រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានជំរុញ និងលើកទឹកចិត្តដល់សាធារណៈជន ដែលជាម្ចាស់ចំការស្វាយចុះឈ្មោះនៅអគ្គនាយកដ្ឋានកសិកម្មឲ្យបានគ្រប់គ្នាដើម្បីអាចទទួលបានព័ត៌មានលម្អិត និងចំណេះដឹងបន្ថែមពាក់ព័ន្ធទៅនឹងការដាំដុះ ការថែទាំ និងការនាំទិន្នផលស្វាយស្រស់ចេញទៅកាន់ទីផ្សារប្រទេសចិនដែលកំពុងមានតម្រូវការខ្ពស់។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាបាននាំស្វាយស្រស់ទៅដល់ទីផ្សារប្រទេសចិនក្នុងជំហានដំបូងដោយជោគជ័យរួចហើយ ខណៈដែលប្រជាជនចិនក៏មានការគាំទ្រនូវទិន្នផលដែលជាប្រភេទស្វាយស្រស់គួរឲ្យកត់សម្គាល់។
ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ថា ៖
“ដោយពិនិត្យឃើញថាមានសាធារណជន និងម្ចាស់ចំការស្វាយជាច្រើនបានត្អូញត្អែរពីបញ្ហកង្វះទីផ្សារ ក្រោយពីបានពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនទទួលបានជោគជ័យនាពេលថ្មីៗនេះ ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ជូនចំពោះសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម”
ឯកឧត្តមបន្តថា ៖
“ខ្ញុំសូមបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល ហើយទន្ទឹមនឹងនេះម្ចាស់ចំការស្វាយបានទទួលចំណេះដឹងការគ្រប់គ្រងចំការស្វាយស្របតាមលក្ខណ្ឌតម្រូវ ជាមួយនិងការផ្សារជាមួយក្រុមហ៊ុននាំចេញ តាមរយៈការចុះកិច្ចសន្យា ហើយនិងក្នុងករណីមានការកើតឡើងមិនប្រក្រតីណាមួយដែលកើតចេញពីផ្លែស្វាយដែលបានបញ្ជូនទៅដល់ប្រទេសនាំចូលហើយនោះ គេនឹងតាមដានមកមើលចំការស្វាយវិញបានដោយងាយស្រួល ដើម្បីមានវិធានការផ្អាក ឬបញ្ឈប់ម្ចាស់ចំការស្វាយនោះមិនឲ្យនាំចេញបន្តទៀតបាន។ ទន្ទឹមនឹងនេះ ខ្ញុំមានក្តីសង្ឃឹមថា សាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលមិនទាន់បានចុះបញ្ជី ពុំមានការតវ៉ាថាមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ឬថាមិនបានដឹងមកខ្ញុំបន្តទៀតឡើយ”
ការនាំស្វាយស្រស់របស់កម្ពុជាចេញទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានស្វាគមន៍ពីសំណាក់មន្ត្រីអគ្គរដ្ឋបាលគយ មន្ត្រីពាក់ព័ន្ធ និងពាណិជ្ជករចិន ជាច្រើន នៅខេត្តហ្គ័ងស៊ី នៅកំពង់ផែឈីងចូវ ខេត្តហ្គ័ងស៊ី ( Qinzhou Port, Guangxi Province ) នៃសាធារណរដ្ឋប្រជាមានិតចិនដែលទើបតែនាំទៅដល់លើកដំបូងកាលពីថ្ងៃទី20 ខែឧសភា ឆ្នាំ2021។
ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសហការជាមួយស្ថានអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធី សម្ពោធជាផ្លូវការក្នុងការនាំផ្លែស្វាយស្រស់ចេញពីកម្ពុជានៅថ្ងៃទី7 ខែឧសភា ឆ្នាំ2021កន្លងទៅ ដោយត្រូវប្រើប្រាស់រយៈពេលនៃការដឹកជញ្ជូនចំនួន 13ថ្ងៃ ទើបទៅដល់គោលដៅ។ ទន្ទឹមនឹងនេះក្រសួងក៏បានទទួលដំណឹងថា នឹងមានការសម្ពោធជាផ្លូវការទទួលផ្លែស្វាយស្រស់របស់កម្ពុជានៅទីក្រុងប៉េកាំង នៅថ្ងៃទី25 ខែឧសភា ខាងមុននេះ ក្រោមអធិបតីភាព ពីមន្ត្រីតំណាងក្រសួងកសិកម្ម និងកិច្ចការជនបទ និងក្រសួងពាណិជ្ជកម្មចិន រួមនឹងអគ្គរដ្ឋបាលគយចិនជាមួយនឹង តំណាងស្ថានអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងប៉េកាំងផងដែរ។ ក្នុងនោះមានផ្លែស្វាយស្រស់ចំនួន2ទូរកុងធែន័រដែលជារបស់ក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក និងក្រុមហ៊ុន Long Wo Agricalture (Cambodia) Co.,Ltd ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content