ការហោះសំកាំង ឬបង្ហូរសាំងចោល ជាបច្ចេកទេសពេលយន្តហោះត្រូវចុះចតបន្ទាន់គ្រាមានអាសន្ន

មនុស្សគ្រប់គ្នានឹងគិតថា វាគឺជារឿងដ៏កម្រក្នុងករណីដែលយន្តហោះត្រូវសម្រេចចិត្តធ្វើការចុះចតជាបន្ទាន់ដោយសារបញ្ហាម៉ាស៊ីន ឬឆេះនៅផ្នែកណាមួយនៃតួយន្តហោះ ប៉ុន្តែតើអ្នកដឹងទេថា ហេតុអ្វីមុនពេលដែលវាចុះចតបន្ទាន់យន្តហោះទាំងនោះនឹងបង្កើតទៅជាផ្សែងខ្លាំងនៅលើអាកាស ?

តាមរយៈអត្ថបទចំណេះដឹងមួយនេះ នឹងរៀបរាប់ខ្លះៗអំពីដំណោះស្រាយសម្រាប់ពីឡុតដែលជាអ្នកបើកបរយន្តហោះក្នុងគ្រាដែលពួកគេជួបប្រទះនឹងបញ្ហាខាងលើនេះ ហើយផ្សែងដែលយើងនឹងឃើញនោះគឺជាការសាំងយន្តហោះដែលពីឡុតបានចុះប៊ូតុងដើម្បីបង្ហូរវាចោលទៅក្នុងអាកាស។

IFPLS ឬ International Flight Planning Solutions ជាក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំផែនការហោះហើរដ៏ធំមួយរបស់ពិភពលោកបានធ្វើការពន្យល់ថា តាមពិតទៅ មូលហេតុដែលងាយស្រួលយល់ថាហេតុអ្វីបានជាត្រូវបង្ហូរសាំងចោលពីតួយន្តហោះនោះគឺវានឹងអាចធ្វើឲ្យយន្តហោះមានទំងន់ស្រាលជាងមុន, ងាយស្រួលបញ្ជានៅពេលដែលត្រូវចុះចតជាបន្ទាន់។

ក្នុងករណីដែលទំងន់យន្តហោះធ្ងន់ពេកស្របពេលដែលមានបញ្ហាម៉ាស៊ីនផងនោះ វានឹងអាចធ្វើឲ្យយន្តហោះប្រឈមមុខទៅនឹងការដាច់ប្រព័ន្ធបញ្ជាចុះចតដែលវានឹងបង្កទៅជាគ្រោះថ្នាក់មួយសម្រាប់អាយុជីវិតអ្នកដំណើរ។

ក្នុងករណីមួយផ្សេងទៀត ប្រសិនបើពីឡុតគិតថាសាំងយន្តហោះអាចបង្កគ្រោះថ្នាក់ដល់មនុស្សនៅនឹងដី ឬប៉ះពាល់ដល់មជ្ឈដ្ឋាននោះ ពួកគេអាចនឹងសម្រេចចិត្តក្នុងការហោះហើរសំកាំងនៅលើតំបន់ដែលត្រូវចុះចតបន្ទាន់បន្ថែមទៀតដើម្បីឲ្យឆាប់អស់សាំង និងរក្សាទុកយកតែបរិមាណល្មមប៉ុណ្ណោះសម្រាប់ការចុះចត។

IFPLS ក៏បានពន្យល់ផងដែរអំពីផលប៉ះពាល់ដែលបង្កឡើងដោយសារការបង្ហូរសាំងយន្តហោះចោលនៅលើអាកាស។ IFPLS ជឿជាក់ថា ការបង្ហូរសាំងយន្តហោះតែងតែធ្វើឡើងនៅក្នុងកំពស់ខ្ពស់ ដូច្នេះនៅមុនពេលដែលវាបានធ្លាក់ដល់ដី សាំងទាំងនោះគឺបានហួត និងរលាយទៅតាមខ្យល់អស់បាត់ទៅហើយដោយមិនបង្កបញ្ហាគ្រោះថ្នាក់ណាមួយដល់អ្នកនៅពីខាងក្រោមឡើយ។

គួរឲ្យដឹងដែរថា ជាទូទៅសាំងយន្តហោះនឹងត្រូវបង្ហូរចេញពីស្លាបរបស់យន្តហោះទាំងពីរ ពីព្រោះថាស៊ីទែនសាំងរបស់យន្តហោះត្រូវបានស្តុកទុកនៅត្រង់ចំណុចនេះនៅស្ទើរគ្រប់ប្រភេទយន្តហោះទាំងអស់៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បង្ហាញការគាំទ្ររបស់វិស័យមីក្រូហិរញ្ញវត្ថុដល់កងទ័ពជួរមុខ និងជនភៀសសឹកដោយសារជម្លោះព្រំដែន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/01/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ បង្ហាញលទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦

អ្នកជំនាញ​ណែនាំឱ្យ​បង្កើនការប្រុង​ប្រយ័ត្នចំពោះការទិញអចលនទ្រព្យក្នុងស្ថានភាពទីផ្សារមិនច្បាស់លាស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 15/01/2026

អ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យបានណែនាំឱ្យ​អ្នកដែលមានបំណងទិញអចលនទ្រព្យ​សម្រាប់វិនិយោគ ឬលក់បន្តយកចំណេញ ត្រូវបង្កើនការ​ប្រុ​ងប្រយ័ត្ន​ជៀសវាង​ខាតបង់ប្រាក់កាស

គណៈកម្មាធិការវិនិយោគកម្ពុជា បន្តពិនិត្យសំណើចុះបញ្ជីគម្រោងវិនិយោគចំនួន ៩ ទុនសរុបជិត ៧០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណ​សម្បត្តិ​គ្រប់គ្រាន់ចំនួន ៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦៧លានដុល្លារអាម៉េរិក

កម្មវិធីពិសេស​ជំរុញការ​វិនិយោគ កំពុងស្រូបទាញបានគម្រោងចូល​បណ្ដាក់​ទុន​ក្នុងតំបន់ប៉ូលសេដ្ឋកិច្ចជាបន្តបន្ទាប់​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

កម្មវិធីជំរុញការ​វិនិយោគ​ត្រូវបានរាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​អនុវត្ត​ន៍​លើខេត្តព្រះសីហនុ និង​តំបន់​ភូមិភាគ​ឦសាន​ ដែលគ្របដណ្ដប់លើខេត្តចំនួន៤ រួមមាន ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី

ការឆបោកតាមប្រព័ន្ធអនឡាញ និងជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងទាញវិស័យទេសចរណ៍ធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

ការឆបោកតាមប្រព័ន្ធអនឡាញ និងជម្លោះព្រំដែនដែលឈ្លានពានពីសំណាក់ភាគីថៃមកលើទឹកដីកម្ពុជា បាន និងកំពុងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកាន់តែថមថយ

គម្រោង​​ «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» កំពុងបន្តអនុវត្ត និងពង្រីកសកម្មភាពជាអាទិភាពនៅក្នុងខេត្តរតនគិរី កំពង់ឆ្នាំង និងពោធិសាត់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 15/01/2026

គម្រោង​​ «ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍» កំពុងបន្តអនុវត្ត និងពង្រីកសកម្មភាពជាអាទិភាពនៅក្នុងខេត្តរតនគិរី កំពង់ឆ្នាំង និងពោធិសាត់

J-35 របស់ចិន ត្រៀមដាក់ចូលក្នុងខ្សែសង្វាក់ផលិតទ្រង់ទ្រាយធំ ដើម្បីបង្ហាញខ្លួនកាន់តែច្បាស់ និងច្រើនជាងមុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 15/01/2026

យន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតរបស់ចិន J-35 នឹងអាចចាប់ផ្តើមចរចាបញ្ជាទិញពីរដ្ឋាភិបាលក្រុងប៉េកាំងបានហើយ

កម្ពុជា- ជប៉ុន ដាក់ឱ្យដំណើរការជាផ្លូវការនូវ «ក្រុមសហបង្កើតធុរកិច្ចកម្ពុជា-ជប៉ុន» ដើម្បីជំរុញការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/01/2026

ថ្នាក់ដឹកនាំជាន់ខ្ពស់ កម្ពុជា និងជប៉ុន បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ «ក្រុមសហបង្កើតធុរកិច្ចកម្ពុជា​-ជប៉ុន (Business Co-Creation Team -BCT)» ក្នុងគោលបំណងជំរុញការវិនិយោគរបស់ជប៉ុននៅកម្ពុជា

ក្រុមហ៊ុនជំនាញចំនួន ១៥ មកពីទីក្រុងគីតាគ្យូស៊ូ របស់ជប៉ុន ស្វែងរកការពង្រីកអាជីវកម្មទឹកស្អាតនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/01/2026

គណៈប្រតិភូមកពីទីក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន ចំនួន ១៥ បានបង្ហាញគោលបំណងចង់ពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ជូនទឹកស្អាតដល់ប្រជាជននៅទូទាំងប្រទេស

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី