អាជីវកម្មថ្មី កែច្នៃប្រហុកម្សៅ និងកំពុងទទួលបានការចាប់អារម្មណ៍

ភ្នំពេញ៖ ប្រហុក គឺជាគ្រឿងផ្សំមួយប្រភេទ និងជាមុខម្ហូបដ៏ពេញនិយមនៅក្នុងសង្គមខ្មែរ។ ប្រហុកដែលផលិ​តចេញពីសាច់ត្រីមានជាតិប្រៃ និងមានក្លិនខ្លាំង ដែលត្រូវបាន​គេប្រើប្រាស់​ជាគ្រឿងបន្ថែម​ក្នុងសម្ល និងទឹកជ្រលក់ ជាដើម។ ​

ជាទូទៅ ប្រហុក​ត្រូវ​បាន​គេរក្សា​ទុកក្នុង​ពាង​ដី​ឥដ្ឋ​ធំៗ ផ្អាប់ទុករយៈពេល ២០ថ្ងៃ ឬខែ ឬរហូតដល់រាប់ឆ្នាំដើម្បីឱ្យប្រហុកនោះកាន់តែមានគុណភាពខ្ពស់។ ទោះពេញនិយមយ៉ាងណាក្ដី ប្រហុកនៅតែស្ថិតក្នុងទម្រ​ង់ដើមពុំសូវមានអ្នកកែច្នៃ​ឱ្យក្លាយជាផលិតផលមួ​យបែបផ្សេង​ទាន់សម័យ និងអាចដាក់លក់តាមផ្សារទំនើបធំៗបាននៅឡើយទេ។​

កញ្ញា ច័ន្ទ និមល ​និស្សិតឆ្នាំទី៤ ផ្នែកគីមីចំណីអាហារ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា-តិចណូ ដែលចង់ធ្វើឱ្យប្រហុកមិនសូវមានក្លិនខ្លាំង និងមានអនាម័យជាងមុន បានរកឃើញគំនិតកែច្នៃប្រហុក​ទៅជាម្សៅចូលរួមការប្រកួតប្រជែងកែច្នៃប្រហុក ហើយទទួលបានជ័យលាភីលេខ២ ពិសេសទទួលបានការចាប់អារម្មណ៍ខ្លាំងពីគណៈកម្មការ និងអ្នកចូលរួម។​

កន្លងទៅប៉ុន្មានខែក្រោយការប្រកួតប្រជែង យុវតីរូបនេះ នៅតែបន្តការផលិតលក់​តាមការកម្ម៉ង់​របស់អតិថិជន និងមានបំណងចង់កែច្នៃវាទៅជាអាជីវកម្មមួយទៀតក្រោយបញ្ចប់ការសិក្សា​ ប្រសិនបើមានអ្នកជួយជ្រោមជ្រែង និងសហការជាមួយ​។​

កញ្ញា ច័ន្ទ និមល បានរៀបរាប់ឱ្យដឹងថា ៖

«ដំបូងឡើយខ្ញុំធ្វើការជាក្រុម ដើម្បីធ្វើការប្រកួតប្រជែង​ផ្នែកប្រហុក ពេលធ្វើទៅប្លែកហើយមានគេចាប់អារម្មណ៍ មានគេចង់ទិញ ចង់យកទៅប្រើប្រាស់ ទើបបានដំ​ណើរការមកដល់ពេលនេះទៅ»។​

កញ្ញា និមល បានបន្តឱ្យដឹងថា ៖

«កាលកម្មវិធីប្រកួតហ្នឹង គេតម្រូវឱ្យយើងច្នៃប្រហុកដើម្បីងាយ​ស្រួលដល់ការនាំចេញ ងាយស្រួលទុកដាក់ ក្លិនក៏មិនសូវមាន អត់សើម អត់ពិបាកក្នុងការវេចខ្ចប់ ដោយអាចលក់បានក្នុងមួយកែវតម្លៃ​៧ដុល្លារ ហើយភាគច្រើន​លក់​តាមប្រព័ន្ធ​អនឡាញ និងតេឡេក្រាម»។

កញ្ញា ច័ន្ទ និមល និយាយថា ប្រភេទម្សៅប្រហុកនេះល្អសម្រាប់អ្នកដែលមិនសូវចូល​ចិត្តក្លិនប្រហុកខ្លាំង ឬរសជាតិ ប្រហុកដិតខ្លាំងពេក ហើយវាជាផលិតផលសមស្រព​សម្រាប់អតិថិជនដែលគិតគូរខ្លាំងលើអនាម័​យ ដោយហេតុថាការផលិតរបស់ក្រុមកញ្ញាផ្តោត​សំខាន់លើ​​អនាម័យ និងមានបច្ចេកទេសខ្លាំងលើការស​ម្លាប់មេរោគជាដើម។ លើសពីនេះ​ការប្រើប្រាស់​ក៏មានភាពងាយស្រួល ដោយមិនចាំបានដួសទៅលាងទឹកទេ​ គឺគ្រាន់តែដាក់​ម្សៅចូលក្នុង​សម្លប៉ុណ្ណោះ។​

ទាក់ទិនទៅនឹងការផលិត កញ្ញា ច័ន្ទ និមល បានរៀបរាប់ឱ្យដឹងត្រួសៗថា ៖ «ដំបូង​​ឡើយ ត្រូវរើសប្រភេទត្រីដែលអាចធ្វើបានល្អបំផុត ខ្ញុំរើសយកត្រីរៀលពីកន្លែងណាដែលគាត់ធ្វើដោយខ្លួនឯង ដោយមិ​ននាំចូល បន្ទាប់មកយើងយកទៅសម្ងួត និងលាយម្សៅ ទើបអាចបង្កើតបានជាផលិតផលនេះ»។​

កញ្ញា ច័ន្ទ និមល បានបញ្ជាក់ថា ម្សៅប្រភេទនេះអាចប្រើប្រាស់បានជាមួយម្ហូបច្រើនប្រភេទដូចជា បុកល្ហុ​ង ដាក់ក្នុងសម្លជាច្រើន លើកលែងតែប្រភេទម្ហូបមួយចំនួនដែលត្រូវការប្រហុកស្រស់ មិនអាចប្រើបានទេ។ ​ ជុំវិញគម្រោងអាជីវកម្មទៅថ្ងៃមុខ កញ្ញា ច័ន្ទ និមល មានកូនចិត្ត​ចង់ពង្រីកម្សៅប្រហុកនេះទៅជាអាជីវកម្ម​ស្តង់ដា​មួ​យ ​ប៉ុន្តែកញ្ញាថាខ្លួនត្រូវការ​ធនធានបន្ថែម ត្រូវការដើមទុន និងចង់បានអ្នកអាចជួយសហការ ឬអ្នកវិនិយោគផងដែរ៕ អត្ថបទដោយ ៖ ស្រ៊ុន សិរីវឌ្ឍនៈ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ