អតីតពលករខ្មែរដែលប្រឡប់ពីថៃ ៦៥ម៉ឺននាក់ ទទួលបានឱកាសការងារ ខណៈរាជរដ្ឋាភិបាល​កំពុង​បន្តផ្សព្វ​ផ្សាយ​ឱកាស​ការ​ងារ​រាប់ម៉ឺនកន្លែង

(ភ្នំពេញ)៖ អតីតពលករខ្មែរដែល​បានវិល​ត្រឡប់​មកពី​ប្រទេស​ថៃប្រមាណជាង ៦៥ម៉ឺននាក់ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺន​នាក់​កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួល​បានឱកាស​ការ​ងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់។ នេះជាការលើកឡើងរបស់ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យ​ក្រ​សួ​ង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្នុង​អំឡុង​ពេលចុះសួរសុខទុក្ខអតីត​ពលករ​ខ្មែ​រដែល​ទទួល​បាន​ឱកាសការងារក្នុងរោងចក្រកាត់ដេរ ស្ថិតនៅខេត្តកំពង់ស្ពឺ នៅថ្ងៃដើមសប្ដាហ៍នេះ។

ឯកឧត្តមស៊ុន មេសា បានថ្លែងឱ្យដឹងថា គិត​មកដល់​ពេល​នេះ មាន​ប្រជា​ពលរដ្ឋ និងអតីត​ពលករ​ខ្មែរ​ប្រមាណ​ជាង ៩៥ម៉ឺន​នាក់ បានវិល​ត្រឡប់​មក​ពីប្រទេ​សថៃ ដោយ​សារ​បញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃកាលពីឆ្នាំ​២០២៥​កន្លង​ទៅ​។ នៅក្នុងចំណោមជាង ៩៥ម៉ឺននាក់នេះ មានអតីតពលករប្រមាណជាង ៨០ម៉ឺននាក់ ដោយក្នុងនោះអ្នកទទួលបានឱកាសការងារជាង ៦៥ម៉ឺន​នាក់ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបាន​ឱកាសការងារនៅ​ក្រៅប្រព័ន្ធ​ប្រមាណ​ជាង ៣២ម៉ឺននាក់។

ក្រោយពីការ​វិល​ត្រឡប់យ៉ាង​គំហុករបស់ពលករខ្មែរពី​ប្រទេ​សថៃ ក្រសួង​ការ​ងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​ដាក់​ចេញនូវយន្ត​ការ​សំខាន់ៗ​ជាច្រើន ដើម្បី​ធានា​ក្នុង​ការផ្ដល់ឱកាសការងារជូនអតីតពលករខ្មែរ។ ក្នុង​ចំណោ​មយន្ត​ការសំខាន់​នោះ ក្រសួងបាន​រៀបចំ​វេទិ​កា​ការងារសរុបជាង ៦០០លើក និងពិព័ណ៍ការងារ​ចល័ត​តាម​មូលដ្ឋានប្រមាណជាង ១ ០០០លើក ដើម្បី​ផ្សព្វ​ផ្សាយ​ពី​ឱកា​សការងារ អត្ថប្រ​យោជន៍នៃរបបសន្ដិសុខសង្គម និងការអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និង​វិជ្ជា​ជីវៈ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម​​ ស៊ុន មេសា។

បន្ថែមពីលើនេះ អ្នកនាំ​ពាក្យ​លើកឡើងថា វេទិកា​ការងារ ត្រូវ​បាន​រៀប​​ចំយ៉ាងផុសផុលនៅ​តាមខេត្ត​គោល​ដៅដែល​មាន​អតីតព​លករច្រើនជាងគេដូចជា ខេត្តបាត់ដំបង បន្ទាយ​មានជ័យ ពោធិ៍សាត់ សៀមរាប និងខេត្តមួយចំនួនទៀត ដើម្បីផ្សព្វ​ផ្សាយឱកាសការងារតាមរយៈការនាំក្រុមហ៊ុន រោងចក្រ សហគ្រាស​ដែលមានត​ម្រូវការកម្លាំង​ពលកម្ម​ចុះ​ទៅជាមួយដែរ។

លោក សំ សឿន ប្រធានសហភាពព​លកម្ម​ជាតិ​កម្ពុជា​បានគាំទ្រ​ចំណាត់​ការរបស់​រា​ជរ​ដ្ឋា​ភិ​បា​ល ដែលបានដោះស្រាយ​បញ្ហាពល​ករខ្មែរវិល​ត្រឡប់​មកពី​ប្រទេស​ថៃបាន​ទាន់ពេលវេលា។ យន្តការរបស់​ក្រសួង​ការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​​ មានប្រសិទ្ធ​ភាព​ខ្ពស់​ក្នុងការផ្ដល់ឱកាស​ការងារជូនបង​ប្អូនពលករ​ឱ្យមាន​ប្រាក់ចំណូលឡើងវិញ។

លោកបន្តថា ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានឱកាសការងារច្រើនក្នុងវិស័យវាយនភណ្ឌកាត់ដេរ។ ពួកគាត់មានការតាំងចិត្តខ្ពស់ក្នុងការខិតខំប្រឹង​ប្រែងបំពេញ​ការងារបានយ៉ាង​ល្អមិនខុសពីបង​ប្អូនកម្មករ​ដទៃ​ទៀត​នោះ​ទេ។

ថ្នាក់ដឹកនាំសហ​ជីពបញ្ជាក់ថា៖ បង​ប្អូនពលករ​​ដែល​ទើប​ត្រឡប់​មកពីប្រទេ​សថៃ​មាន​ចំនួន​ច្រើនទទួល​បាន​ការងារ​នៅក្នុង​វិស័យ​វាយន​ភណ្ឌ​កាត់​ដេរ។ អ្វីដែលសំខាន់ បើ​ទោះ​បីជា​កន្លង​មក ពួកគាត់មិនមាន​ជំនាញ​ជាក់​លាក់​ទាក់​ទងវិស័យ​នេះ​ក៏ដោយ គឺពួកគាត់ខិតខំប្រឹ​ងប្រែង​បំពេ​ញ​ការ​ងារ​​បាន​យ៉ាង​ល្អ មិន​ខុស​ពី​បង​ប្អូនកម្មករដទៃទៀតនោះទេ គឺពួកគាត់​បំពេញ​ការ​ងារ​បានល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

Leave a Reply

Your email address will not be published. Required fields are marked *