កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រះសីហនុ៖ កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ។ ក្នុងរដូវកាលបៃតងនេះទៀតសោត ភ្ញៀវក្នុងស្រុកគឺជាកម្លាំងសំខាន់សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ នៅពេលភ្ញៀវអន្តរជាតិធ្លាក់ចុះ។

ថ្លែងប្រាប់ AMS នៅថ្ងៃទី ២២ ខែកញ្ញា លោក ស្រេង ហៃសុខ ប្រធានសមាគមទេសចរណ៍កោះរ៉ុង បានឱ្យដឹងថា ទោះបីតម្លៃប្រេងឥន្ធនៈ និងសំបុត្រទូក និងទូកល្បឿនលឿនសម្រាប់ដឹកអ្នកដំណើរមានការកើនឡើង ក៏កោះរ៉ុងនៅតែទទួលភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលមានទាំងភ្ញៀវជាតិ និងអន្តរជាតិ។
លោកបានឱ្យដឹងថា តម្លៃសំបុត្រទូកពីខេត្តព្រះសីហនុទៅកាន់កោះរ៉ុងបានកើនឡើងពី ២៥ ដុល្លារ ដល់ ៣០ ដុល្លារ ដែលលោកចាត់ទុកថាជាកត្តាមួយដែលប៉ះពាល់ដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។

លោក ហៃសុខ បានបន្តថា ជារៀងរាល់ឆ្នាំ ក្នុងរដូវកាលបៃតង កោះរ៉ុងតែងពឹងផ្អែកជាចម្បងលើភ្ញៀវទេសចរក្នុងស្រុក ដោយសារភ្ញៀវអន្តរជាតិមិនសូវមកកម្សាន្តនៅអំឡុងពេលនេះ។ ទោះជាយ៉ាងណា ឆ្នាំនេះ កោះរ៉ុងក៏បានបាត់បង់ភ្ញៀវក្នុងស្រុកមួយចំនួនផងដែរ។

លោកបានបញ្ជាក់ថា៖ «ក្នុងរដូវកាល High Season មានភ្ញៀវទេសចរបរទេសជាច្រើនមកកម្សាន្ត។ នៅពេលឈានចូលដល់រដូវកាល Green Season យើងតែងតែពឹងផ្អែកជាចម្បងទៅលើភ្ញៀវទេសចរក្នុងស្រុក។ បច្ចុប្បន្ននេះ ប្រហែល ៧៥ ភាគរយនៃភ្ញៀវទេសចរគឺជាប្រជាជនកម្ពុជា។ ក្នុងចំណោមនោះ ជាមធ្យមភ្ញៀវម្នាក់ចំណាយប្រាក់ប្រហែល ៣៧ ទៅ ៤៥ ដុល្លារក្នុងមួយថ្ងៃ សម្រាប់ការស្នាក់នៅ និងអាហារ»។

តាមការប៉ាន់ស្មានរបស់លោក ហៃសុខ ចំណូលខាងលើសំដៅទៅលើរយៈពេលប៉ុន្មានខែក្នុងរដូវវស្សានៅកោះរ៉ុង។ លោកបានបន្ថែមថា អ្នកដែលមានគម្រោងទៅកម្សាន្តនៅកោះរ៉ុងក្នុងខែនេះ នៅតែអាចធ្វើដំណើរបានជាធម្មតា ហើយអាជីវកម្មជាច្រើនក៏កំពុងផ្តល់ការបញ្ចុះតម្លៃលើសេវាកម្មរបស់ខ្លួនផងដែរ។

លោកមិនទាន់មានរបាយការណ៍សរុបអំពីចំនួនភ្ញៀវក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះទេ។ ទោះជាយ៉ាងណា ចាប់ពីខែមករា ដល់ខែមេសា កោះរ៉ុងបានទទួលភ្ញៀវទេសចរចំនួន ១៥២,១៧៦ នាក់ ក្នុងនោះភ្ញៀវក្នុងស្រុកមានចំនួន ១២៧,៣៦៥ នាក់។

លោក ហៃសុខ បានលើកឡើងថា ភ្ញៀវក្នុងស្រុកតែងមានការព្រួយបារម្ភអំពីព្យុះ និងរលកធំៗក្នុងរដូវវស្សា ប៉ុន្តែជាទូទៅ អាកាសធាតុមិនសូវប៉ះពាល់ខ្លាំងដល់តំបន់កោះនោះទេ ដោយសារមិនសូវមានខ្យល់បក់ខ្លាំង។ លោកបានណែនាំឱ្យភ្ញៀវត្រៀមសម្លៀកបំពាក់ការពារទឹក ឬការពារភ្លៀងឱ្យបានគ្រប់គ្រាន់ ព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះមានភ្លៀងធ្លាក់ជាប់ៗគ្នា។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុមានកោះចំនួន ៣២ ដែលមានគោលដៅទេសចរណ៍សំខាន់ៗ រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ កោះថ្មី កោះតាកៀវ កោះអឿន កោះឬស្សី និងកោះក្របី។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ភ្ញៀវទេសចរបរទេស ជាពិសេសអ្នកមកពីបណ្តាប្រទេសលោកខាងលិច និងអឺរ៉ុប ភាគច្រើនមកកម្សាន្តក្នុងអំឡុងខែរដូវក្តៅ ដើម្បីស្វែងរកអាកាសធាតុកក់ក្តៅ និងសកម្មភាពកម្សាន្តតាមឆ្នេរខ្សាច់។

លោកស្រីបានបញ្ជាក់ថា ការកើនឡើងនៃភ្ញៀវក្នុងស្រុកដែលមកកម្សាន្តក្នុងរដូវកាលបៃតង បានជួយបំពេញចន្លោះពីការធ្លាក់ចុះនៃភ្ញៀវអន្តរជាតិ និងបង្ហាញពីតួនាទីកាន់តែសំខាន់របស់ទេសចរណ៍ក្នុងស្រុកក្នុងការគាំទ្រអាជីវកម្ម និងសហគមន៍មូលដ្ឋានក្នុងរដូវវស្សា។

សម្រាប់រដូវកាលទេសចរណ៍បៃតង លោកស្រីបានស្នើឱ្យអ្នកផ្តល់សេវាកម្មក្នុងស្រុកអនុវត្តស្តង់ដារសុវត្ថិភាពឱ្យបានតឹងរ៉ឹង ដោយប្រើប្រាស់អាវពោងដែលមានគុណភាព និងមានអនាម័យ ព្រមទាំងរក្សាតម្លៃដឹកជញ្ជូនទៅកាន់កោះឱ្យមានស្ថិរភាព ដើម្បីបង្កើនទំនុកចិត្តរបស់ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ។

លោកស្រី ឆាយ ស៊ីវលីន ក៏បានស្នើឱ្យផ្តោតលើការធ្វើទីផ្សារជាយុទ្ធសាស្ត្រ ការផ្តល់ជូននូវគុណតម្លៃ និងការគ្រប់គ្រងកោះឱ្យកាន់តែប្រសើរ ដើម្បីទាក់ទាញភ្ញៀវបរទេសក្នុងរដូវកាលមិនមមាញឹក។

លោកស្រីបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានចូលរួមគ្រប់គ្រងកោះ តាមរយៈការគាំទ្រការសម្អាតឆ្នេរខ្សាច់ជាប្រចាំ និងការកំណត់តំបន់ដីឱ្យបានច្បាស់លាស់ ព្រមទាំងកំណត់តំបន់ជាក់លាក់សម្រាប់កីឡាទឹកប្រើគ្រឿងម៉ាស៊ីន ដើម្បីកាត់បន្ថយការបំពុលដោយសំឡេង។

លោកស្រីក៏បានស្នើឱ្យបែងចែកឆ្នេរខ្សាច់មួយចំនួនសម្រាប់ភាពស្ងប់ស្ងាត់ និងការសម្រាកលំហែ ដើម្បីរក្សាបរិយាកាសស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរដែលស្វែងរកបទពិសោធន៍បែបធម្មជាតិ។

សម្រាប់ការទាក់ទាញភ្ញៀវដែលចូលចិត្តការកម្សាន្ត និងការជួបជុំ លោកស្រីបានលើកឡើងពីលទ្ធភាពរៀបចំកម្មវិធីច្នៃប្រឌិត ដូចជា «ពិធីជប់លៀងក្រោមដំណក់ទឹកភ្លៀង» (Rain Parties) ក្នុងរដូវវស្សា ប៉ុន្តែគួរកំណត់ទីតាំងជាក់លាក់ ដើម្បីកុំឱ្យរំខានដល់ភ្ញៀវដែលចង់បានភាពស្ងប់ស្ងាត់៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កោះរ៉ុងស្វាគមន៍ទេសចរជាមធ្យម ៤០០ នាក់/ថ្ងៃ ទោះថ្លៃធ្វើដំណើរកើនឡើង និងស្ថិតក្នុងរដូវកាលបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

កោះរ៉ុងនៅតែទទួលបានភ្ញៀវទេសចរជាមធ្យមប្រមាណ ៤០០ នាក់ក្នុងមួយថ្ងៃ ដែលផ្តល់ចំណូលបានរហូតដល់ ១៨ ០០០ ដុល្លារប្រចាំថ្ងៃ  ទោះបីការធ្វើដំណើរទៅកាន់កោះមានការចំណាយខ្ពស់ជាងមុន និងស្ថិតក្នុងរដូវកាលបៃតងក៏ដោយ

ចិន ពង្រីកពាណិជ្ជកម្មតាមរយៈប្រព័ន្ធស្រាវជ្រាវអវកាស BeiDou ទៅទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/09/2026

បរទេស ៖ បច្ចុប្បន្ន ក្រុងប៉េកាំង កំពុងផ្តោតយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាអវកាសដែលមានឈ្មោះថា BeiDou ឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើតប្រព័ន្ធអេកូឡូស៊ីជាអន្តរជាតិឲ្យបានកាន់តែធំនៅជុំវិញវិស័យប្រព័ន្ធផ្កាយរណបរបស់ចិន។ អត្ថបទមួយដែលត្រូវបានចេញផ្សាយដោយកាសែត Novinata បានសរសេរថា ប្រទេសចិនកំពុងរុញច្រានយ៉ាងឆាប់រហ័សនូវការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធរុករកតាមបណ្តាញរណប BeiDou របស់ខ្លួនទៅទីផ្សារអន្តរជាតិ តាមរយៈការបង្កើនទំហំផ្គត់ផ្គង់ផលិតផល បច្ចេកវិទ្យា និងកម្មវិធីដែលពាក់ព័ន្ធទៅក្នុងពាណិជ្ជកម្មជួញដូរ។ យោងតាមទិន្នន័យដែលបានបង្ហាញ សេវាកម្មរបស់ប្រព័ន្ធ

គណៈកម្មាធិការ MSME ថ្មី នឹងជំរុញសហគ្រិនក្រៅប្រព័ន្ធចូលមកក្នុងប្រព័ន្ធ និងសម្រួលការចុះបញ្ជី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/09/2026

គណៈកម្មាធិការដឹកនាំការអនុវត្តយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលរាជរដ្ឋាភិបាលបានសម្រេចបង្កើតជាផ្លូវការ នឹងចូលរួមសម្រួលនីតិវិធី និងកៀរគរសហគ្រិនដែលកំពុងប្រកបអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលមកក្នុងប្រព័ន្ធកាន់តែច្រើន ដើម្បីពង្រឹងការអភិវឌ្ឍវិស័យ MSME នៅកម្ពុជា

ដូង​ពី​ខេត្ត​កំពត​ហូរ​ចូល​ទីផ្សារ​ភ្នំពេញ ​​អ្នក​លក់​រាយអាច​រក​ចំណូល​ដល់​ជិត​ ​៣០ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​

ជំនួញ, ព្រឹត្តិការណ៍

• 23/09/2026

ដូង​ពី​ខេត្ត​កំពត​កំពុង​ត្រូវ​បាន​នាំមក​លក់​នៅ​តាម​តូប ​និង​រទេះ​ចល័ត​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នក​លក់រាយ​មួយចំនួន​អាច​លក់​បានពី ១០ផ្លែ ​​រហូតដល់​ ៨០​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​និង​រក​ចំណូល​បាន​ពី​ ៦​ម៉ឺន​រៀល​ រហូតដល់​ជិត​ ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ

មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្រ្តីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី ជំរុញឱ្យសហគ្រិនស្ត្រីរួមគ្នាបង្កើតជាប្រព័ន្ធអេកូឡូស៊ីអាជីវកម្ម ដើម្បីជំរុញផ្តល់លទ្ធភាពឱ្យស្រ្តីអាច ចាប់ផ្តើមរក្សាលំនឹង ការពង្រីក និងការដឹកនាំអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពធន់ និងចីរភាព។ លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាគណៈកម្មការវាយតម្លៃ និងផ្តល់ពិន្ទុ លើកឡើងនៅក្នុងការប្រកួតពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំឆ្នាំ២០២៦ ក្រោមប្រធាន

ត្រឹមមួយសប្តាហ៍បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីកម្ពុជាទស្សនកិច្ចនៅ Shenzhen, BYD Sealion 6 EV FLASH Charge Edition តម្លៃ 32,800 ដុល្លារ ប្រកាសដាក់លក់ជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 22/09/2026

ភ្នំពេញ ៖ នៅថ្ងៃទី 20 ខែកញ្ញា BYD បានរៀបចំពិធីសម្ពោធដាក់លក់ជាផ្លូវការនូវ Sealion 6 EV FLASH Charge Edition នៅ BYD & Denza Flagship Showroom ក្នុងរាជធានីភ្នំពេញ។

វៀតណាមក្លាយជាទីផ្សារ EV ធំបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈការលក់កើនជាងទ្វេដង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

វៀតណាមបានក្លាយជាទីផ្សាររថយន្តអគ្គិសនី (EV) ធំបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០២៥ ដោយការលក់រថយន្តប្រភេទនេះកើនឡើងជាងទ្វេដង និងមានចំណែកជិត ៤០ ភាគរយនៃការលក់រថយន្តថ្មីសរុប

ការនាំចេញឥណ្ឌាទៅសមាជិកស្នូល BRICS កើនដល់ជិត ២០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការនាំចេញរបស់ប្រទេសឥណ្ឌាទៅកាន់សមាជិកស្នូលទាំង ៤ នៃក្រុម BRICS បានកើនឡើង ៣៤ ភាគរយ ដល់ ១៩,៩ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ចាប់ពីខែមេសា ដល់ខែសីហា ឆ្នាំ២០២៦

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ ​​នឹង​លេច​រូបរាង​នៅ​រមាស​ហែក​ ​ខេត្ត​ស្វាយរៀង​ ​នា​ដើម​ឆ្នាំ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​នឹង​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​នៅ​ដើម​ឆ្នាំ​២០២៧ ​លើ​ផ្ទៃដី​ ​៧៨​ ​ហិកតា​ ​ស្ថិត​នៅ​ឃុំ​អណ្ដូង​ពោធិ៍ ភាគ​ខាង​ត្បូង​ទី​រួម​ស្រុក​ប្រមាណ ៤​គីឡូម៉ែត្រ

អាស៊ាន​ស្រូប​ទាញ​ទុន​ជាង ​២៤៣ ​ពាន់​លាន​ដុល្លារ​ពី​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/09/2026

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​)​ ​ក្នុង​តំបន់​អាស៊ាន​បាន​កើនឡើង​ ​៩​,​៧ ភាគរយ ​ដល់​ ២​៤៣​,​៩ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០​២៥​ ​ពី​ ​២​២៦ ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ​២០២៤​ ​ដោយ​មាន​ការ​ជំរុញ​សំខាន់​ពី​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ ​និង​ផលិតកម្ម ​