បរទេស ៖ យោងទៅតាមការចេញផ្សាយរបស់ Marketplace បានបង្ហាញថា បើទោះបីជាថ្មីៗនេះ ពិភពលោកកំពុងប្រឈមនឹងបញ្ហាអតិផរណាក៏ដោយ ប៉ុន្តែរូបិយបណ្ណដុល្លារអាមេរិកនៅតែមានឥទ្ធិពលជាងរូបិយបណ្ណផ្សេងៗទៀត នៅលើទីផ្សារសកលលោក។

ឥឡូវនេះ ប្រាក់ដុល្លារមានតម្លៃស្មើ ១ ដុល្លារ ស្មើរនឹង ០,៩៨ អឹរ៉ូ ហើយកត្តាសំខាន់បំផុតដែលជំរុញឱ្យប្រាក់ដុល្លារឡើងថ្លៃជាងរូបិយបណ្ណសំខាន់ៗផ្សេងទៀត គឺគោលនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក។ មួយវិញទៀតនោះ គឺមកពីធនាគារកណ្តាលរបស់អាមេរិក Fed ដែលជាធនាគារកណ្តាលដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក បានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងដើម្បីទប់ទល់នឹងអតិផរណា។

តាមប្រភពដដែលនេះបាននិយាយថា ភាពរឹងមាំរបស់ប្រាក់ដុល្លារក៏បានបង្ហាញអំពីទស្សនវិស័យរបស់សេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ ជាពិសេសបើប្រៀបធៀបទៅនឹងអឺរ៉ុប ដែលកំពុងតែស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ច និងវិបត្តិថាមពល ហើយស្ថានភាពក៏កាន់តែអាក្រក់ទៅៗ។
របាយការណ៍ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានបង្ហាញថា លុយដុល្លារគឺជារូបិយវត្ថុដែលពេញនិយមបំផុតក្នុងទីផ្សារអន្តរជាតិ ដោយក្នុងនោះគិតត្រឹមត្រីមាសចុងក្រោយកាលពីឆ្នាំ២០១៩ វាមានចំណែកដល់ទៅ៦០ភាគរយនៃទុនបម្រុងនៃធនាគារកណ្តាលទាំងអស់របស់សកលលោក ដែលនេះហើយក៏ជាមូលហេតុដ៏សំខាន់ដែលនាំឲ្យលុយដុល្លារមិនអាចខ្វះបានឡើយនៅក្នុងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និង អាជីវកម្មរបស់ពិភពលោក។
មានកត្តាផ្សេងៗជាច្រើនទៀតដោយក្នុងនោះភាពខ្លាំង និងល្បីរបស់លុយដុល្លារ គឺជាហេតុផលមួយទៀតដែលនាំឲ្យរដ្ឋាភិបាលទាំងឡាយមានឆន្ទៈក្នុងការប្រើប្រាស់ និងរក្សាលុយដុល្លារឲ្យមានជាប់ជានិច្ចនៅក្នុងទុនបម្រុងបរទេសរបស់ពួកគេ។ រដ្ឋាភិបាលចំណាយលុយទិញយករូបិយបណ្ណពីប្រតិបត្តិការអន្តរជាតិ ហើយពួកគេក៏នឹងអាចទទួលបានរូបិយបណ្ណទាំងនោះពីក្រុមអាជីវកម្មក្នុងស្រុក អ្នកធ្វើដំណើរ និង អ្នកវិនិយោគបរទេសដែលធ្វើដំណើរចូលមកដល់ប្រទេសរបស់ពួកគេផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/06/2026
កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content