ក្រុមហ៊ុនរ៉ូបូតថ្មីបង្កើតនៅក្នុងស្រុក មានសក្ដានុពលខ្លាំងក្នុងវិស័យអប់រំនៅកម្ពុជា

បច្ចេកវិទ្យា ជារឿងសំខាន់ណាស់នៅក្នុងការអភិវឌ្ឍគ្រប់វិស័យនាពេលបច្ចុប្បន្ន ដែលវាបានរួមចំណែកគ្រប់សរសៃឈាមទាំងអស់នៃប្រទេសទាំងមូលមិនថាផ្នែកសេដ្ឋកិច្ច កសិកម្ម ឧស្សាហកម្ម ជាពិសេសគឺបានចូលរួមយ៉ាងជិតស្និទ្ធក្នុងវិស័យអប់រំផងដែរ។ ក្នុងនោះ ក្រុមហ៊ុន AI FARM Robotics Factory  ជាកន្លែងមួយដែលមានលទ្ធភាពផលិត និងផ្ដល់សេវាកម្មផ្នែកបច្ចេកវិទ្យាក្នុងវិស័យអប់រំតាំងពីថ្នាក់វិទ្យាល័យដល់មហាវិទ្យា។

AI FARM Robotics Factory ជាក្រុមហ៊ុនមួយដែលមានផលិត និងស្រាវជ្រាវនូវរបស់របរផ្នែកស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិម្មិត ឬ AI និងរ៉ូបូតដែលកំពុងបម្រើឱ្យសហគ្រាស សាសារៀន និងផ្នែកដឹកជញ្ជូនផងដែរ។ បន្ថែមលើនេះ វាក៏ជាកន្លែងប្រមូលផ្ដុំអ្នករៀនជំនាញនេះមកជួបជុំគ្នា ផលិត ស្រាវជ្រាវ និងអនុវត្តជំនាញទាំងឡាយដែលបានសិក្សានៅក្នុងសាលា។​

លោក ឡុង គឹមឃន នាយកប្រតិបត្តិក្រុមហ៊ុន AI FARM Robotics Factory បានប្រាប់ AMS ឱ្យដឹងពីសក្ដានុពលរបស់សេវាកម្មបច្ចេកវិទ្យានៅក្នុងវិស័យអប់រំថា ៖

“មកដល់ពេលនេះ សេវាកម្មដែលពេញនិយមជាងគេ គឺការអប់រំតាមរយៈ STEM សម្រាប់អនាគត ដោយក្នុងនោះអតិថិជនភាគច្រើនគឺសាលារៀន ទាំងកម្រិតវិទ្យាល័យ និងមហាវិទ្យាល័យក្នុងស្រុកដែលគេតែងតែដឹកនាំសិស្សមកមើលពីអ្វីដែលយើងបានធ្វើ និងទិញនូវរបស់របរដែលយើងបានផលិតឱ្យកូនសិស្សយកទៅសិក្សាស្រាវជ្រាវបន្ត ហើយតែងតែឱ្យយើងទៅដំឡើងបន្ទប់ពិសោធន៍នៅតាមសាលាផងដែរ។”

លោកបន្តថា ៖

“ក្រៅពីវិស័យអប់រំ យើងក៏មានម៉ាស៊ីនស្វ័យប្រវត្តិកម្មដើម្បីជួយដោះស្រាយបញ្ហាដល់សហគ្រាសធន់តូច និងមធ្យមប្រមាណជាង ៧៥ម៉ឺនកន្លែងនៅក្នុងប្រទេសយើងដើម្បីឱ្យគាត់មានម៉ាស៊ីនស្វ័យប្រវត្តិកម្មក្នុងការផលិតនូវគ្រឿងដែលគាត់ចង់ផលិតបានបរិមាណកាន់តែច្រើន និងបានល្អជាងមុន។”

នៅក្នុងទីតាំង AI Farm ក៏មានបន្ទប់ពិសោធន៍ស្រាវជ្រាវចំនួន ៦បន្ទប់ មានបន្ទប់សិក្សាស្រាវជ្រាវផលិតរ៉ូបូតផ្ដោតលើគ្រឿងស្វ័យប្រវត្តិកម្ម ដែលពេលបច្ចុប្បន្នមានផលិតផលជាច្រើនដូចជា ឆ្កែជើងបួន ឡានដឹកទំនិញស្វ័យប្រវត្តិ និងមានដៃរ៉ូបូតទាំងតូចទាំងធំសម្រាប់វិស័យអប់រំ។ បន្ថែមលើនេះក៏មានបន្ទប់សម្រាប់ផលិតដ្រូន ខណៈដែលក្រុមជំនាញក៏មានលទ្ធភាពអាចផលិតផ្នែកបច្ចេកវិទ្យាស្នូលបានដោយខ្លួនឯង និងមានបន្ទប់សម្រាប់ផលិតឧបករណ៍បម្រើឱ្យទីក្រុងឆ្លាតវៃ ឬ Smart City ផងដែរ។

លោកបញ្ជាក់ទៀតថា ៖

“ជាក់ស្ដែង ផ្នែកបច្ចេកវិទ្យានេះវាមានសក្ដានុពលខ្ពស់ទាំងក្នុងតំបន់ និងសកលលោកទាំងមូល ទើបយើងចាប់ផ្ដើមនិងពង្រីកការវិនិយោគរហូតដល់ពេលនេះ ដែលក្នុងនោះយើងបានចំណេញទាំងផ្នែកចំណូល បន្ទាប់មកទៀតគឺយើងចំណេញបានធនធានមនុស្សជំនាញក្នុងវិស័យនេះមកធ្វើការជុំគ្នាផ្ទាល់តែម្ដង។” 

បើគិតពីពេលចាប់ផ្ដើមវិញ លោក ឡុង គឹមឃន បានរៀបរាប់ថា ត្បិតតែបច្ចុប្បន្នក្រុមហ៊ុននេះមានទុនវិនិយោគខ្ទង់លានដុល្លារ តែការចាប់ផ្ដើមគឺក្នុងដើមទុនដ៏តិចតួចបំផុត ហើយលោកបានព្យាយាមធ្វើអ្វីដែលអាចធ្វើទៅបាន ជាក់ស្ដែងកាលពី៣ឆ្នាំមុន គឺលោកជួលផ្ទះល្វែងទុកឱ្យវិស្វករជួបជុំគ្នាសិក្សាស្រាវជ្រាវ។

លោកបញ្ជាក់ថា ៖

“ត្បិតខ្ញុំពុំមែនជាវិស្វករ ឬអ្នកបច្ចេកវិទ្យា តែអ្វីដែលខ្ញុំមានដំបូងបំផុតគឺក្ដីស្រមៃ និងសុបិន ចង់ឱ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនធំមួយនៅក្នុងប្រទេសកម្ពុជាដែលជាមុខមាត់មួយសម្រាប់ប្រទេសនៅពេលដែលគេនិយាយពីបច្ចេកវិទ្យាគឺគេនិយាយពី AI Farm ដែលផលិតនូវគ្រឿងបច្ចេកទេសទំនើបដូចប្រទេសផ្សេងដែរ។”

ទាក់ទងនឹងមូលហេតុនៃការកកើតក្រុមហ៊ុននេះ នាយកប្រតិបត្តិរូបនេះបន្តថា ទី១ ដោយសារតែឃើញសិស្សនិស្សិត ដែលរៀនជំនាញនេះហើយពុំមានកន្លែងធ្វើការឱ្យត្រូវជំនាញរបស់ពួកគាត់ ដូចជា រ៉ូបូទិក និងស្វ័យប្រវត្តិកម្ម។ ទី២ ដោយឃើញថាវិស័យនេះគឺជាអនាគតរបស់ប្រទេសជាតិ ប្រសិនបើយុវជនគាត់រៀនច្រើន ហើយអាចផលិត និងស្រាវជ្រាវនូវរបស់របរផ្នែកស្វ័យប្រវត្តិកម្ម បញ្ញាសិប្បនិម្មិត និងរ៉ូបូតនេះបានច្រើន គឺពិតជាជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពេលបច្ចុប្បន្ន និងអនាគត។ ទី៣ គឺ កត្តាផ្ទាល់ខ្លួនដោយសារលោកស្រឡាញ់ផ្នែកបច្ចេកវិទ្យាទាំងអស់នេះ ហើយចង់ឱ្យមាននៅក្នុងស្រុក ដើម្បីជួយឱ្យសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូលមានភាពរីកចម្រើន។

យ៉ាងណាមិញ មុននឹងឈានមកដល់ការរីកចម្រើនដូចពេលនេះ ការបង្កើត AI Farm ក៏ជួបនូវបញ្ហាប្រឈមជាច្រើន ជាពិសេសផ្នែកទីផ្សារដោយសារតែវិស័យនេះនៅកម្ពុជាគឺជាវិស័យថ្មី ដែលគេត្រូវបង្កើតទីផ្សារដោយខ្លួនឯង ប៉ុន្តែវាក៏ជាឱកាសក្នុងការរីកធំធាត់តាមរយៈតម្រូវការរបស់សាលារៀនក្នុងការដំឡើងបន្ទប់ពិសោធន៍ ជួយរៀបចំមេរៀន និងសម្ភារបច្ចេកទេសក្នុងការពិសោធន៍ជាក់ស្ដែងផងដែរ។

សម្រាប់ពេលអនាគត លោក ឡុង គឹមឃន នាយកប្រតិបត្តិក្រុមហ៊ុន AI FARM Robotics Factory បានបង្ហាញពីចក្ខុវិស័យដែរថា ក្នុងរយៈពេល៣ឆ្នាំទៀត លោកចង់យកក្រុមហ៊ុនផលិតគ្រឿងបញ្ញាសិប្បនិម្មិត និងគ្រឿងរ៉ូបូតនេះចូលទីផ្សាររហ៊ុនកម្ពុជា ដើម្បីឱ្យប្រជាជនទូទាំងប្រទេសក្លាយជាម្ចាស់នៃក្រុមហ៊ុននេះ និងជាម្ចាស់នៃបេសកកម្មជាតិមួយក្នុងការកសាង និងផលិតធនធានមនុស្ស ក៏ដូចជាសម្ភារឧបករណ៍បច្ចេកទេសទំនើបសម្រាប់អភិវឌ្ឍប្រទេសយើង។ ម៉្យាងវិញទៀត លោកក៏មានគម្រោងចង់បង្កើតមន្ទីរពិសោធន៍ដើម្បីផលិតអាគុយ ឬថ្មផ្ទុកថាមពល និងផលិតផ្កាយរណបតូចៗដើម្បីទាញយកទិន្នន័យ និងបង្កើតជារ៉ូកែតដែលអាចបម្រើក្នុងវិស័យការពារជាតិផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ