បន្ទាប់ពីបានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលធ្វើឱ្យប្រជាពលរដ្ឋមានភាពជ្រួលច្របល់នាំគ្នាសម្រុកទិញសម្ភារៈប្រើប្រាស់ ជាពិសេសចំណីអាហារដែលជាឱកាសធ្វើឱ្យឈ្មួញតម្លើងថ្លៃយកចំណេញ រដ្ឋាភិបាលបានណែនាំឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងពាណិជ្ជកម្មបញ្ចេញអង្ករ និងផលិតផលចាំបាច់ប្រចាំថ្ងៃដាក់ចូលទីផ្សារដើម្បីអាចរក្សាបានស្ថិរភាពទីផ្សារ និងសម្រួលដល់ជីវភាពប្រជាជន។
សម្ដេចបានមានប្រសាសន៍ថា៖
“ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះពិតជាមានបង្កផលប៉ះពាល់ខ្លះ ប៉ុន្តែរដ្ឋាភិបាលធ្វើឡើងក្នុងគោលបំណងធ្វើយ៉ាងដើម្បីអាចទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង ហើយដើម្បីស្វែងរកសេចក្ដី និងសុវត្ថិភាពរបស់ប្រជាជនតែប៉ុណ្ណោះ”
នៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ រោងចក្រសហគ្រាស សិប្បកម្មសំខាន់ៗ ឬទីកន្លែងផលិតម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ដែលជាតម្រូវការចាំបាច់នៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវតែបន្តធ្វើជាប្រចាំ។ សម្រាប់រោងចក្រផលិតសំលៀកបំពាក់ ផលិតស្បែកជើង ក៏ប៉ុន្តែរោងចក្រ សហគ្រាស និងកន្លែងផលិតស្បៀងអាហារ ដូចជារោងចក្រផលិតមី កន្លែងផលិតទឹកត្រី កន្លែងចិញ្ចឹម និងផ្គត់ផ្គង់ត្រី និងកន្លែងសត្វឃាត ដទៃទៀតដែលបម្រើសេចក្ដីត្រូវការរបស់ប្រជាជននៅតែអនុញ្ញាតឱ្យមានដំណើរការដដែល។

សម្ដេចតេជោបានបញ្ជាក់ថា៖
“នៅក្នុងអំឡុងពេលនេះ សូមស្នើសុំឱ្យអ្នកលក់អង្ករ ក៏ដូជាគ្រឿងឧបភោគបរិភោគផ្សេងៗ កុំឆ្លៀតឱកាសតម្លើងថ្លៃ ហើយសូមបញ្ចេញនូវមី និងអ្វីៗដែលរដ្ឋមាននៅក្នុងដៃដើម្បីផ្គត់ផ្គង់ចូលទៅក្នុងទីផ្សារ ហើយលក់ទៅឱ្យប្រជាជនតាមតម្លៃសមរម្យ យើងមិនត្រូវទុកឱ្យតម្លៃទំនិញឡើងថ្លៃតាមចិត្តរបស់ឈ្មួញនោះទេ”
ជាមួយគ្នានេះ សម្ដេចតេជោបានបញ្ជាក់ដែរថា រាល់ទីកន្លែងផលិត និងផ្គត់ផ្គង់ចំណីអាហារចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគឺនៅតែអនុញ្ញាតដំណើរ ដូចជាទឹកស្អាត ត្រីសាច់ បន្លែបង្ការផ្សេងៗ ជាពិសេសអង្ករ ហើយអាជ្ញាធររាជនីភ្នំពេញត្រូវត្រួតពិនិត្យទៅលើតំបន់ដែលមានប្រជាជនក្រីក្រខ្លះលទ្ធភាព ត្រូវតែមានការឧបត្ថម្ភសង្គ្រោះបន្ទាន់ដល់ទីកន្លែង ហើយក្រសួងពាណិជ្ជកម្មត្រូវយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់អង្ករចូលទៅក្នុងទីផ្សារ ដើម្បីធ្វើយ៉ាងណាអាចរក្សាបាននូវស្ថិរភាពនៃទៅផ្សារអង្ករ ជាពិសេសនៅភ្នំពេញ និងជៀសវាងឈ្មួញអង្ករនៅភ្នំពេញតម្លើងថ្លៃ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា៖
“សូមបងប្អូនស៊ូទ្រាំរយៈពេល14ថ្ងៃ ដើម្បីកាត់ផ្តាច់ការចម្លង ហើយសូមបងប្អូនកុំចេញពីផ្ទះក្នុងពេលដែលគ្មានការចាំបាច់ ហើយបើសិនជាមានការចាំបាច់ណាស់ ក៏គួរតែត្រូវធ្វើវិធានការសុខាភិបាល ពាក់ម៉ាស់ ហើយរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ និងខាងតែបាន។ ខ្ញុំសូមស្នើឱ្យបងប្អូនមេត្តាប្រឹងប្រែង អត់ធ្មត់នៅក្នុងអំឡុងពេលនេះ យើងស៊ូទទួលយកការឈឺចាប់ក្នុងរយៈពេលខ្លី ប្រសើរជាងការឈឺចាប់ក្នុងរយៈពេលវែង”
សូមចូលរួមអនុវត្តតាមវិធានណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា ដើម្បីទប់ស្កាត់ និងបញ្ចប់បញ្ចប់ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់មួយនេះ ហើយអាចឱ្យស្ថានភាពល្អប្រសើរវិលមករកសភាពដើមវិញក្នុងពេលដ៏ខ្លី៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content