វារីវប្បកម្មកម្ពុជា​ មានភាពរីកចម្រើនផ្នែកចិញ្ចឹម និងបង្កាត់ពូជកូនត្រី ខណៈទីផ្សារក្នុងស្រុកកំពុងមានតម្រូវការ

ភ្នំពេញ  ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្មនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ន រដ្ឋបាលជលផល បាន និងកំពុងរៀបចំផែនការយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៥ – ២០៣៤ ដោយសារទទួលស្គាល់ពីតម្រូវការជាក់ស្ដែងក្នុងការអភិវឌ្ឍន៍វិស័យវារីវប្បកម្មឱ្យស្របតាមស្តង់ដារទីផ្សារអន្តរជាតិ ។

លោក ថាយ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម នៃរដ្ឋបាលជលផល បានប្រាប់ AMS ថា វិស័យវារីវប្បកម្មមានភាពរីកចម្រើនស្របតាមបរិបទជាតិ និងអន្តរជាតិ។ នៅពេលដែលវិស័យនេះមានភាពរីកចម្រើន វានឹងរួមចំណែកដល់ការបង្កើនប្រាក់ចំណូលរបស់បងប្អូនដែលជាវារីវប្បករ ពាណិជ្ជករ និងសហគ្រិន ព្រមទាំងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋតាមរយៈការមើលថៃទាំង ការកែច្នៃជាផលិតផលសម្រេចសម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ក៏ដូចជាការនាំចេញផលិតផលវារីវប្បកម្មទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

លោក ថាយ សុមុនី បានបញ្ជាក់ឱ្យដឹងថា ៖

« បច្ចុប្បន្ននេះ ការអនុវត្តកសិកម្មមានភាពល្អប្រសើរច្រើន ដោយផ្នែកវារីវប្បកម្ម និងការជ្រើសរើសពូជធ្វើឡើងត្រូវតាមស្តង់ដារដូចដែលក្រសួងកសិកម្មបានណែនាំ ខណៈដែលនាយកដ្ឋានក៏បានចុះពិនិត្យ និងសិក្សា​ពីកន្លែងចិញ្ចឹមមួយចំនួនដើម្បីជំរុញឱ្យមានការរីកលូតលាស់កាន់តែប្រសើរជាងមុន។ វិស័យវារីវប្បកម្ម ជារួម ទទួលបានការគាំទ្រច្រើនពីថ្នាក់ដឹកនាំ រីឯទីកន្លែងភ្ញាស់ពូជ និងការចិញ្ចឹម យើងធ្វើបាន តែនៅមានកម្រិត…ដូច្នេះ ឱ្យតែមានទីផ្សារក្នុងស្រុក និងការប្រកួតប្រជែង យើងអាចធ្វើការនាំចូលពូជមកបន្ថែម គ្រាន់តែថា ពូជនាំចូលត្រូវមានការធានាថាមិនមានជំងឺ»។

ជាមួយគ្នានេះ លោក វណ្ណ ឌៀង ដែលជាម្ចាស់កសិដ្ឋានបង្កាត់ពូជ និងចែកចាយពូជត្រី អ៊ វណ្ណឌៀង មានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាប់ AMS ឱ្យដឹងថា ការចិញ្ចឹម និងបង្កាត់ពូជត្រីរបស់លោកអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋស្ទើរគ្រប់ខេត្ត / ក្រុង ដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ព្រៃវែងស្វាយរៀង កំពង់ឆ្នាំង កំពង់ចាម ជាដើមដោយយ៉ាងហោចណាស់អាចផលិត និងចែកចាយចាប់ពី ២០គីឡូក្រាម​ ឬច្រើនបំផុតអាចឈានដល់ ៣០០គីឡូក្រាមក្នុងមួយថ្ងៃ។ ចំណែកកូនត្រី ដែលកសិដ្ឋានបង្កាត់ពូជ មានច្រើនប្រភេទដូចជាត្រីអណ្ដែង ក្រាញ់ ឆ្ពិន ឆ្លាំង ហើយចំពោះត្រី ដែលលក់ដាច់ជាងគេ គឺត្រីអណ្តែង។

លោក វណ្ណ ឌៀង បានបញ្ជាក់ថា ៖

«សម្រាប់ប្រភេទកូនត្រីអណ្តែងគឺលក់ដាច់ជាងគេ ដោយសារតែកសិករ ក៏ដូចជាវារីវប្បករទិញយកទៅចិញ្ចឹមប្រើពេលត្រឹមតែបីខែប៉ុណ្ណោះ គឺអាចចាប់លក់បាន ចំណែកឯត្រីដទៃទៀត ដូចជា ត្រីក្រាញ់ ត្រីឆ្លាំង​ និងត្រីឆ្ពិន ជាដើមនោះ គេចិញ្ចឹមរហូតដល់ទៅ ៥ ឬ ៦ ខែ ទើបអាចលក់បាន»។

គួរឱ្យដឹងដែរថា អាជីកម្មខាងផលិត ភ្ញាស់ និងចិញ្ចឹមត្រីសាច់របស់កសិដ្ឋាន អ៊ វណ្ណឌៀង ខាងលើនេះ បានដំណើរការប្រមាណ ៣-៤ឆ្នាំមកហើយ ស្របពេលដែល​បច្ចុប្បន្ន ទីផ្សារកូនត្រីក្នុងស្រុកកំពុងតែមានតម្រូវការខ្ពស់ រហូតស្ទើរតែមិនអាចឆ្លើយតបបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *