តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

បរទេស ៖ តម្លៃប្រេងបានបន្តធ្លាក់ចុះនៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយសារនាវាដឹកប្រេងជាច្រើនដែលជាប់គាំងនៅច្រកសមុទ្រ Strait of Hormuz បានចាកចេញ បើទោះបីជាមាននាវាដឹកទំនិញមួយគ្រឿងត្រូវបានវាយប្រហារនៅជិតប្រទេសអូម៉ង់ក៏ដោយ។

តាមការរាយការណ៍ពីទីផ្សារប្រេងសកលបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា​ នេះ តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,២៥​ ភាគរយ ពោលគឺមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ០,១៨ ភាគរយ មកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល។ យ៉ាងណាមិញ តម្លៃប្រេងទាំងពីរបានហក់ឡើងថ្លៃជាង ២% ភា្លមៗ បន្ទាប់ពីនាវាដឹកទំនិញឈ្មោះ Ever Lovely (ដោតទង់ជាតិសិង្ហបុរី) ត្រូវបានវាយប្រហានៅជិតប្រទេសអូម៉ង់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ ដែលបានជំរុញឱ្យទីភ្នាក់ងារដឹកជញ្ជូនរបស់អង្គការសហប្រជាជាតិផ្អាកគម្រោងជម្លៀសនាវាដោយស្ម័គ្រចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃប្រេងទាំងពីរបន្តឡើង-ចុះ​ ដោយមិនមានភាពច្បាស់លាស់ ដោយសារនៅតែមានហានិភ័យនៅច្រកសមុទ្រ Hormuz។ ក្នុងសប្តាហ៍នេះ ទាំងតម្លៃប្រេងឆៅ Brent និង WTI ត្រូវបានព្យាករណ៍ថា នឹងខាតបង់ជិត ៧ ភាគរយ។

បន្ទាប់ពីមានហេតុការណ៍នេះ មន្ត្រីអាម៉េរិកបានទម្លាក់កំហុសលើប្រទេសអ៊ីរ៉ង់ថា ជាអ្នកបាញ់ប្រហារលើនាវាដឹកទំនិញនោះក្នុងពេលដែលនាវាបានព្យាយាមឆ្លងកាត់ច្រកសមុទ្រមួយនេះ។ យ៉ាងណាមិញ អាជ្ញាធរអ៊ីរ៉ង់បានប្រកាសថា នាវាទាំងឡាយណាដែលធ្វើដំណើរតាមផ្លូវដែលខ្លួនមិនបានអនុញ្ញាត នឹងមិនទទួលបានការធានាសុវត្ថិភាពនោះឡើយ។

លោក Tony Sycamore អ្នកវិភាគប្រចាំក្រុមហ៊ុន IG បានលើកឡើងថា នៅក្នុងអំឡុងពេលដែលហានិភ័យនៃភូមិសាស្ត្រនយោបាយកំពុងជ្រៀតចូលទៅក្នុងតម្លៃប្រេងម្តងទៀតនោះ គេនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីមើលថា តើការដឹកជញ្ជូនប្រេងអាចដំណើរការវិញបានជាធម្មតា ឬ ហេតុការណ៍ចុងក្រោយដែលមានការបាញ់ប្រហារនាវានឹងបង្ខំឱ្យប្រទេសផលិតប្រេងពន្យារពេលលើផែនការបង្កើនផលិតកម្ម?’

សុមរំលឹកថា កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ មានទិន្នន័យមួយបង្ហាញថា ការដឹកជញ្ជូនប្រេងឆៅតាមច្រកសមុទ្រ Hormuz បានកើនឡើងវិញដល់កម្រិតខ្ពស់បំផុតនៅក្នុងសប្តាហ៍នេះ ចាប់តាំងពីមានសង្គ្រាមកាលពីចុងខែកុម្ភៈរហូតមក។ យ៉ាងណាក៏ដោយ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងបើកផ្លូវទឹកនេះឡើងវិញក៏ដោយ ប៉ុន្តែក្តីបារម្ភនៅតែបន្តមាន ថាតើច្រកសមុទ្រនេះនឹងអាចបើកបានយូរប៉ុណ្ណា? ជាក់ស្តែង ចរាចរណ៍ជារួមនៅតែមានកម្រិតតិចតួចប៉ុណ្ណោះបើធៀបនឹងចំនួននាវាប្រចាំថ្ងៃជាមធ្យម ១២៥ គ្រឿងឆ្លងកាត់ច្រកនេះមុនពេលមានសង្គ្រាម។ ទន្ទឹមនឹងនេះដែរ គ្រោះរញ្ជួយដីនៅវេណេស៊ុយអេឡាកាលពីថ្ងៃព្រហស្បតិ៍ដដែលនោះ ក៏បានបង្កើនក្ដីព្រួយបារម្ភអំពីការផ្គត់ផ្គង់ផងដែរ ដោយសារកង្វះខាតថាមពលអគ្គិសនីអាចធ្វើឲ្យពួកគេរក្សាទិន្នផលប្រេងក្នុងកម្រិតមួយ ដោយមុនពេលមានគ្រោះរញ្ជួយដីមានការរក្សាទុកក្នុងបរិមាណជិត ១,២ លានបារ៉ែលក្នុងមួយថ្ងៃ?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

កម្ពុជា ទទួលបានគម្រោងវិនិយោគ ៥០០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃគជ់ខ្យងធំជាងគេបង្អស់នៅអាស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយបានសម្រេច​បោះទុន ៥០០លានដុល្លារ បង្កើតរោងចក្រកែច្នៃគជ់ខ្យង​​ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដែលជាគម្រោងធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី។

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត១ទសវត្សរ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ទំហំជួញដូរឧបករណ៍និស្សន្ទ​លើទីផ្សារហិរញ្ញវត្ថុ​​កម្ពុជា​ កើនឡើងពី ​៤លាន ដល់​​ ៣០០ដុល្លារអាម៉េរិក​ក្នុងរយៈពេលជិត ១ទសវត្សរ៍

តម្លៃប្រេងឆៅនៅតែបន្តឡើង-ចុះ មិនច្បាស់លាស់ ដោយសារហានិភ័យចំពោះមុខមិនមានភាពប្រាកដប្រជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,២៥​ ភាគរយមកនៅត្រឹម ៧៥,០៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,១៨ ភាគរយមកនៅត្រឹម ៧១,៧៩ ដុល្លារក្នុងមួយបារ៉ែល

ប្លុកអាស៊ី កំពុងក្លាយជាតួអង្គថ្មីនៃការរៀបចំរចនាសម្ព័ន្ធផ្នែកផលិត និងផ្គត់ផ្គង់អាវុធទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ប្រទេសឥណ្ឌា បានសម្រេចការផលិតគ្រឿងយុទ្ធោបករណ៍សម្រាប់វិស័យការពារជាតិក្នុងស្រុករហូតដល់ ៦៥ភាគរយរួចទៅហើយ ដោយកាត់ផ្តាច់ការពឹងផ្អែកបែបប្រពៃណីទៅលើអ្នកផ្គត់ផ្គង់បរទេស ខណៈដែលឥណ្ឌូនេស៊ី ក៏ដូចគ្នា បានកំណត់គោលដៅបង្កើនការផលិតក្នុងស្រុកឲ្យបាន ៦០ភាគរយនៅត្រឹមឆ្នាំ២០៣០

ក្រុមហ៊ុន Unilever បញ្ជាក់ពីផលិតផលមានលេខបាកូដ 885 នៅលើទីផ្សារកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុន យូនីលីវើ (ខេមបូឌា) លីមីធីត- Unilever (Cambodia) Limited បានបញ្ជាក់ថា ផលិតផលដែលមានលេខបាកូដ 885 ពីប្រទេសថៃនៅលើទីផ្សារកម្ពុជា គឺជាស្ដុកចាស់នៅសេសសល់ ដែលធ្លាប់មាននៅលើទីផ្សារកន្លងមក។

និន្នាការរស់នៅក្នុងបុរីកាន់តែច្រើន ឆ្លុះបញ្ចាំងពីភាពរីកចម្រើនសេដ្ឋកិច្ច និងការផ្លាស់ប្តូរទម្លាប់​របស់ប្រជាជន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/06/2026

កំណើន​នៃការអភិវឌ្ឍ​លំនៅឋាន​ជា​លក្ខណៈបុរីមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយប្រជាពលរដ្ឋក៏បានផ្លាស់ប្តូរទម្លាប់ពីការរស់នៅតាមផ្ទះនៅទីប្រជុំ​ជន​ឬជាប់ផ្លូវ​ ទៅរស់នៅផ្ទះក្នុងបុរី​ដែលមានផាសុកភាព ស៊ីវិល័យ និងមានសុវត្ថិភាពវិញ

វិនិយោគិនខ្មែរនិងបរទេស រួមគ្នាបោះទុនជាង ៤០ លានដុល្លារ បង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង នៅកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ក្រុមហ៊ុនវិនិយោគរួមរវាងវិនិយោគិនខ្មែរ និងបរទេស បានបណ្តាក់ទុនជាង ៤០លានដុល្លារអាមេរិក ដើម្បីបង្កើតកសិដ្ឋានចិញ្ចឹមត្រី គ្រំ និងសាងសង់រោងចក្រកែច្នៃគុជខ្យង និងត្រី​នៅក្នុងខេត្តកំពង់ធំ

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox ប្រកាសដំឡើងថ្លៃផលិតផល ដោយសារតម្លៃបន្ទះឈីបបន្តឡើងថ្លៃខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 26/06/2026

ក្រុមហ៊ុន Apple និងក្រុមហ៊ុនហ្គេម Xbox របស់ Microsoft បានប្រកាសដំឡើងថ្លៃផលិតផលរបស់ពួកគេជាសកល ដោយសារតែតម្លៃបន្ទះឈីបនៃអង្គចងចាំ (Memory) បន្តឡើងថ្លៃយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ

Leave a Reply

Your email address will not be published. Required fields are marked *