិភាក្សារកឱ្យឃើញនូវចំណុចល្អៗជាធាតុចូលសម្រាប់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការមិត្តដែកថែបកម្ពុជា-ចិន ស្របទៅនឹងអ្វីដែលប្រទេសទាំងពីរ ប្តេជ្ញារួមគ្នាកសាងសហគមន៍វាសនារួម ថែមទាំងអាចពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកនូវកិច្ចសហប្រតិបត្តិការថ្មីៗដែលមិនទាន់មាន។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកក្របខណ្ឌ «កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ» ថាជាក្បាលម៉ាស៊ីនសម្រាប់ការអភិវឌ្ឍជាតិដែលផ្តល់ឱ្យកម្ពុជានូវឱកាសក្នុងការធ្វើសមាហរណកម្ម កាន់តែស៊ីជម្រៅទៅក្នុងខ្សែច្រវាក់ក្នុងតំបន់ និងពិភពលោក ទទួលបានបានបច្ចេកវិទ្យាថ្មីៗ និងការពង្រឹងភាពធន់។

លោកបណ្ឌិតបានបន្តថា៖ ក្នុងវិស័យសេដ្ឋកិច្ចនិងការអភិវឌ្ឍ កម្ពុជាមើលឃើញក្របខណ្ឌកិច្ចសហប្រតិ​    បត្តិការឆកោណត្បូងពេជ្រនេះជាកម្លាំងចលករនៃការតភ្ជាប់ទំនាក់ទំនង,ឧស្សាហូបនីយកម្មនិងទំនើបកម្មកសិកម្ម។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីភាពជាដៃគូសេដ្ឋកិច្ចកម្ពុជា-ចិន គឺជាទំនាក់ទំនងដែលមានកំណើន និងស៊ីជម្រៅ។

លោកបានកត់សម្គាល់ពីសារៈសំខាន់នៃការធានានូវគំនិតផ្តួចផ្តើមទាំងនេះ ដែលបានជួយធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជា តាមរយៈការបង្កើតការងារ ការការពារបរិស្ថាន និងការកសាងសេដ្ឋកិច្ចដែលមានភាពធន់។ ទំនាក់ទំនងប្រទេសទាំងពីរ មិ​ន​ត្រឹមតែដើម្បីកសាងផ្លូវ និងស្ពានប៉ុណ្ណោះទេថែមទាំងកសា​ងទំនុកចិត្ត យុត្តិធម៌ ការគាំទ្រ និងវិបុលភាពរួមគ្នា។ ប្រសិនបើយើងជោគជ័យ កម្ពុជា និងចិន អាចធ្វើជាគំរូសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសកំពុងអភិវឌ្ឍន៍ ជួយជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។

គួរជម្រាបថា៖ កិច្ចសហប្រតិបត្តិការ “ឆកោណត្បូងពេជ្រកម្ពុជា-ចិន” ផ្ដោតលើវិស័យធំៗចំនួន៦គឺ នយោបាយ ផលិតកម្ម កសិកម្ម ថាមពល សន្ដិសុខ និងការផ្លាស់ប្ដូរ។

ពិធីបើកវេទិកា«កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន» បានអនុញ្ញាតឱ្យមន្ត្រីរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ អ្នកសារព័ត៌មាន ចិន និងកម្ពុជា ចែករំលែកនូវទស្សនៈរបស់ខ្លួន ជុំវិញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ វិស័យអប់រំ វិស័យព័ត៌មាន វិស័យកសិកម្ម ជាដើម។ជាពិសេសវេទិកានេះ ក៏បានអនុញ្ញាតឱ្យនិស្សិតខ្មែរ ដែលកំពុងសិក្សានៅទីក្រុងឃុនមីង ខេត្តយូណាន ចូលស្តាប់ការពិភាក្សារបស់វាគ្មិនផងដែរ។

អ្នកសារព័ត៌មានកម្ពុជា ក៏បានចូលរួមក្នុងកិច្ចពិភាក្សាតុមូល និងបានលើកឡើងពីសារៈសំខាន់ និងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ និងកិច្ចសហប្រតិបត្តិការវិស័យសារពត៌មាន ដែលក្នុងនោះការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដែលត្រូវបានចាត់ទុកថាជាប្រភពដ៏ធំនៃអំពើហិង្សា ភាពស្អប់ខ្ពើម រើសអើងជាតិសាសន៍ និងការភ័យខ្លាច៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក Trump សន្យាចែកលុយឱ្យពលរដ្ឋម្នាក់ ៥០០០ ដុល្លារ ពេលឈ្នះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាយ៉ាងភ្ញាក់ផ្អើលមួយដល់ពលរដ្ឋដោយថ្លែងថា លោកនឹងផ្តល់ប្រាក់លើកទឹកចិត្ត ដែលហៅថា «Trump Dividend» ចំនួន ៥០០០ ដុល្លារ ជូនដល់ប្រជាពលរដ្ឋអាមេរិកាំងពេញវ័យគ្រប់ៗរូបប្រសិនបើគណបក្សសាធារណៈ អាចបន្តគ្រប់គ្រង និងរក្សាកៅអីភាគច្រើនក្នុងសភាទាំងពីរនាពេលបោះឆ្នោតពាក់កណ្តាលអាណត្តិ អំឡុងខែវិច្ឆិកាខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក

បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/09/2026

បរទេស ៖ ប្រមុខរដ្ឋាភិបាលឥណ្ឌា កំពុងព្យាយាមរុញច្រានយុទ្ធសាស្ត្រផលិតបន្ទះឈីបរបស់ខ្លួនឱ្យកាន់តែធំជាងមុន ដោយមិនត្រឹមតែផ្តោតលើការផលិតឈីបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រប់គ្រងលើខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលនៅក្នុងប្រទេសផងដែរ។ យោងតាមអត្ថបទដែលបានចេញផ្សាយដោយកាសែត Novinata បានឲ្យដឹងថា គោលដៅចម្បង គឺកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងប្រែក្លាយខ្លួនទៅជាប្រទេសនាំមុខគេមួយក្នុងវិស័យបច្ចេកវិទ្យាដ៏សំខាន់នេះ។ បច្ចុប្បន្ន បន្ទះឈីប គឺជាបេះដូងនៃបច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ទូរស័ព្ទស្មាតហ្វូន រថយន្ត ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI)និងកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់។

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល

ឧបនាយករដ្ឋមន្ត្រី​​សាយ ​សំអាល់​៖​ ការ​តភ្ជាប់​តំបន់​សេដ្ឋកិច្ច​ ​ជា​គន្លឹះ​ទាក់ទាញ​វិនិយោគិន ​និង​ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ឧប​នាយករដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់​ ​ឯកឧត្តម​ ​សាយ ​សំអាល់ ​បាន​លើកឡើង​ថា​ ​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​សុទ្ធតែ​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខុស​ៗ​គ្នា​

កម្ពុជា​-​ចិន ​ចុះ​ហត្ថលេខា​ហិរញ្ញប្បទាន​ជិត ​​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​ហ្វូណនតេជោ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

​កម្ពុជា​ ​និង​ចិន​ បាន​ឈាន​ដល់​សមិទ្ធផល​ថ្មី​មួយ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ហិរញ្ញវត្ថុ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ ​បន្ទាប់ពី​ធនាគារ​ ​China ​Exim ​Bank ​និង​ក្រុមហ៊ុន​ហ្វូណនតេជោ​ ​ខូសថល​-​អ៊ីនឡេន វ័រ​ធើ​វេយ ​ឯ​.​ក ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​មាន​តម្លៃ​ជិត​ ​១ ពាន់​លាន​ដុល្លារ​ ​សម្រាប់​គម្រោង​គ្រប់គ្រង​ធនធាន​ទឹក​ចម្រុះហ្វូណនតេជោ

ប្រាក់ចំណេញ​របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បន្ត​កើនឡើង​ខ្ពស់​ក្នុ​ងត្រីមាសទី២ ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/09/2026

ភ្នំពេញ ៖ ក្នុងត្រីមាស​ទី២ ឆ្នាំ២០២៦​នេះ អាជីវកម្ម​របស់កំពង់ផែស្វយ័តក្រុង​ព្រះសីហនុ នៅតែមានភាពប្រសើរ​ទោះបីជាមានផលរំខានពីកត្តា​ខាងក្រៅមួយចំនួនក្តី ជាក់ស្ដែង ​ប្រាក់ចំណូល​របស់កំពង់​ផែស្វយ័តក្រុងព្រះសីហនុ​ ក្នុងត្រីមាសទី២ឆ្នាំនេះ សម្រេច​បានចំនួន​ជាង​ ២០០ពាន់​លានរៀល​ ឬប្រមាណជាង ​៥០លាន​ដុល្លារអាម៉េរិក​​ ។ នេះបើតាមរបាយការណ៍របស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ចេញផ្សាយប្រចាំត្រីមាស​ ។ យោងតាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅក្នុង​ត្រីមាសទី២ ឆ្នាំ ២០២៦​


Leave a Reply

Your email address will not be published.Required fields are marked *