ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ភ្នំពេញ ៖ ក្រោយនិន្នាការធ្វើពហិការឈប់ប្រើទំនិញថៃពីសំណាក់ប្រជាជនកម្ពុជា មានក្រុមហ៊ុនធំៗលំដាប់អន្តរជាតិជាច្រើន ​ពិសេសក្រុមហ៊ុនឧស្សាហកម្មអាហារ និងសម្ភារៈប្រើប្រាស់់ជាច្រើន បានបង្ហាញពីការត្រៀមខ្លួន ផែនការនាំចូលមកបណ្តាក់ទុនវិនិ​យោគ​សាងសង់រោងចក្រនៅកម្ពុជាជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយនេះ។

ជាក់ស្តែង កាលពីចុងសប្ដាហ៍កន្លងទៅនេះ ប្រតិភូក្រុមហ៊ុន Lion Corporation ដែលជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិរបស់ជប៉ុន មានជំនាញក្នុងការផលិតសាប៊ូកក់សក់ សាប៊ូបោកសម្លៀកបំពាក់ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ផលិតផលថែរក្សាសម្ផស្ស និងផលិតផលអនាម័យផ្សេងៗទៀត បានចូលជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងគោលបំណងស្វែងរកឱកាសបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រផលិតសាប៊ូ និងផលិតផលប្រើប្រាស់់ប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជា សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេសផង។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុន Unilever ប្រចាំប្រទេសស្រីលង្កា មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព សមិទ្ធផល និងការសម្រេចនូវពិពិធកម្មប្រភពនាំចូល ដើម្បីបង្កើនបរិមាណបំពេញការផ្គត់ផ្គង់តម្រូវការបន្ថែម ជាពិសេសការពង្រីកអាជីវកម្មនៅកម្ពុជា តាមរយៈការរៀបចំខ្សែច្រវាក់ផលិតកម្មនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះដោយផ្ទាល់តែម្ដង។

សូមជម្រាបថា ក្រុមហ៊ុន Unilever និងក្រុមហ៊ុន Lion Corporation ត្រូវបានគេដឹងថា ជាក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិផ្តោតសំខាន់លើការផលិតនូវសម្ភារប្រើប្រាស់់ប្រចាំថ្ងៃ ដែលមានមូលដ្ឋានផលិត​នៅក្នុងតំបន់អាស៊ាន ដូចជា នៅក្នុងប្រទេសវៀតណាម ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ស្រីលង្កា និងមីយ៉ាន់ម៉ា ជាដើម។

អ្នកឧកញ៉ា លឹម ហេង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមើលឃើញថា វត្តមានក្រុមហ៊ុនអន្តរជាតិថ្មីៗចូលមកស្វែងរកឱកាស និងបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់នាពេលនេះ គឺធ្វើឡើងក្រោយពីនិន្នាការពលរដ្ឋខ្មែរធ្វើពហិការឈប់ប្រើប្រាស់ទំនិញថៃ ដោយសារការរំលោភបំពានព្រំដែនកម្ពុជាពីសំណាក់យោធាថៃ។

អ្នកឧកញ៉ាបន្តថា ៖

«ការធ្វើពហិការរបស់ប្រជាជនខ្មែរគឺជារឿងសំខាន់ ឈប់ប្រើទំនិញថៃ ហើយងាកមកគាំទ្រ និងប្រើទំនិញដែលផលិតក្នុងស្រុក ប៉ុន្តែទោះជាយ៉ាងណា តម្រូវការទីផ្សារនៅមានភាពទូលាយនៅឡើយ ព្រោះភាគច្រើនទំនិញដែលផលិតក្នុងស្រុកស្ថិតក្នុងឧស្សាហកម្មចំណីអាហារ ខណៈដែលការផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃនៅមានកម្រិត ដូច្នេះហើយទើបក្រុមហ៊ុនបរទេសទាំងនោះមើលឃើញពីឱកាសវិនិយោគ ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុកផង និងឈានដល់ការនាំចេញផង»។

លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិន វីម៉ូ នៅកម្ពុជា និងជាស្ថាបនិកសាលាអន្តរជាតិ អេស អឹម ធី បានលើកឡើង​ថា បច្ចុប្បន្ន​ កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពលសម្រាប់ក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនជប៉ុន ដោយសារកម្ពុជាមានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចល្អ បរិយាកាសវិនិយោគមានភាពបើកចំហ និងមានច្បាប់គាំទ្រវិនិយោគកាន់តែប្រសើរ។ លើសពីនេះ កម្ពុជាមានទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រនៅកណ្តាលតំបន់អាស៊ាន ដែលអាចភ្ជាប់ទីផ្សារទៅកាន់ប្រទេសជិតខាងបានយ៉ាងងាយស្រួល។

លោកបន្តថា ៖​

«សម្រាប់ឧស្សាហកម្មផែ្នកផលិតសាប៊ូ និងផលិតផលថែរក្សាសម្ផស្ស កម្ពុជាកំពុងមានតម្រូវការទីផ្សារក្នុងស្រុកច្រើន ព្រោះកន្លងមក ភាកច្រើនមានតែផលិតថៃចរាចរណ៍នៅលើទីផ្សារ ម៉្យាងទៀតក្រៅពីផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា ក្រុមហ៊ុនក៏អាចផលិតសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ខណៈកម្ពុជាមានប្រទេសដៃគូគ្រប់ជ្រុងជ្រោយ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសជាច្រើន»។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *