ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងមោទនភាពដោយថ្ងៃឆ្លងឆ្នាំសកលនៅខេត្តសៀមរាបទទួលបានទេសចរជាប់ចំណាត់ថ្នាក់ទី១ ហើយខេត្តព្រះសីហនុ ជាប់លេខ២ ក្នុងចំណោមទេសចរសរុបទូទាំងប្រទេសមានជាង ២លាននាក់ បានដើរកំសាន្ត ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយសម្ដេចបញ្ជាក់ថា នៅខេត្តសៀមរាប ជាកន្លែងទទួលបានទេសចរលេខ១ ព្រះសីហនុលេខ ២ ដោយទេសចរក្នុងស្រុកមិនធ្វើទេសចរណ៍នៅក្រៅប្រទេសនោះទេ ហើយមានទេសចរក្នុងខ្លះដែលមានជីវភាពធូរធាហ៊ានសម្រាក ១បន្ទប់ ៣ពាន់ដុល្លារនៅតាមបណ្តាកោះនានានៃតំបន់ទេសចរណ៍កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ប្រជាពលរដ្ឋកម្ពុជា សូមត្រៀមចូលឆ្នាំខ្មែរឱ្យសប្បាយរីករាយ ព្រោះកម្ពុជាបានអាក់ខាន២ឆ្នាំហើយ ដោយសារកូវីដ-១៩ ។ អ៊ីចឹងខ្ញុំមិនចង់ឱ្យមានការបិទទៀតនោះទេ ពេលនេះ អត់ទេ បើអ្នកណាឆ្លង យកទៅព្យាបាល អ្នកណាអត់ជាប់ពាក់ព័ន្ធ ធ្វើការរកស៊ីធម្មតា”
សម្តេចតេជោ បានលើកឡើងថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនកម្សាន្តនៅក្នុងស្រុក ហើយមិនបានចេញទៅក្រៅស្រុក ដែលជាការរួមចំណែកជំរុញសេដ្ឋកិច្ច។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានថ្លែងថា រយៈពេល៣ថ្ងៃនៃថ្ងៃសម្រាកឆ្លងឆ្នាំសកល និងចុងសប្តាហ៍ គឺពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ភ្ញៀវទេសចរផ្ទៃក្នុងចំនួន ២ ០០២ ២៩៨ នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិ ១ ៩៩០ ៤២៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១១ ៨៦៩នាក់។
ឯកឧត្តមបានមានប្រសាសន៍ថា ៖
“ចំពោះភ្ញៀវទេសចរ យើងសង្កេតឃើញជារួមថា ពួកគាត់មានភាពរីករាយ និងហាក់មានអារម្មណ៍កាន់តែធូរស្រាលក្នុងចិត្ត ក្នុងការដើរកម្សាន្តបានពេលលេញ ពិសេសក្រោយពេលដែលបានចាក់វ៉ាក់សាំងបានពេញលេញ និងស្ថានភាពទូទៅកំពុងត្រឡប់ទៅរកប្រក្រតីភាពថ្មីជាបណ្តើរៗ”
សូមបញ្ជាក់ថា គោលដៅទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស បានទទួលចរន្តភ្ញៀវទេសចរច្រើនកុះកុរ ដោយសាររាជរដ្ឋាភិបាលបានបិទបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ ហើយរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកមួយចំនួន បានរៀបចំជាព្រឹត្តិការណ៍អបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ និងបាញ់កាំជ្រួចជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ ដូចជានៅខេត្តសៀមរាប បានរៀបចំកម្មវិធីបុណ្យភូមិសៀមរាប និងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរជាដើម៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក ចង់ឱ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ចាប់ដៃគ្នាបង្កើតកម្លាំងយោធារួមនៅយេមែន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/10/2026
បរទេស ៖ យោងការចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានឲ្យដឹងថា រដ្ឋាភិបាលអាម៉េរិក បានផ្តួចផ្តើមគំនិតស្នើទៅអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម (UAE) ឱ្យបោះបង់ចោលនូវគោលជំហផ្ទុយគ្នាទាំងឡាយចោល ហើយចូលរួមសហការគ្នាលើវិស័យយោធាជំនួសវិញ។ គំនិតរបស់ទីក្រុងវ៉ាស៊ិនតោន គឺជាការចូលរួមគ្នារវាង៣ប្រទេស បង្កើតបញ្ជាការដ្ឋានយោធារួមមួយ ដែលអាចបើកប្រតិបត្តិកាទប់ទល់ទៅនឹងកងកម្លាំងប្រដាប់អាវុធនៅប្រទេសយេមែនឲ្យកាន់តែធំទូលាយជាងមុន។ ជាផ្នែកមួយនៃផែនការនេះ ក្នុងជំនួបមួយនៅទីក្រុងអាប៊ូដាប៊ី នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin

MPTC និង La FrenchTech Phnom Penh ពិភាក្សាអំពី FrancoTech និង អនាគតនៃប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យានិងនវានុវត្តន៍របស់កម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 30/09/2026
La French Tech Phnom Penh បានជួបពិភាក្សាជាមួយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីជាន់ខ្ពស់នៃក្រសួង (MPTC) ដើម្បីពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FrancoTech ធ្វើបទបង្ហាញអំពី French Tech Forum Asia Phnom Penh និងស្វែងរកគំនិតផ្តួចផ្តើមដែលអាចធ្វើទៅបាន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាបន្ថែមទៀត





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content