តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

បរទេស៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅនៅលើទីផ្សារសាកលបានកើនឡើងជាង ១ ភាគរយបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់ ដែលធ្វើឱ្យតំបន់មជ្ឈិមបូព៌ាស្ថិតក្នុងភាពតានតឹងកម្រិតខ្ពស់ឡើងវិញ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA ។

នៅលើទីផ្សារសាកល តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ១,២៧ ភាគរយ កើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយ កើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល។ សូមបញ្ជាក់ដែរថា មូលហេតុដែលតម្លៃប្រេងក្នុងប្រទេសកម្ពុជាមិនឡើងចុះស្របតាមតម្លៃប្រេងឆៅអន្តរជាតិភ្លាមៗ ដោយសារកម្ពុជាមិនបាននាំចូលប្រេងឆៅសុទ្ធមកប្រើប្រាស់ដោយផ្ទាល់នោះទេ ប៉ុន្តែកម្ពុជាបាននាំចូលផលិតផលប្រេងចម្រាញ់រួចជាស្រេច ដូចជា ប្រេងសាំង និងម៉ាស៊ូត ជាដើម។ ជាទូទៅ ស្ថានីយប្រេងក្នុងស្រុកតែងមានស្តុកប្រេងចាស់ដែលបានទិញទុកមុន ដូច្នេះ តម្លៃលក់រាយត្រូវរង់ចាំការសម្អាតស្តុកចាស់ និងគិតគូរពីថ្លៃដើមដឹកជញ្ជូន។

កាលពីសប្តាហ៍មុន អុីរ៉ង់ បានប្រកាសពីសំណើសន្តិភាពមួយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក ដោយបញ្ជាក់ថា សំណើនោះត្រូវបានបញ្ជូនទៅភាគីអាម៉េរិកតាមរយៈអ្នកការទូតដែលជាអ្នកសម្របសម្រួល។ យ៉ាងណាមិញ លោក Trump បានថ្លែងកាលពីថ្ងៃសៅរ៍កន្លងទៅនេះថា លោកបដិសេធផែនការនោះ ប៉ុន្តែរំពឹងថា ភាគីចរចាអាម៉េរិកនឹងចូលរួមក្នុងកិច្ចចរចាបន្ថែមទៀតនៅក្នុងសប្តាហ៍នេះ។​ ក្រុមអ្នកវិភាគរបស់ធនាគារ ANZ បានលើកឡើងក្នុងកំណត់ត្រាមួយថា ហានិភ័យភូមិសាស្ត្រនយោបាយនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់ ខណៈដែលក្រុមយេម៉ែន Houthi និងអុីរ៉ង់បន្តការវាយប្រហារលើអារ៉ាប៊ីសាអូឌីត ដែលធ្វើឱ្យលំហូរផ្គត់ផ្គង់ក្នុងតំបន់ប្រឈមនឹងភាពងាយរងគ្រោះ។ ជាមួយគ្នានេះ សម្ព័ន្ធមិត្តរបស់អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលចំនួនពីរ និងដ្រូនចំនួនពីរគ្រឿង ដែលបានបាញ់ប្រហារដោយក្រុម Houthi។

សូមជម្រាបថា កាលពីសប្តាហ៍មុន ទីផ្សារប្រេងឆៅមានភាពខុសគ្នាខ្លាំង ដោយតម្លៃប្រេងឆៅអន្តរជាតិ Brent ឡើងថ្លៃ ០,៤ ភាគរយ ប៉ុន្តែស្តង់ដារអាម៉េរិក WTI បែរជាធ្លាក់ចុះដល់ទៅ ៧,៩ ភាគរយ ដែលបណ្តាលមកពីក្ដីព្រួយបារម្ភក្នុងស្រុកថា រដ្ឋាភិបាលអាចនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដើម្បីទប់ស្កាត់តម្លៃប្រេងក្នុងស្រុកដែលកំពុងឡើងថ្លៃខ្ពស់កប់ពពក។ នៅពេលដែលមានក្ដីរំពឹងទុកថា ការនាំចេញប្រេងម៉ាស៊ូតអាចនឹងត្រូវហាមឃាត់ រោងចក្រចម្រាញ់ប្រេងនៅអាម៉េរិកបានកាត់បន្ថយបរិមាណផលិតកម្មរបស់ខ្លួន ព្រោះមិនអាចនាំចេញទៅលក់ក្រៅប្រទេសបាន និងធ្លាក់ចុះតម្រូវការពីបរទេស។ ដូច្នោះហើយ ការកាត់បន្ថយទិន្នផលចម្រាញ់នេះធ្វើឱ្យតម្លៃប្រេងឆៅ WTI ធ្លាក់ចុះខ្លាំង។

យ៉ាងណាមិញ ទិន្នន័យបឋមពីក្រុមហ៊ុន Kpler បានបង្ហាញថា ការនាំចេញប្រេងឆៅពីបណ្តាប្រទេសផលិតសំខាន់ៗនៅមជ្ឈិមបូព៌ាបានងើបឡើងវិញដល់ ១២,៨ លានបារ៉ែលក្នុងមួយថ្ងៃ(ក្នុងខែកញ្ញា) ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។ ការងើបឡើងវិញនេះ កើតឡើងបន្ទាប់ពីមានការបន្ធូរបន្ថយទៅលើការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz និង​ការបង្វែរទៅរកផ្លូវដឹកជញ្ជូនថ្មីរបស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីបំពង់បង្ហូរប្រេង East-West របស់ខ្លួនរងការវាយប្រហារដោយក្រុម Houthi៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,២៧ ភាគរយកើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយកើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវវិក្កយបត្រឌីជីថលសម្រាប់ការទូទាត់សេវាសាធារណៈរបស់ខ្លួន ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធនេះដល់គ្រប់សេវាសាធារណៈ ទាំងសេវាផ្តល់ជូននៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថល

ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង

Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/09/2026

ក្រុមហ៊ុន​ Hyundai Cambodia បានបង្ហាញ​រថយន្តស៊េរីថ្មី​ជា​ប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារ​ប្រទេសកម្ពុជា ដោយរំពឹងថា​រថយន្ត​ប្រភេទថ្មីនឹង​អាចទទួលបានការ​គាំទ្រពីអ្នក​ប្រើប្រាស់​នៅក្នុងប្រទេសកម្ពុជា​ពីព្រោះតែលក្ខណៈពិសេស​ជាច្រើន​របស់រថយន្ត​មួយនេះ

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម