សមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយរដ្ឋបាលជលផល (FiA) ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានធ្វើការលែងកូនកន្ធាយក្បាលកង្កែប (ឬល្មិច) ដែលជាប្រភេទសត្វកម្រជិតផុតពូជនៅលើពិភពលោកចំនួន 148ក្បាល ចូលទៅក្នុងតំបន់ជម្រកធម្មជាតិរបស់វាវិញតាមដងទន្លេមេគង្គស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមអង្គការ WCS បានឱ្យថា គិតត្រឹមដើមខែមេសានេះ ក្រុមអភិរក្សការពារសម្បុកនៅតាមសហគមន៍បានរកឃើញសម្បុកពងកន្ធាយក្បាលកង្កែបចំនួន 58សម្បុក ដោយមាន 2,058 ពង ហើយគិតត្រឹមសប្តាហ៍ទីមួយនៃខែមេសានេះ កូនកន្ធាយក្បាលកង្កែបចំនួន 559 ក្បាលបានញាស់ចេញដោយជោគជ័យពីសម្បុកចំនួន28 ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រុមអ្នកភ្ញាស់កូនកន្ធាយក្បាលកង្កែបដែលនៅសល់មិនទាន់លែង ត្រូវបានក្រុមការពារសម្បុកយកទៅរក្សាទុកមើលថែនៅក្នុងទ្រុងបែឈើអណ្តែតទឹកជាបណ្តោះអាសន្ន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការរស់រានមានជីវិត និងឱ្យវាមានសុខភាពល្អមុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ ដោយក្រុមការងារគ្រោងនឹងលែងកូនល្មិច ឬកូនកន្ធាយក្បាលកង្កែបទាំងអស់នេះចូលទៅក្នុងទីជម្រកធម្មជាតិវិញនៅក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។

គម្រោងអភិរក្សកន្ធាយក្បាលកង្កែបរបស់អង្គការ WCS ទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុបក្រោមគម្រោង «ដៃគូប្រឆាំងនឹងបទល្មើសសត្វព្រៃ» Margaret A. Cargill Philanthropy គម្រោងព្រៃឡង់បៃតងគាំទ្រដោយទីភ្នាក់ងារជំនួយអាមេរិក USAID និង Turtle Survival Alliance ។
កូនកន្ធាយក្បាលកង្កែបត្រូវបានចាត់ថ្នាក់ថាជាប្រភេទសត្វដែលជិតផុតពូជយ៉ាងសំខាន់នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ មានតែកំណត់ត្រា2-3 នៃប្រភេទសត្វដែលមាននៅក្នុងប្រទេសឡាវ និងប្រទេសដទៃទៀត ហើយវាបានបាត់ខ្លួនស្ទើរទាំងស្រុងនៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ ដោយសារការប្រមាញ់ និងការធ្វើពាណិជ្ជកម្មសត្វអណ្តើកពេញអាយុ រួមជាមួយនឹងការប្រមូលពងសត្វដោយពួកឈ្មួញខុសច្បាប់។
ដោយឡែកនៅក្នុងប្រទេសកម្ពុជាសត្វកន្ធាយក្បាលកង្កែប មិនត្រូវបានអ្នកវិទ្យាសាស្ត្រអង្កេតឃើញនៅក្នុងព្រៃឡើយតាំងពីឆ្នាំ2003 រហូតដល់ឆ្នាំ 2007។ ប៉ុន្តែបច្ចុប្បន្ន គេបានរកឃើញប្រភេទសត្វកម្រទាំងនេះនៅតាមដងទន្លេមេគង្គ នៅចន្លោះខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ អង្គការ WCS និង FiA ដែលបាន និងកំពុងធ្វើការអភិរក្សសត្វព្រៃតាំងពីឆ្នាំ2017 តាមរយៈសកម្មភាពទប់ស្កាត់ការជួយដូរសត្វអណ្តើកទឹកសាបនេះ ហើយត្រូវបានមដាក់បញ្ចូលក្នុងកម្មវិធីការពារសម្បុកនៅតាមសហគមន៍នានាដើម្បីធ្វើយ៉ាងណាថែទាំ និងរក្សាឱ្យបានគង់វង្សនូវប្រភេទសត្វព្រៃ និងសត្វកម្រផ្សេងៗនៅកម្ពុជា៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ















Account
Security
Favourite Content