ហេតុផលមួយចំនួនដែលធ្វើឱ្យអូស្ត្រាលីក្លាយជាប្រទេសលំដាប់អ្នកមានមួយរបស់ពិភពលោក

បរទេស ៖ យោងទៅតាមទិន្នន័យដែលសិក្សាដោយធនាគារស្វីស Credit Suisse បានបង្ហាញថា អូស្ត្រាលី គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសផ្សេងទៀតដែលមានជាងគេបំផុតនៅលើពិភភពលោក ដោយ ១ ក្នុងចំណោម ១០នាក់នៃជនជាតិអូស្ត្រាលី គឺជាមហាសេដ្ឋី និងជាប្រទេសធំជាងគេទី៦ របស់ពិភពលោកដែលមានផ្ទៃក្រឡាសរុប ៧ ៦៩២ ០២៤ គីឡូម៉ែត្រការ៉េ និងមានចំនួនប្រជាជនត្រឹមតែ ២៥,៨ លាននាក់ប៉ុណ្ណោះ។ ទោះបីជាផ្ទៃដីភាគច្រើនត្រូវបានគ្របដណ្ដប់ដោយវាលខ្សាច់ក៏ដោយ ប៉ុន្តែអូស្ត្រាលីគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជាងគេបំផុតនៅលើពិភភពលោក។

យោងទៅតាមរបាយការណ៍ដដែលបានបង្ហាញថា ជនជាតិអូស្ត្រាលីពេញវ័យជាមធ្យមមានទ្រព្យសម្បត្តិជិត ៥០ម៉ឺនដុល្លារ ដែលបានធ្វើឲ្យប្រទេសអូស្ត្រាលីជាប់ចំណាត់លេខ១ដែលប្រជាជនមានទ្រព្យសម្បត្តិជាមធ្យមច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក។ ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលធ្វើឲ្យអូស្ត្រាលីក្លាយជាប្រទេសសម្បូរអ្នកមាន ៖

កត្តាទី១ អូស្ត្រាលី សម្បូរសារធាតុរ៉ែច្រើន និងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់។ ប្រទេសនេះមិនត្រឹមតែបំពេញតម្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្គត់ផ្គង់តម្រូវការប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។ លើសពីនេះ អូស្ត្រាលីគឺជាប្រទេសដែលផលិតរ៉ែដែក និង រ៉ែត្បូង opal ដ៏ធំជាងគេរបស់ពិភពលោក ហើយប្រទេសនេះគឺជាអ្នកផលិតម៉ង់ហ្គាណេសមាសធំជាងគេទី២។ ក្រៅពីនេះ ធនធានធម្មជាតិផ្សេងៗទៀតក៏មានវត្តមាននៅក្នុងប្រទេសនេះផងដែរ ដូចជា ធ្យូងថ្ម ស័ង្កសី កូបាល់ អ៊ុយរ៉ាញ៉ូម ហ្គាសធម្មជាតិ និងរ៉ែច្រើនប្រភេទទៀត។ ដូច្នេះហើយ កម្លាំងពលកម្មមនុស្សត្រូវការជាចាំបាច់ដើម្បីប្រមូលធនធានធម្មជាតិទាំងនេះ ហើយឧស្សាហកម្មរុករករ៉ែរបស់អូស្ត្រាលីផ្ដល់ការងារដែលមានប្រាក់ខែល្អទៅដល់ពលរដ្ឋទាំងមានជំនាញ និងគ្មានជំនាញ។

យោងទៅតាមស្ថិតិមួយបានប៉ាន់ស្មានថា វិស័យរុករករ៉ែអូស្ត្រាលីមានកម្មករជាង ២៥ ម៉ឺននាក់ដែលមានប្រាក់ចំណូលប្រចាំសប្តាហ៍ជាមធ្យមគឺ ២ ៣២៥ ដុល្លារអូស្ត្រាលី (១ ៥៦៣ ដុល្លារអាមេរិក) សូម្បីតែបុគ្គលិកធម្មតាក៏មានប្រាក់ឈ្នួលជាមធ្យមប្រចាំសប្តាហ៍ប្រហែល ២ ០០០ដុល្លារអូស្ត្រាលីដែរ។

កត្តាទី២ គឺគម្រោងសន្សំប្រាក់បៀវត្សរ៍ដែលត្រូវបានណែនាំដោយរដ្ឋាភិបាលអូស្ត្រាលីនៅក្នុងឆ្នាំ១៩៩១ ដើម្បីជួយប្រជាជនអូស្ត្រាលីសន្សំប្រាក់សម្រាប់ពេលចូលនិវត្តន៍។ មានន័យថា និយោជិតត្រូវចូលរួមសន្សំជាមួយនឹងចំនួនជាក់លាក់នៃប្រាក់ចំណូលរបស់ពួកគេទៅក្នុងគម្រោងសោធននិវត្តន៍ ហើយច្បាប់នេះអនុវត្តចំពោះជនជាតិអូស្ត្រាលីគ្រប់រូប។ លើសពីនេះ និយោជិតក៏អាចចូលរួមចំណែកច្រើនជាងចំនួនកំណត់បានផងដែរ ដោយសារនៅពេលចូលនិវត្តន៍ ជនជាតិអូស្ត្រាលីទទួលបានចំនួនទឹកប្រាក់ទាបជាងប្រាក់បៀវត្សរ៍ពួកគេតែបន្តិចប៉ុណ្ណោះ។

កត្តាទី៣ គឺប្រព័ន្ធអប់រំនៅអូស្ត្រាលីបានចូលរួមចំណែកដល់សេដ្ឋកិច្ចប្រទេសនេះ ពីព្រោះប្រព័ន្ធអប់រំនៅប្រទេសនេះត្រូវបានគេយល់ថាជាការវិនិយោគដ៏ល្អបំផុតមួយសម្រាប់អនាគតធនធានមនុស្ស។ ជាយូរឆ្នាំណាស់មកហើយ អូស្រ្តាលីក្លាយទៅជាប្រទេសមានប្រព័ន្ធអប់រំខ្ពស់ និងជាគោលដៅពេញនិយមបំផុតទី៣របស់ពិភពលោក ដោយប្រទេសនេះសម្បូរផលិតភាពសម្រាប់សិស្សទាំងក្នុងប្រទេស និងសិស្សអន្តរជាតិ។ អូស្រ្តាលី ជាប្រទេសមានស្តង់ដារប្រព័ន្ធអប់រំខ្ពស់ កម្មវិធីសិក្សាទូលំទូលាយ និងគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់។ កត្តាទាំងនេះបានធ្វើឲ្យប្រទេសអូស្ត្រាលីមានការងារដែលមានប្រាក់ខែខ្ពស់ ទ្រព្យសម្បត្តិច្រើន និងបានទាក់ទាញមនុស្សស្ទើរតែគ្រប់ទ្វីបទាំងអស់មកទទួលការអប់រំនៅប្រទេសអូស្ត្រាលី ដើម្បីឲ្យជីវិតពួកគេកាន់តែប្រសើរ។

កត្តាទី៤ គឺគោលនយោបាយអន្តោប្រវេសន៍ដ៏វៃឆ្លាតមួយដែលបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចអូស្រ្តាលីផងដែរ។ ស្របពេលដែលប្រទេសផ្សេងទៀតមានគោលនយោបាយអន្តោប្រវេសន៍ផ្អែកទៅលើភាពចម្រុះនៃវប្បធម៌ និងជនជាតិ ប៉ុន្តែអូស្ត្រាលីផ្ដោតទៅលើជំនាញ​ និងតម្លៃការងាររបស់ជនអន្តោប្រវេសន៍ដោយមិនខ្វល់ថាពួកគេមកពីណានោះទេ។ មិនត្រឹមតែប៉ុណ្ណោះ កត្តាគោលនយោបាយអន្តោប្រវេសន៍របស់អូស្ត្រាលីបានក្លាយជាចំណុចគោលដៅសម្រាប់ជនអន្តោប្រវេសន៍មកពីប្រទេសផ្សេងទៀត ដូចជា ជប៉ុន កូរ៉េ និងចិន ហើយជនជាតិទាំងនេះសម្បូរទៅដោយមនុស្សឧស្សាហ៍ព្យាយាម ការគោរព និងជាមនុស្សដែលមានគំនិតច្នៃប្រឌិតខ្ពស់បំផុតមួយនៅពេលដែលពួកគេធ្វើការ។

កត្តាទី៥ គឺវិស័យកសិកម្មបានចូលរួមចំណែកយ៉ាងធំធេងដល់សេដ្ឋកិច្ចអូស្ត្រាលី ដោយកសិកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មអាហារជាប់ទាក់ទងគ្នា ដែលបានផ្ដល់ឱកាសការងារជាង ១,៦ លានកន្លែង។ វិស័យកសិកម្មបានរួមចំណែក ៣ ភាគរយដប់នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ដែលធ្វើឲ្យប្រទេសនេះក្លាយជាអ្នកផលិត និងអ្នកនាំចេញអាហារដ៏ធំបំផុតមួយរបស់ពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ វាលខ្សាច់ជាច្រើនត្រូវបានកែច្នៃសម្រាប់គោលបំណងកសិកម្ម ហើយឥឡូវនេះ ដីទាំងនោះត្រូវគ្របដណ្តប់ទៅដោយដំណាំធញ្ញជាតិ។ លើសពីនេះ អូស្ត្រាលីគឺជាប្រទេសមួយដែលមានហ្វូងសត្វកសិកម្មច្រើនជាងគេ ដោយចំនួនចៀមនៅក្នុងប្រទេសអូស្ត្រាលីមានចំនួនច្រើនជាងគេទី២បន្ទាប់ពីចិន។ អូស្ត្រាលីនាំចេញសាច់គោលំដាប់ទី២បន្ទាប់ពីប្រេស៊ីល។

កត្តាទី៦ គឺគំរូសេដ្ឋកិច្ច Anglo Saxon ដែលទទួលបានជោគជ័យ និងបានធ្វើឲ្យប្រទេសអូស្ត្រាលីមានការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ។ គំរូសេដ្ឋកិច្ចនេះ គឺជាប្រភេទនៃមូលធននិយមដែលត្រូវបានកំណត់លក្ខណៈដោយចំណុចពិសេសសំខាន់ៗមួយចំនួនក្នុងការជំរុញការធ្វើអាជីវកម្មឲ្យមានភាពងាយស្រួល ដោយមានការចូលរួមរបស់រដ្ឋាភិបាលកម្រិតទាបបំផុត។ ការធ្វើអាជីវកម្មបានអនុញ្ញាតឲ្យក្រុមហ៊ុនអូស្ត្រាលីផ្ដោតទៅលើប្រយោជន៍របស់ម្ចាស់ភាគហ៊ុនជាជាងបុគ្គលិករបស់ខ្លួន ដែលធ្វើឲ្យគំរូនេះទទួលបានភាពជោគជ័យខ្លាំង និងរីករាលដាលនៅតាមបណ្ដាប្រទេសនានា ដូចជា ញូវែលសេឡង់ ចក្រភពអង់គ្លេស អៀឡង់ សហរដ្ឋអាមេរិក កាណាដា និងប្រទេសដទៃទៀតនៅជុំវិញពិភពលោក។ កត្តាចុងក្រោយគឺ ជាគោលដៅទេសចរណ៍របស់អូស្ត្រាលី ដោយប្រទេសនេះសម្បូរទីតាំងធម្មជាតិសំខាន់ៗ ហើយទីតាំងមួយចំនួនមានលក្ខណៈមិនដូចកន្លែងផ្សេងទៀតនោះឡើយ ដូចជា វាលខ្សាច់ក្រហម ឆ្នេរសមុទ្រ ទីក្រុងថ្មប៉ប្រក់ទឹក និងព្រៃទឹកភ្លៀងបុរាណ ខណៈដែលវិស័យទេសចរណ៍បានរួមចំណែកដល់សេដ្ឋកិច្ចរបស់អូស្ត្រាលី និងផ្តល់ការងារដល់មនុស្សរហូតដល់ជាង១លាននាក់៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

មន្ទីរសុរិយោដីខេត្តស្ទឹងត្រែង​ ជូនដំណឹងពីការ​ចែក​វិញ្ញា​បន​បត្រ​សម្គាល់​ម្ចាស់អចលនវត្ថុ​ដល់ពលរដ្ឋក្នុងស្រុកបុរីអូរ​ស្វាយសែនជ័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/07/2026

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង​ ប្រកាសប្រគល់វិញ្ញា​បន​បត្រជូនម្ចាស់កម្មសិទ្ធិដីធ្លីនៅស្រុកបុរីអូរស្វាយ​សែនជ័យ នៅថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

ក្រុមប្រឹក្សាស្តង់ដារជាតិ អនុម័តស្តង់ដារកម្ពុជាចំនួន ៤៥ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មអន្តរជាតិ

ប៊ុល​ហ្ការី​-​អាល្លឺម៉ង់​ ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​និង​មនុស្ស​យន្ត​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/07/2026

លោក​នាយក​រដ្ឋមន្ត្រី​ប៊ុលហ្ការី​  ​លោក​ ​Rumen​ ​Radev​ ​នៅសប្តាហ៍​នេះ​ ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​គ្រឹះស្ថាន​បោះពុម្ព​ផ្សាយ​ធំ​ៗ​របស់​ប្រទេស​អាល្លឺម៉ង់​ ​នៅ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេ​ភាគី​លើ​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ ន​វានុវត្តន៍​ និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

កសិករ ​សេល ​រក្សា​ ​អាច​រក​ចំណូល​បាន​ដល់​ ​៣០០០​ ​ដុល្លារ​/​មួយ​ខែ ​ពីរបរ​ចិញ្ចឹម​កង្កែប

ជំនួញ, ព្រឹត្តិការណ៍

• 14/07/2026

ការ​ការ​ចិញ្ចឹម​កង្កែប​លក្ខណៈ​គ្រួសារ​ ​គឺជា​មុខរបរ​មួយ​ជួយ​លើកកម្ពស់​ជីវភាព​បាន​យ៉ាង​ល្អ ​ដោយសារ​កង្កែប​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ជាក់ស្តែង​ កសិករ​ចិញ្ចឹមកង្កែបមួយ​រូប​ ​នៅ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ​កំពុង​ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង​។

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 14/07/2026

ធនាគារ ជីប ម៉ុង ធនាគារខ្មែរ ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពពីអន្តរជាតិធំៗចំនួន ២ សម្រាប់ឆ្នាំ២០២៦ ពីស្ថាប័ន Global Banking & Finance Review

មុខរបរចិញ្ចឹមក្តាមថ្ម កំពុងជួយឱ្យប្រជាសហគមន៍នេសាទជាប់មាត់សមុទ្រមានជីវភាពកាន់តែប្រសើរ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 13/07/2026

ក្រៅពីរបរនេសាទតាមបែបប្រពៃណី ប្រជាសហគមន៍នេសាទជ្រលងក្នុងខេត្តព្រះសីហនុ បានចាប់យករបរចិញ្ចឹមក្តាមថ្មបន្ថែមមួយទៀត ដើម្បីបង្កើនចំណូលគ្រួសារ