បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី RT បានរាយការណ៍ថា សហភាពអឺរ៉ុបមានការពឹងផ្អែកជាខ្លាំងលើផលិតកម្មរបស់ប្រទេសចិន និង ប្រភពថាមពលរបស់រុស្ស៊ីសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន ខណៈពេលដែលការផ្តល់សេវាសន្តិសុខត្រូវពឹងផ្អែកទៅលើសហរដ្ឋអាមេរិក។

កាលពីថ្ងៃដើមសប្ដាហ៍កន្លងទៅនេះ អ្នកការទូតកំពូលរបស់អឺរ៉ុប លោក Josep Borrell បាននិយាយនៅក្នុងកិច្ចប្រជុំរបស់សហភាពអឺរ៉ុបថា ៖
“ភាពស្តុកស្តម្ភរបស់ពួកយើងគឺពឺងផ្អែកថាមពលពីប្រទេសរុស្ស៊ី ជាពិសេសហ្គាសរុស្ស៊ី ដែលមានតម្លៃថោកសមរម្យ”
សេចក្តីថ្លែងការណ៍នេះកើតឡើងស្របពេលដែលតម្លៃថាមពលកើនឡើង និងការរឹតបន្តឹងនៃការផ្គត់ផ្គង់ថាមពលរបស់រុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់ទណ្ឌកម្មលើប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។

អ្នកការទូតរូបនេះ ក៏បានបន្ថែមដែរថា សមាជិកនៅក្នុងសហភាពអឺរ៉ុបប្រមាណជា ២៧ ប្រទេស ក៏បានពឹងផ្អែកជាខ្លាំងទៅលើពាណិជ្ជកម្មជាមួយនឹងចិន រួមទាំងការវិនិយោគ និងផលិតផលថោករបស់ចិន។ មួយវិញទៀត តម្លៃពលកម្មនិយោជិតជនជាតិចិនមានប្រាក់ខែទាប ដែលអាចទប់ទល់អតិផរណាបានល្អជាងវិធានការរបស់ធនាគារកណ្តាលទាំងអស់រួមគ្នា។ ទោះជាយ៉ាងណាក្តី សហភាពអឺរ៉ុបត្រូវទទួលខុសត្រូវបន្ថែមទៀតចំពោះខ្លួន ដោយយកផ្នែកសំខាន់នៃទំនួលខុសត្រូវមកជាការធានាសន្តិសុខ។
លោក Borrell បានបន្ថែមថា ៖
“ខណៈពេលដែលកំណើនសេដ្ឋកិច្ចរបស់អឺរ៉ុបកំពុងពឹងផ្អែកលើទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងនោះ យើងបានផ្តល់ការទុកចិត្តផ្នែកសន្តិសុខទៅលើសហរដ្ឋអាមេរិក ប៉ុន្តែវាក៏បានបង្កើតទៅជាភាពមិនច្បាស់លាស់ទៅវិញសម្រាប់តំបន់ដែលមានទីស្នាក់ការនៅក្នុងទីក្រុងប្រ៊ូសែលប្រសិនបើមេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិកណាមួយនាពេលខាងមុខមិនសូវជាមានការប្តេជ្ញាចិត្តខ្លាំងចំពោះសហភាពអឺរ៉ុប”
គួរឲ្យបញ្ជាក់ផងដែរថា ការព្រួយបារម្ភអំពីតម្លៃឡើងថ្លៃនៃហ្គាស និងកង្វះខាតការផ្គត់ផ្គង់ បានជំរុញឱ្យក្រុមហ៊ុនធំៗមួយចំនួនផ្លាស់ប្តូរផលិតកម្មពីសហភាពអឺរ៉ុបទៅសហរដ្ឋអាមេរិកផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 17/08/2026
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

អាម៉េរិក ពិចារណាប្រើបច្ចេកវិទ្យាតាមគំរូរុស្ស៊ី ក្រោយបាត់បង់ប្រព័ន្ធការពារអាកាសតម្លៃរាប់ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/08/2026
យោធាសហរដ្ឋអាម៉េរិកកំពុងពិចារណាអភិវឌ្ឍរ៉ាដាការពារអាកាសចល័តជំនាន់ថ្មី ដែលអាចតភ្ជាប់ជាបណ្តាញតាមគំរូប្រព័ន្ធ S-300 និង S-400 របស់រុស្ស៊ី បន្ទាប់ពីប្រព័ន្ធរ៉ាដាការពារអាកាសអាម៉េរិកមួយចំនួនត្រូវបានបំផ្លាញក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/08/2026
NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content