អាផាតមិនខ្នាតតូច ឬ Tiny Apartments ជាច្រើនកន្លែងដែលកំពុងដំណើរការនៅកណ្តាលទីក្រុងតូក្យូមានទំហំមិនដល់ពាក់កណ្តាលនៃអាផាតមិនធម្មតាផងនោះ (ប្រហែលជា២០ម៉ែត្រការ៉េ) កំពុងមានតម្រូវការទីផ្សារខ្ពស់ពីសំណាក់ពលរដ្ឋវ័យក្មេងជប៉ុនកាន់តែច្រើនឡើងខណៈដែលការផ្គត់ផ្គង់កំពុងប្រឈមកង្វះទីផ្សារ។

តើអ្វីទៅជាអាថ៍កំបាំងពីក្រោយនៃភាពពេញនិយមរបស់ Tiny Apartments នៅក្នុងទីក្រុងតូក្យូ?
សម្រាប់ប្រភេទអាផាតមិន Tiny Apartments ជាទូទៅមានទំហំត្រឹមតែ៩ម៉ែត្រការ៉េប៉ុណ្ណោះ ហើយមានការឌីសាញស្រដៀងគ្នាជាមួយនឹងកំពស់២ជាន់ ហើយមានពណ៌រចនាផ្នែកខាងក្នុងគួរឱ្យទាក់ទាញ ហើយអតិថិជនដែលជាអ្នកស្នាក់នៅអាចធានាបាននូវភាពស្ងប់ស្ងាត់បំផុតក្នុងពេលរស់នៅទីនេះ។

នៅពេលដែលចូលទៅដល់ខាងក្នុងនៃបន្ទប់ ក្រៅតែមានកំពស់២ជាន់ហើយនោះ បន្ទប់អាផាតមិនដែលមានកំពស់ត្រឹមតែ៣,៦ម៉ែត្រនេះមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាទំនើបៗបូករួមទាំងបន្ទប់ទទួលភ្ញៀវដែលអាចបត់បែនទៅជាគ្រែគេងផង ឬបត់ជាតុសម្រាប់អង្គុយលេងផងដែរ។
បុរសម្នាក់ដែលមានវ័យប្រមាណជា៣០ឆ្នាំជាអ្នកធ្វើការងារនៅក្នុងទីក្រុងតូក្យូបាននិយាយថា ៖
“ការិយាល័យធ្វើការរបស់ខ្ញុំមានចំងាយជិតនឹងទីស្នាក់នៅ ដែលចំណាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះពីអាផាតមិន។ វាគឺមានភាពងាយស្រួលបំផុត ទាំងការស្នាក់នៅ ទាំងការធ្វើដំណើរ ហើយខ្ញុំបានរស់នៅទីនេះអស់រយៈពេលជាងមួយឆ្នាំកន្លះមកហើយ”
បុរសរូបបន្តថា ៖ ក្រៅតែពីទីតាំងល្អហើយនោះ វាថែមទាំងជាទីកន្លែងដែលមានតម្លៃសមរម្យទៀតផង និងមិនមានការកក់ប្រាក់ឡើយសម្រាប់កុងត្រាជួល។ ជាធម្មតាវាមានតម្លៃជួលប្រចាំខែប្រមាណពី ៧៤ ៥០០យេន ឬប្រមាណជា៥៦០ដុល្លារអាមេរិកក្នុងមួយខែ។
បុរសជនជាតិជប៉ុនម្នាក់ទៀតមានវ័យ២៣ឆ្នាំ ដែលមានអាជីពជាអ្នកកាត់សក់បាននិយាយថា ៖
“ខ្ញុំរស់នៅទីនេះជាងមួយឆ្នាំមកហើយ។វាតូចជាងបន្ទប់ដែលខ្ញុំរស់នៅជាមួយឪពុកម្តាយខ្ញុំក៏ពិតមែន ប៉ុន្តែខ្ញុំមិនដែលមានអារម្មណ៍ថារំខានចំពោះភាពចង្អៀតឡើយ ពីព្រោះថាខ្ញុំអាចឈោងចាប់យកអ្វីមួយ ឬរកមើលវត្ថុប្រើប្រាស់ទាំងអស់នៅក្បែរខ្លួនមានភាពងាយស្រួលបំផុត”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលវិនិយោគ និងអភិវឌ្ឍអាផាតមិនដែលមានទំហំតូច និងកំពុងមានប្រជាប្រិយភាពនេះ មានឈ្មោះ Spilytus Co., ដោយអភិវឌ្ឍន៍ចំនួន ១០០អគារ និងមានបន្ទប់អាផាតមិនសរុបជិត ២ ០០០យូនីត ខណៈដែលអតិថិជនភាគច្រើនជាមនុស្សប្រុស និងមានវ័យចន្លោះពី ២៥-៣០ឆ្នាំ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content