ភ្នំពេញ ៖ ផ្អែកតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី4 ខែមីនា ឆ្នាំ2021 ប្រជាកសិករបានសម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា 642,483 ហិកតាស្មើនឹង 139.91ភាគរយលើផែនការចំនួន 459,200ហិកតា។ នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ថា ទីផ្សារស្រូវនៅឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំកន្លងទៅជាមួយនឹងតម្លៃ 1,170រៀលក្នុង1គីឡូក្រាម កើនពីតម្លៃ950រៀលក្នុង1គីឡូក្រាមកាលពីឆ្នាំមុន ដោយសារតម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងរាល់ឆ្នាំ។

ជាមួយគ្នានេះ ក្រសួងបានពិនិត្យឃើញថាមាន៖
“ខេត្តចំនួន 5 ក្នុងចំណោម 25 រាជធានី/ខេត្ត ដែលបានធ្វើឲ្យសម្រេចដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេក្នុងនេះមាន 1) ខេត្តព្រៃវែងសម្រេចបាន 111,279ហិកតា 2) ខេត្តតាកែវសម្រេចបាន 107,377ហិកតា 3) ខេត្តកំពង់ធំសម្រេចបាន 76,956ហិកតា 4) ខេត្តកណ្តាលសម្រេចបាន 55,047 ហិកតា និង5) ខេត្តបន្ទាយមានជ័យសម្រេចបាន 50,511ហិកតា”
ស្របពេលដែលប្រជាកសិករនៅតំបន់មួយចំនួនបាននឹងកំពុងបន្តសាបព្រួស ការប្រមូលផលស្រូវរដូវប្រាំងនៅទូទាំងប្រទេសក៏បាននឹងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី4 ខែមិនា ឆ្នាំ2021 ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង 1.4លានតោន លើផ្ទៃដី 325,613ហិកតា ស្មើនឹង50.68ភាគរយ ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ 4.43តោនក្នុង1ហិកតា៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក
[ads-global layout_id=6 position_id=2 ads_size=2]




វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content