ប៉េកាំង ៖ គិតត្រឹមខែតុលាប៉ុណ្ណោះ ទំហំនៃការប្រតិបត្តិការជាមួយនឹងរូបិយវត្ថុអេឡិចត្រូនិកថ្មីមួយរបស់ប្រទេសចិនបានធ្វើឡើងក្នុងទំហំរហូតទៅដល់ ៦២ពាន់លានយ័ន ឬត្រូវជា ៩,៧ពាន់លានដុល្លារ ខណៈដែលពលរដ្ឋចិនដល់ទៅជាង ១៤០លានបានបើកដំណើរការគណនេយ្យថ្មីនេះ។

តួលេខដែលត្រូវបានបង្ហាញដោយមន្ត្រីជាន់ខ្ពស់នៃធនាគារកណ្តាលប្រទេសចិន លោក Mu Changchun ជាមួយនឹង Fintech Week បានបញ្ជាក់ទៀតថា ប្រតិបត្តិការនេះបានធ្វើឡើងយ៉ាងមមាញឹកបំផុតទាំងដែលពេលវេលាប្រាកដ ដើម្បីដាក់ឲ្យដំណើរការលុយអេឡិចត្រូនិកថ្មីដែលត្រូវបានចិនដាក់ឈ្មោះថា e-CNY នៅមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយក្តី។

គួរឲ្យដឹងដែរថា មកដល់ពេលនេះធនាគារជាតិនៃបណ្តាប្រទេសជាច្រើននៅលើសកលលោកបានកំពុងទន្ទឹងរង់ចាំការអនុញ្ញាតពីសំណាក់ធនាគារកណ្តាលសម្រាប់កិច្ចការងារអភិវឌ្ឍរូបិយប័ណ្ណឌីជីថលសកលលោក ឬ Developing Central Bank Digital currencies (CBDCs) ដើម្បីអាចធ្វើទំនើបកម្មទៅលើប្រព័ន្ធហិរញ្ញវត្ថុរបស់ពួកគេក្នុងការត្រៀមខ្លួនឲ្យបានរួចរាល់ក្នុងការប្រកួតប្រជែងទីផ្សារជាមួយនឹងវត្តមានរបស់លុយអេឡិចត្រូនិកដែលកំពុងមានចរាចណ៍នៅក្នុងទីផ្សារដូចជា Bitcoin ជាដើម ដើម្បីអាចបង្កើនល្បឿននៃការទូទាត់លុយទាំងនៅក្នុងស្រុកនិងអន្តរជាតិផង។
ប្រទេសចិនត្រូវបានគេមើលឃើញថា គឺជាប្រទេសដ៏មានសកម្មភាពបំផុតមួយក្នុងចំណោមបណ្តាប្រទេសលើសកលលោកក្នុងការអភិវឌ្ឍបច្ចេកវិទ្យា និងគោលនយោបាយសម្រាប់លុយអេឡិចត្រូនិកដោយក្នុងនោះរដ្ឋាភិបាលក៏ធ្លាប់បានដាក់ឲ្យដំណើរការតេស្តសាកល្បងព្រមទាំងកម្មវិធីទូទាត់ជាច្រើនផ្សេងគ្នាជាច្រើនរួចមកហើយ គិតចាប់តាំងពីឆ្នាំ២០២០មកម្ល៉េះ។
លោក Mu Changchun បានបញ្ជាក់ដែរថា មកដល់ពេលនេះមានអាជីវកម្មតូចធំជាង ១,៥៥លានកន្លែងមកហើយ ដែលទទួលយកការទូទាត់ជាមួយនឹងលុយអេឡិចត្រូនិកថ្មីរបស់ចិន e-CNY ដែលរួមទាំងការទូទាត់ទៅលើសេវាទឹក ភ្លើង សេវាកម្មម្ហូបអាហារ សេវាដឹកជញ្ជូន ការដោះដូរទំនិញ ព្រមទាំងសេវាកម្មរដ្ឋាភិបាលជាច្រើនផ្សេងទៀតផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/04/2026
វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content