ចូលរួមដោយសេរី ! វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងវិលត្រឡប់មកវិញនាចុងសប្ដាហ៍នេះហើយ

ក្រសួងពាណិជ្ជកម្ម បានបន្តរៀបចំ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) ក្រោមមូលបទ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០» ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L នាថ្ងៃទី ១១-១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩ព្រឹក ដល់ ៩យប់ ក្រោមកិច្ចសហការរៀបចំគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ស្ថានទូតសហរដ្ឋអាមេរិក, ស្ថានទូតព្រឹតថេន, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហគ្រិនខ្មែរ។

វេទិកានេះ ត្រូវបានបន្តរៀបចំឡើងជាលើកទី៣ តាមគំនិតផ្តួចផ្តើមរបស់ លោកជំទាវរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីបន្តនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យពាណិជ្ជកម្ម ពង្រឹងប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្មឌីជីថល និងបង្កើនលទ្ធភាពរបស់ធុរកិច្ចកម្ពុជា ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនស្ត្រី និងយុវជន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីពង្រីកទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។

គោលបំណងចម្បងនៃការរៀបចំមហាវេទិកាដ៏មានសារសំខាន់នេះឡើង គឺ ដើម្បី ទី១.បង្កើតកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអ្នកជំនាញ អំពីទិសដៅអភិវឌ្ឍ ពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។ ទី២. ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងពាណិជ្ជកម្មអេឡិចត្រូនិករបស់សហគ្រាសកម្ពុជា ដើម្បីពង្រីកទីផ្សារ និងបង្កើនភាពប្រកួតប្រជែង។ ទី៣. បង្កើតឱកាសផ្សារភ្ជាប់ធុរកិច្ចរវាងសហគ្រាសកម្ពុជា និងក្រុមហ៊ុនដៃគូ និងទីផ្សារអន្តរជាតិ, ទី៤. ជំរុញការចូលរួមរបស់ស្ត្រី និងយុវជនក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មឌីជីថល, ទី៥. ពង្រឹងទំនុកចិត្ត សុវត្ថិភាព និងការទទួលខុសត្រូវក្នុងប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងទី៦. ជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលនាំទៅរកលទ្ធផលពាណិជ្ជកម្មជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា។

សូមជម្រាបជូនថា វេទិកាឆ្នាំ២០២៦នេះ មិនត្រឹមតែជាកន្លែងសម្រាប់កិច្ចពិភាក្សា និងការតាំងពិព័រណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសម្រាប់ការអនុវត្ត ការសាកល្បង ការផ្សារភ្ជាប់ទីផ្សារ និងការបង្កើតប្រតិបត្តិការពាណិជ្ជកម្មជាក់ស្តែង។

សម្រាប់ថ្ងៃដំបូង នៃវេទិកាដ៏អស្ចារ្យមួយនេះ នាពេលរសៀល នឹងចាប់ផ្តើមពិធីបើកជាផ្លូវការរក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំដែលពាក់ព័ន្ធ ក្រោមប្រធានបទ ៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្ម ឌីជីថលរបស់កម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០ ភ្ជាប់ជាមួយកម្មវិធីជំនួបបណ្តាញទំនាក់ទំនងកម្ពុជា – សហរដ្ឋអាម៉េរិក – រាជាណាចក្ររួមនៃព្រឹតថេន ផងដែរ។

នៅថ្ងៃទី២ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារ CambodiaTrade.com នឹងរៀបចំ Cambodia Trade Product Hackathon ក្រោមប្រធានបទ «ផ្សព្វផ្សាយ អំពីផលិតកម្ពុជា ទៅកាន់ពិភពលោក » ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងផ្តល់កិត្តិយសអញ្ជើញជាគណៈធិបតី បើកកម្មវិធី Hackathon ជាផ្លូវការ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកិច្ចសហការអន្តរក្រសួងក្នុងការផ្សារភ្ជាប់បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការធ្វើពាណិជ្ជកម្ម។

កម្មវិធី Hackathon នេះមានគោលបំណងជួយសហគ្រាសក្នុងការប្រែក្លាយផលិតផលរូបវន្ត ទៅជា ផលិតផល ដែលអាចស្វែងរក បង្ហាញ និងលក់បានលើទីផ្សារឌីជីថល។ អ្នកចូលរួមនឹងទទួលបានការបណ្តុះបណ្តាល អំពីការថតរូបផលិតផល ការរៀបចំឈ្មោះ និងព័ត៌មានផលិតផល ការរៀបចំមាតិកា ការបង្ហោះទិន្នន័យ និងការគ្រប់គ្រងផលិតផលលើ CambodiaTrade.com។ ក្រុមការងាររៀបចំរំពឹងថា លទ្ធផលនៃកម្មវិធីអាចវាស់វែងបានថា មានផលិតផលកម្ពុជាប៉ុន្មានមុខ ត្រូវបានរៀបចំ និងបង្ហោះចូលទៅ ក្នុងទីផ្សារឌីជីថល ក្នុងរយៈពេលតែមួយថ្ងៃ។ នៅថ្ងៃដដែលនេះ ក៏មានកម្មវិធី TEDxPhnomPenh Salon ដែលជាកិច្ចសហការថ្មីសម្រាប់វេទិកាDTF។ កម្មវិធីនេះ នឹងចែករំលែកគំនិត និងបទពិសោធន៍ពាក់ព័ន្ធនឹងពាណិជ្ជកម្មឌីជីថល នវានុវត្តន៍សម្រាប់ សហគ្រាសធុនតូចនិងមធ្យម សន្តិសុខសាយប័រនិងទំនុកចិត្ត ពាណិជ្ជកម្មអេឡិចត្រូនិកនៅជនបទ ស្ត្រី និងយុវជនក្នុងធុរកិច្ច ការត្រៀមខ្លួនសម្រាប់ការនាំចេញ។

ដោយឡែក នៅថ្ងៃទី៣ នឹងមានរៀបចំកម្មវិធី Women in Digital Trade ដើម្បីពង្រឹងសមត្ថភាព និងភាពប្រកួតប្រជែងរបស់សហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល។
កម្មវិធីនេះ នឹងពិភាក្សាអំពីការពង្រឹងភាពប្រកួតប្រជែងរបស់អាជីវកម្មដឹកនាំដោយស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើគោលនយោបាយ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការពង្រីកទីផ្សារ។ បន្ទាប់ពីកិច្ចពិភាក្សា ក៏នឹងមាន Master Class លើការប្រើប្រាស់ថ្នាលពាណិជ្ជកម្មអេឡិចត្រូនិក យុទ្ធសាស្ត្រទីផ្សារឌីជីថលដោយប្រើប្រាស់ AI និងការត្រៀមខ្លួនសម្រាប់ការនាំចេញ និងភស្តុភារកម្មផងដែរ។ គោលបំណងរបស់ក្រុមការងារ DTF គឺធ្វើយ៉ាងណាឱ្យស្ត្រីមិនត្រឹមតែជាអ្នកប្រើប្រាស់សេដ្ឋកិច្ចឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែគឺក្លាយជាសហគ្រិន អ្នកនាំចេញ និងអ្នកដឹកនាំក្នុងសេដ្ឋកិច្ចឌីជីថលផងដែរ។

សូមជម្រាបដែរថា Digital Trade Youth Debate៖ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា នឹងមានកម្មវិធី Digital Trade Youth Debate លើកទី៣ ដែលនឹងផ្តល់វេទិកាដល់យុវជនក្នុងការបង្ហាញសមត្ថភាព ការគិតបែបវិភាគ និងទស្សនៈរបស់ខ្លួន ចំពោះការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។ កម្មវិធីនេះមានសារៈសំខាន់ ព្រោះយុវជនគឺជាទាំងអ្នកប្រើប្រាស់ អ្នកបង្កើតបច្ចេកវិទ្យា សហគ្រិន និងកម្លាំងពលកម្មដ៏សំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថលនាពេលអនាគត។ ក្រៅពីនេះនៅមានការរៀបចំកម្មវិធីដែលមានប្រយោជន៍ពាក់ព័ន្ធនឹងអាជីវកម្ម ការធ្វើពាណិជ្ជកម្មតាមអនឡាញ និងការស្វែងយល់ពីផលិតផលខ្មែរយ៉ាងសម្បូរបែប ដែលសាធារណជន សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម សហគ្រិនស្ត្រី យុវជន និស្សិត និងអ្នកចាប់អារម្មណ៍លើបច្ចេកវិទ្យា និងពាណិជ្ជកម្ម គួរតែចូលរួមឱ្យបានច្រើនកុះករ។ សូមចុះឈ្មោះចូលរួមស្វែងយល់ពី វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ (3rd Digital trade Forum – 3d DTF) តាមរយៈ https://dtf.moc.gov.kh/join-registration និងការទិញផលិតផលខ្មែរចម្រុះទាំងអស់គ្នា។

ការទិញផលិតផលកម្ពុជា មិនមែនគ្រាន់តែជាប្រតិបត្តិការពាណិជ្ជកម្មមួយប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកគាំទ្រដល់សហគ្រាសក្នុងស្រុក ការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការពង្រឹងសមត្ថភាពផលិតរបស់សេដ្ឋកិច្ចជាតិ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/10/2026

បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង

កម្ពុជា ដាក់ឱ្យ​អនុវត្ដយុទ្ធសាស្ដ្រជាតិ អភិវឌ្ឍ MSMEs ជាមួយ​យន្ដការអង្គភាពដំបូលរួមតែមួយ ងាយស្រួលចុះបញ្ជីអាជីវកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 22/10/2026

រាជធានីភ្នំពេញ៖ យុទ្ធសាស្ដ្រជាតិ ស្ដីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និង​មធ្យម ឆ្នាំ​២០២៦-២០៣០​ ​បាន​ប្រកាស​ដាក់ឱ្យអនុវត្ដ​ជាផ្លូវការហើយ​នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០២៦ នេះ ក្រោម​អធិបតីភាពរបស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​អនុសាសន៍បន្ថែម​ចំនួន​ ២

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ ត្រូវបានព្យាករណ៍ថា អាចកើនឡើងដល់ ៣៦៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

សេដ្ឋកិច្ចឌីជីថលអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថានឹងឈានដល់ ៣៦៨ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៦ នេះ ពោលគឺកើនឡើង ១៧ ភាគរយពីចំនួន ៣១៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥ ដែលត្រូវបានជំរុញដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

អាម៉េរិក ជាទីផ្សារនាំចេញ, ចិនជាប្រភពផ្គត់ផ្គង់៖ វិភាគភាពផ្ទុយគ្នានៃជញ្ជីងពាណិជ្ជកម្មកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

ភ្នំពេញ៖ ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រាប់រយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ នេះ បានបង្ហាញពីភាពផ្ទុយគ្នាយ៉ាងខ្លាំងនៃទម្រង់ពាណិជ្ជកម្មរបស់កម្ពុជា ជាមួយមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ គឺសហរដ្ឋអាម៉េរិក និងប្រទេសចិន។ ផ្អែកតាមទិន្នន័យខាងលើ ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងអាមេរិក សម្រេចបាន ១២.៤ ពាន់លានដុល្លារ (កើនឡើង ៣០.៣%)។

ប្រធានាធិបតី ស៊េប៊ី ចោទ អឺរ៉ុប ថា កំពុងអនុវត្តផែនការជ្រៀតជ្រែកលទ្ធផលបោះឆ្នោតនៅសភាជាតិរបស់ខ្លួន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

បរទេស ៖ ប្រធានាធិបតីស្តីទី ស៊ែប៊ី លោកស្រី Ana Brnabic បានចោទប្រកាន់ទៅលើក្រុមប្រតិភូសភារបស់អឺរ៉ុបថា កំពុងព្យាយាមជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការបញ្ជូនក្រុមសង្កេតការណ៍ដែលមាននិន្នាការនយោបាយនៅមុនពេលការបោះឆ្នោតសភាដែលជិតមកដល់នៅចុងសប្តាហ៍នេះ។ នៅក្នុងអត្ថបទដកស្រង់ចេញពីកាសែតរុស្សី RT បានឲ្យដឹងថា លិខិតមួយច្បាប់ដែលផ្ញើជូនប្រធានសភាអឺរ៉ុប គឺលោកស្រី Roberta Metsola លោកស្រីប្រធានាធិបតី Brnabic បានអះអាងថា

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ឆ្នាំ២០២៦នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/10/2026

ក្រសួងដែនដី បង្ហាញលទ្ធផល​ការងារ​វាស់វែងដីធ្លី ​ចុះបញ្ជី​ និងចែកប័ណ្ណជូនពលរដ្ឋ ​គិតត្រឹមខែតុលា ២០២៦នេះ

អាម៉េរិក-កាហ្សាក់ស្ថាន រួមគ្នាពង្រឹងសហប្រតិបត្តិការយុទ្ធសាស្ត្រ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/10/2026

ប្រទេសកាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក បានបញ្ជាក់ពីគោលបំណងរបស់ខ្លួនក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឲ្យកាន់តែរឹងមាំបន្ថែមទៀតនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ និងការអនុវត្តគម្រោងរួមគ្នា។ ប្រទេសកាហ្សាក់ស្ថាននិងសហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមក ក្នុងការបន្តអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខ។ យោងតាមព័ត៌មានដែលបានចេញផ្សាយដោយគេហទំព័ររបស់កាសែត Novinata បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tleuberdi បានលើកឡើងពីទស្សនវិស័យក្នុងការរឹតចំណងទំនាក់ទំនងទ្វេភាគីរវាង កាហ្សាក់ស្ថាន និងសហរដ្ឋអាម៉េរិក


Leave a Reply

Your email address will not be published.Required fields are marked *