គម្រោង​ចំណត​កំពង់ផែ​កុងតឺន័រ​ថ្មី អាច​ជំរុញ​វិស័យ​ដឹកជញ្ជូន​តាម​សមុទ្រ​របស់​កម្ពុជា​ប្រកួតប្រជែងទីផ្សារ​អន្តរជាតិ

ព្រះសីហនុ ៖ មន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា គម្រោង​សាងសង់​ចំណត​កំពង់ផែ​កុងតឺន័រ​ថ្មី​ទាំង ៣ដំណាក់កាលនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងជំរុញវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដោយដំណាក់កាលទីមួយនឹងចាប់ផ្តើមនៅដំណើរការចុងឆ្នាំ២០២២ ហើយគ្រោងនឹងដាក់ឱ្យ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ២០៣០។

លោក លោក ថៃ ឬ​ទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា គម្រោងសាងសង់ចំណតកំពង់ផែដំណាក់កាលទី១ ​ក្នុង​តម្លៃ ២០០​លាន​ដុល្លារ​អាមេរិក ជា​កម្ចី​សម្ប​ទាន​ពី​ប្រទេស​ជប៉ុន ដំណាក់កាល​ទី​១ នឹង​លាតសន្ធឹង​ប្រវែង​ជាង ៣៥០​ម៉ែត្រ មាន​ជម្រៅ​ទឹក ១៤,៥​ម៉ែត្រ​ ហើយ​វា​នឹង​អាច​អនុញ្ញាត​ឱ្យ​កប៉ាល់​ដែល​មាន​កុងតឺន័រ​រហូត​ដល់​ទៅ ៤ ០០០ ​អាច​បោះ​យុថ្កា​បាន។

លោក ថៃ ឬ​ទ្ធី បានបញ្ជាក់ដែរថា សម្រាប់ជំហាន​ទី ២ នៃ​គម្រោង​សាងសង់​កំពង់ផែ​កុងតឺន័រ​ខាងលើនេះ មាន​ប្រវែង ៤០០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៦.៥០ ម៉ែត្រ ដែល​នឹងត្រូវ​បានចាប់ផ្ដើម​សាងសង់​នៅក្នុង​ឆ្នាំ២០២៥ និង​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ២០២៨ ខាងមុខនេះ អាច​អនុញ្ញាតឱ្យ​កប៉ាល់​ដែល​ផ្ទុក ១០ ០០០ កុងតឺន័រ ចូល​ចត​បាន។ ចំណែក​គម្រោង​កំពង់ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី ៣ នឹងមាន​ប្រវែង ៤៣០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៧.៥០ ម៉ែត្រ ហើយ​អាច​ទទួល​ការចូល​ចត​របស់​បណ្ដា​កប៉ាល់ធំៗដែល​ផ្ទុក​កុងតឺន័រ​រហូតដល់ ១៥ ០០០ កុងតឺន័រ ​នឹង​ត្រូវបាន​សាងសង់​ចាប់ពី​ឆ្នាំ ២០២៦ ហើយ​បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ២០៣០។

លោក ថៃ ឬទ្ធី អគ្គនាយករង បានបញ្ជាក់បន្ថែមថា នៅពេលដែលដំណាក់កាលទាំងបីបានបញ្ចប់ និងដំណើរការ ចំណតផែថ្មីនឹងជួយកែលម្អវិស័យដឹកជញ្ជូននៅកម្ពុជា ជាពិសេសធានាដល់ការចតកប៉ាល់កុងតឺន័រទម្ងន់ធ្ងន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើងនៃបរិមាណទំនិញឆ្លងកាត់តាមកំពង់ផែឥឡូវនេះ។ កំពង់ផែ​កុងតឺន័រ​ថ្មី​ទាំង ៣ ដំណាក់កាល នឹងធ្វើ​ឱ្យ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់កម្ពុជា កាន់តែ​រីកចម្រើន នៅពេល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ២០៣០។

លោកមានប្រសាសន៍ថា ៖

“នៅពេលអនាគត ជាមួយនឹងកំពង់ផែទឹកជ្រៅ យើងអាចរួមបញ្ចូលការដឹកជញ្ជូនទៅកាន់ប្រទេសទាំងអស់ក្នុងពិភពលោក។យើង​រំពឹង​ថា​តម្លៃ​ដឹក​ជញ្ជូន​នឹង​ធ្លាក់​ចុះទាប​ជាង​មុន ​ប្រហែល ២០០ ដុល្លារ​ក្នុង​មួយ​កុងតឺន័រ។ ជាមួយនឹងការ​ដាក់ឱ្យ​ដំណើរការ​ពេញលេញ វា​នឹង​ជួយ​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​ខ្នាត​ធំ​ទៅ-មក កម្ពុជា បានល្អ​ប្រសើរ ដោយកំពង់ផែ​ជំហាន​ទី ៣ ខាងលើ នឹងមាន​សមត្ថភាព​ប្រហាក់ប្រហែល ឬ​លើសពី​កំពង់ផែ​មួយចំនួន​នៅក្នុង​តំបន់ ក្នុងនោះ វា​នឹងមាន​ជម្រៅ​ទឹក​ជ្រៅ​ជាង​កំពង់ផែ Cai Mep របស់ វៀតណាមទៀតផង”

សូមបញ្ជាក់ថា សមត្ថភាព​គ្រប់គ្រង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បច្ចុប្បន្ន​អាចផ្ទុក​កុងតឺន័រ​ និងជញ្ជូន​ទំនិញមាន​ត្រឹមតែ ១ ៥០០ TEUs តែប៉ុណ្ណោះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ