ភ្នំពេញ ៖ ការលើកកម្ពស់លើការអនុវត្តគ្រប់គ្រងដីដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីក្នុងផលិតកម្មដំណាំនៅតំបន់មួយចំនួន ត្រូវបានក្រសួងកសិកម្មរិះរក មធ្យោបាយ ដើម្បីទប់ទល់នឹងការធ្លាក់ចុះគុណភាពដីកសិកម្ម និងធ្វើឱ្យធនធានដី ដែលកំពុងប្រើប្រាស់សម្រាប់ការដាំដុះដំណាំកសិកម្មទទួលបានភាពវិជ្ជមានសម្រាប់ផលិតភាព និងនិរន្តរភាពនៃផលិតកម្មដំណាំកសិកម្ម។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីកសិកម្ម។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងតំបន់ខ្ពង់រាបភាគនិរតី ឧត្តរ និងបូព៌ានៃប្រទេសកម្ពុជា មានធនធានដីប្រមាណជា ៨,១២ លានហិកតា បាន និងកំពុងប្រើប្រាស់សម្រាប់ដាំដុះដំណាំកសិកម្ម ស្របពេលកំពុងប្រឈមនឹងភាពងាយរងគ្រោះដោយសារការហូរច្រោះ សឹករេចរិល ក្នុងនោះភាគនិរតីមានប្រមាណ ០,៤៩ លានហិកតា ងាយរងគ្រោះដែលបង្កឱ្យមានហានីភ័យបំផុតដល់ដំណាំកសិកម្មនៅពេលអនាគត។

ឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងថា ៖
«ការធ្លាក់ចុះគុណភាពដីកសិកម្មបានធ្វើឱ្យប្រទេសកម្ពុជាខាតបង់តម្លៃសេដ្ឋកិច្ចប្រមាណជា ៦៧៧លានដុល្លារ ក្នុងឆ្នាំ២០១៧ ឬប្រហែលជា ៣% នៃផលិតផលសរុបក្នុងស្រុក (GM/UNCCD, 2018)។ បញ្ហានេះ បានក្លាយជាកង្វល់ដ៏ធំមួយសម្រាប់កសិករ ក៏ដូចជារាជរដ្ឋាភិបាល ព្រោះវាបានជះឥទ្ធិពលជាអវិជ្ជមានលើផលិតភាព និងនិរន្តរភាពនៃផលិតកម្មដំណាំ»

ជាមួយគ្នានេះទឹកជំនន់ ភាពរាំងស្ងួតធ្ងន់ធ្ងរ និងការអូសបន្លាយពេលយូរអង្វែង សំណឹកដីដោយសារឥទ្ធិពលខ្យល់ និងភ្លៀង គឺជាកត្តាធម្មជាតិដែលបង្កឱ្យដីស្រទាប់លើសឹករេចរិល និងធ្លាក់ចុះ ឬបាត់បង់គុណភាពដីតែម្តង។ កត្តាធម្មជាតិ រួមផ្សំនឹងកត្តាមនុស្ស ក៏នាំឱ្យដីបាត់បង់សមត្ថភាពផលិតរបស់ខ្លួនទាំងស្រុង ហើយនៅទីបំផុតវានឹងប្រែក្លាយទៅជាដីវាលរហោស្ថាន ហើយពិតណាស់នឹងបង្កឱ្យមានហានិភ័យដល់សន្តិសុខស្បៀង ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។ នេះបើតាមឯកឧត្តមរដ្ឋមន្ត្រី។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការដាំដំណាំគម្របដីដោយប្រើប្រាស់ពពួកគ្រួសារសណ្តែក ដូចជាដំណាំសណ្តែកបាយ គឺជាវិធីសាស្ត្រដ៏សមស្របមួយ ក្នុងការជួយលើកកម្ពស់ជីជាតិដី ជាពិសេស ដីដែលងាយ ឬរងនូវការរេចរឹលជីជាតិដី។ ក្រៅពីជួយលើកកម្ពស់ជីជាតិដី សណ្តែកបាយក៏ជាប្រភេទដំណាំសេដ្ឋកិច្ចមួយ ហើយក៏ជាប្រភពចំណូលអាចជួយបង្កើនសេដ្ឋកិច្ច និងអាហារូបត្ថម្ភសម្រាប់គ្រួសារកសិករផងដែរ។ ដូច្នេះ ការដាំដំណាំសណ្តែកបាយ ជាដំណាំគម្របដីនៅតាមចន្លោះជួរនៃដំណាំចម្បង គឺជាវិធីសាស្ត្រដ៏ល្អមួយដើម្បីជួយលើកកម្ពស់គុណភាពជីជាតិដី ជួយកាត់បន្ថយការបាត់បង់ជីជាតិដី និងការហូរច្រោះ។
ផ្អែកលើមូលហេតុ និងអត្ថប្រយោជន៍ខាងលើ នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មបានរៀបចំធ្វើចម្ការបង្ហាញស្តីពី “ការលើកកម្ពស់ការអនុវត្តល្អលើការគ្រប់គ្រងដីដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីក្នុងផលិតកម្មដំណាំនៅតំបន់ខ្ពស់រាប” ដោយជ្រើសយកខេត្តកោះកុង ជាខេត្តសម្រាប់រៀបចំចម្ការបង្ហាញជូនដល់កសិករ និងអ្នកប្រើប្រាស់ធនធានដីទាំងអស់។
គោលបំណងចម្បងនៃការធ្វើចម្ការបង្ហាញនេះ គឺដើម្បីបង្ហាញជាក់ស្តែងអំពីវិធីសាស្រ្តវាស់វែងការហូរច្រោះដី និងវិធានការគ្រប់គ្រងជីជាតិដីដើម្បីកាត់បន្ថយការហូរច្រោះដីនៅតំបន់ទីជម្រាលតាមរយៈ ១- ការបញ្ជ្រាបបច្ចេកទេសដាំដុះដំណាំសណ្តែកបាយ នៅតាមចន្លោះជួរដំណាំពោតដែលជាដំណាំចម្បង ២- ការបញ្រ្ជាបបច្ចេកទេស កាត់បន្ថយការបាត់បង់ជីជាតិដី តាមរយៈការដាំដុះដំណាំសណ្តែកបាយ ជាដំណាំគម្របដីនៅតាមចន្លោះជួរដំណាំពោត។
ជាលទ្ធផលទទួលបានពីការស្រាវជ្រាវបានបង្ហាញថា កម្ពស់ទឹកភ្លៀងសរុបប្រចាំឆ្នាំ២០១៩ ក្នុងខេត្ត កោះកុងមានចំនួន ៤ ៣០៣ ម.ម កម្រិតកម្ពស់ទឹកភ្លៀងខ្ពស់មាននៅក្នុងខែសីហា និងកញ្ញា ក្នុងនោះបរិមាណទឹកភ្លៀងខ្ពស់បំផុតមានក្នុងខែសីហា (១ ០៥៤ ម.ម) ហើយនៅខែបន្តបន្ទាប់ កម្រិតនៃកម្ពស់ទឹកភ្លៀងបានធ្លាក់ចុះ។
ចម្ការដែលដាំដុះតាមបច្ចេកទេស (ដាំសណ្តែកបាយជាដំណាំគម្របដី) បានជួយកាត់បន្ថយបរិមាណដីហូរច្រោះចេញជាមធ្យមចំនួន៣០% ធៀបនឹងចម្ការកសិករដែលមិនបានដាំសណ្តែកបាយជាដំណាំគម្របដី។ បច្ចេកទេសដាំពោត ជាជួរភ្លោះ បានជួយបង្កើនទិន្នផលដើមពោត និងចំនួនផ្លែពោតចំនួន១០០% និង ១៦០% រៀងៗគ្នា ធៀបនឹងបច្ចេកទេសដាំដុះតាមទម្លាប់កសិករ។
ជារួម បរិមាណដីហូរច្រោះចេញពីចម្ការមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយបច្ចេកទេសដាំដុះ កម្រិតជម្រាល ចម្ការ កម្រិតលូតលាស់របស់ដំណាំ ឬជីវម៉ាសដំណាំ និងកម្ពស់ទឹកភ្លៀង។ កម្រិតនៃការហូរច្រោះដីចេញពីចម្ការមានច្រើនបំផុតក្នុងខែកក្កដា និងខែសីហា នៅពេលដែលមានភ្លៀងធ្លាក់ច្រើន ហើយជីវម៉ាសដំណាំមានតិចតួចនៅឡើយ។
នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នឹងធ្វើការសិក្សាបន្ថែមទៀតលើការកាត់ បន្ថយការហូរច្រោះដី និងវិធានការគ្រប់គ្រងជីជាតិដីនៅតំបន់ទីជម្រាលដើម្បីទទួលបានទិន្នន័យកាន់តែសុក្រឹត្យថែមទៀត ពិសេសការបាត់បង់បរិមាណដីក្នុង១ហិកតា ការបាត់បង់សារធាតុចិញ្ចឹមក្នុងដី ការធ្លាក់ចុះគុណភាព និងសុខភាពដី និងតម្លៃសេដ្ឋកិច្ចនៃការធ្លាក់ចុះគុណភាពដី៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រុស្ស៊ី ព្រមានជាថ្មីដល់ជនបរទេស និងអ្នកការទូត ឲ្យឆាប់ចាកចេញពីទីក្រុងគៀវ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/10/2026
បរទេស ៖ ក្រុងមូស្គូស នៅប្តាហ៍នេះបានថ្លែងថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងបន្តបើកការវាយប្រហារសងសឹកខ្លាំងក្លាបន្ថែមទៀតទៅលើគោលដៅយោធានានានៅក្នុងប្រទេសអ៊ុយក្រែន។ នៅក្នុងអត្ថបទដែលត្រូវបានចេញផ្សាយដោយ Novinata បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីព្រមានសាជាថ្មីដល់បណ្តាជនបរទេស និងបុគ្គលិកនៃបេសកកម្មការទូតនានា ដាច់ខាតកុំឱ្យស្នាក់នៅ ឬធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក៏ដូចជាកុំឱ្យបន្តស្នាក់នៅជិតទីតាំងយោធាក្នុងតំបន់គោលដៅ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានចង្អុលបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងអ្វីដែលក្រុងមូស្គូបានកំណត់ថាជាសកម្មភាពភេរវកម្មដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ប្រឆាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរុស្ស៊ីនាពេលកន្លងមក កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងនៅតែបន្តវាយប្រហារលើគោលដៅយោធាក្នុងក្រុងគៀវ និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ទៀតថា

ក្រុមការងារគម្រោង ICCAP ប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 06/10/2026
ក្រុមការងារក្នុងគម្រោងបរិយាបន្នហិរញ្ញប្បទានអាកាសធាតុសម្រាប់សហគមន៍ងាយរងគ្រោះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ICCAP) ជួបប្រជុំបើកដំណើរការគម្រោងជំនួយបច្ចេកទេសសម្រាប់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅការិយាល័យកណ្ដាលរបស់ គ្រឹះស្ថាន ខេមា

ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content