តំបន់​សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ ១ឆ្នាំ​ផ្ដល់ប្រាក់​ឈ្នួលសរុប​ដល់​កម្មកនិយោជិត​ជាង​១១០លានដុល្លារ​អាម៉េរិក​

ភ្នំពេញ ៖ គ្រាន់តែ​តំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​តែមួយ​ប៉ុណ្ណោះ ក្នុងមួយឆ្នាំបានចំណាយថវិការហូតដល់ប្រមាណជាង១១១លានដុល្លារអាម៉េរិកទៅលើប្រាក់ឈ្នួលកម្មករ-កម្មការិនីដែលបម្រើការងារនៅក្នុងតំបន់នេះ ដែលនេះជា​ចំណែកមួយ​ក្នុងការលើកស្ទួយ​ដល់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្ត​ ក៏ដូចជាពលរដ្ឋ​ដែលមកពីបណ្ដាខេត្ត​នានា​បម្រើការនៅក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​នេះផងដែរ។ ​នេះបើតាម​របាយការណ៍របស់​ក្រុមការងារ​ជំរុញការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ដែលបានផ្សព្វផ្សាយ​កាលពីពេលថ្មីៗកន្លងទៅនេះ ។​

បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុង​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ មានក្រុមហ៊ុនកំពុង​បណ្ដាក់ទុន​វិនិយោគប្រមាណ២០០​ក្រុមហ៊ុន​ និង​មានរោងចក្រ​-សហគ្រាស​ជាង ​៣០០ទីតាំង ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​សរុប​ប្រមាណ៣ម៉ឺននាក់ ដោយបុគ្គលិក កម្មករម្នាក់​អាចទទួល​បាន​ប្រាក់ឈ្នួលជា​មធ្យម​ប្រចាំ​ខែ ​៣១១ដុល្លារអាម៉េរិក

តាម​របា​យ​កា​រណ៍​បានបង្ហាញថា បើនិយាយ​ពីការ​ចំណាយ​លើ​ប្រាក់ឈ្នួល​របស់បុគ្គលិក​ កម្មករ​ដែលបម្រើការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំង៥ទីតាំងក្នុង​ខេត្តព្រះសីហនុទាំង​មូលសរុបទាំង​​អ​ស់​ចំនួនជាង​១១ម៉ឺននាក់​ ​សម្រាប់តែក្នុង​ឆ្នាំ ២០២៥នេះ ​អាច​ទទួល​បាន​ប្រាក់ឈ្នួលសរុប​ចំនួន ៣៥៩​លានដុល្លារអាម៉េរិក​​ ។

គួរ​បញ្ជាក់ថា​ តំបន់​សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុនមកពីប្រទេស​ចិន ដូច្នេះ​ក្រុមហ៊ុន ​និ​ងរោងចក្រ​សហគ្រាស​ដែលកំពុង​ដំណើរការនៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេស​មួយនេះភាគច្រើនក៏ជាការបណ្តាក់មកពីប្រទេសចិនដូចគ្នា ខណៈដែលកាលពីពេលកន្លងទៅថ្មីៗនេះដែរ តំណាងសមាគមវិនិយោគចិនក៏បានសន្យា​ថា​នឹង​ជំរុញវិនិយោគិន​ចិនឱ្យមកបណ្ដាក់ទុនវិនិយោគនៅក្នុង​តំបន់​សេដ្ឋ​កិច្ចពិសេស​នេះ​បន្ថែមទៀត​ ដែល​នឹងធ្វើ​ឱ្យមានកំណើន​វិនិយោគ​នៅក្នុង​តំបន់​សេដ្ឋកិច្ចពិសេសក្រុង​ព្រះ​សី​ហ​នុ​ ក៏ដូចជា​ក្នុង​ខេត្តព្រះសីហនុទាំង​មូលកើនឡើងបន្ថែមទៀត ។​

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា ការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ​ជា​បន្ត​បន្ទាប់បានបង្កើត​ឱកាស​ការងារ​​ និងប្រាក់ចំណូល​ដល់ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះសីហនុ និង​បានធ្វើឱ្យ​ប្រាក់ចំណូល​ជាមធ្យមប្រចាំឆ្នាំរបស់ខេត្ត​មួយនេះ ខ្ពស់ជាង​គេ​ធៀបនឹ​ងបណ្ដាខេត្តនានា​ទូទាំង​ប្រទេស ហើយក៏រំពឹង​ថា​ប្រាក់ចំណូលជាមធ្យម​សម្រាប់​មនុស្ស​ម្នាក់​របស់​ខេត្តព្រះសីហនុ​នឹ​ងកើនឡើង​ជា​បន្ត​បន្ទាប់​ទៀត ស្របពេល​ផែនការនៃការ​វិនិយោគ​ខេត្តព្រះសីហនុ ក៏កំពុងទាក់ទាញ​បានការ​វិនិយោគថ្មីៗជា​បន្ត​បន្ទាប់ផងដែរ ។​

បើតាម​ផែនការមេរបស់រាជរដ្ឋាភិបាល​កម្ពុជា នឹង​ប្រែ​ក្លាយខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរួមមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប ឲ្យក្លាយជាតំ​ប​ន់សេ​ដ្ឋ​កិច្ចពិសេគំរូពហុបំណង និងប្រទាក់ក្រឡា និងប្រែ​ក្លា​យ​ខេ​ត្តព្រះ​សី​ហ​នុ​ទៅ​ជាម​ជ្ឈ​មណ្ឌ​ល​ស​មា​ហរ​ណកម្មឧស្សាហកម្មក្នុងតំបន់ បម្រើជាច្រកទ្វារអន្តរជាតិ ​និ​ង​ប៉ូល​អភិ​វ​ឌ្ឍន៍​ជា​តិរ​ប​ស់​​ព្រះ​រាជា​ណាច​ក្រកម្ពុ​ជា​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *