ភ្នំពេញ ៖ យ៉ាងហោចណាស់ប្រជាសហគមន៍ជិត១០០០គ្រួសារបានងាកមកចាប់មុខរបរថ្មីដោយការចិញ្ចឹមសត្វ ជំនួសឲ្យការបរបាញ់សត្វព្រៃដែលជាមុខរបរចាស់របស់ខ្លួន ដើម្បីចូលរួមអភិវក្សធនធានធម្មជាតិ ក្រោមការលើកទឹកចិត្តពីសំណាក់ក្រសួងបរិស្ថាន។
ក្រោមកិច្ចគាំទ្រ និងជាការចូលរួមលើកស្ទួយនូវសេដ្ឋកិច្ចសហគមន៍ ក៏ដូចជាកម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋដែលរស់នៅសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរ នៅត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រសួងបរិស្ថានបានផ្តល់ទុនផ្ទាល់ដល់សមាគមចំនួន៣២ ដែលមានប្រមាណជិត១០០០គ្រួសារ លើការចិញ្ចឹមសត្វយុទ្ធសាស្ត្រសេដ្ឋកិច្ច។

ចាប់តាំមពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ ក្រសួងបរិស្ថាន បានផ្តល់ទុនដល់សហគមន៍ចំនួន ៣២សហគមន៍ ដែលក្នុងនោះ មានសមាជិកសហគមន៍ចំនួន៩៥០គ្រួសារ រួមជាមួយនឹងការផ្តល់ពូជសត្វទៅដល់សមាជិកថ្មីជាបន្តបន្ទាប់។

ដោយឡែកសម្រាប់ឆ្នាំ២០២០ រហូតដល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី ២១៦ក្បាល សត្វគោខ្មែរចំនួន ១៥៣ក្បាល គោពូជកាត់ចំនួន ៦១ក្បាល គោបាចំនួន ៦ក្បាល ចៀម ២៤៧ក្បាល ពពែ ២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល រួមមាន៖
ទី១៖ កសិដ្ឋានប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ
ទី២៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ
ទី៣៖ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី (ដែនជម្រកសត្វព្រៃកែវសីម៉ា និងដែនជម្រកសត្វព្រៃស្រែពក)
ទី៤៖ កងទ័ព នៃយោធភូមិភាគ១ នៃកងយោធពលខេមរភូមិន្ទ
ទី៥៖ កសិដ្ឋាននៅស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ
ទី៦៖ កសិដ្ឋានបាក់ខែង រាជធានីភ្នំពេញ
ទី៧៖ កសិដ្ឋានចិញ្ចឹមសត្វនៅខេត្តកំពង់ស្ពឺ
ទី៨៖ កសិដ្ឋានប្រជាពលរដ្ឋនៅកោះសំរោង ខេត្តកំពង់ចាម
និងទី៩៖ កសិដ្ឋាននៅឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សព្រៃឈើសត្វព្រៃ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទាំងអស់គ្នា។ ប្រជាលរដ្ឋត្រូវផ្លាស់ប្តូរមុខរបរដែលធ្លាប់បរបាញ់សត្វមកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។
ក្រសួងបរិស្ថាន បានផ្តល់ការលើកទឹកចិត្តដល់សហគមន៍ ប្រជាពលរដ្ឋចិញ្ចឹមសត្វនេះរៀបចំឡើង ក្រៅពីគម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ចាប់ផ្តើមពីឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងជីវភាពសហគមន៍ នាពេលកន្លងមក៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content