ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ភ្នំពេញ៖ ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច និងកំណើន GDP យ៉ាងពិតប្រាកដ។

អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច បានលើកឡើងថា ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុកនឹងជួយបង្កើតតម្លៃបន្ថែមខ្ពស់ (High Value-Added) រក្សាផលចំណេញក្នុងស្រុក ការបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាព កាត់បន្ថយការបង្អាប់ថ្លៃ និងលើកទឹកចិត្តដល់ការដាំដុះ ពង្រីកទីផ្សារនាំចេញនិងលើកកម្ពស់ម៉ាកយីហោជាតិ និងផលប្រយោជន៍ជាច្រើនទៀត។

ការបង្កើនទុនវិនិយោគលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក ត្រូវបានមើលឃើញថា ជាយុទ្ធសាស្ត្រគន្លឹះក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជា “អធិរាជស្វាយចន្ទី” តាមរយៈការបង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញគ្រាប់ឆៅទៅក្រៅប្រទេស។

កន្លងមក កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសជិតខាង។ ការបង្កើតរោងចក្រកែច្នៃកាន់តែច្រើន នឹងអនុញ្ញាតឱ្យកម្ពុជាអាចកែច្នៃគ្រាប់ឆៅឱ្យទៅជាផលិតផលសម្រេច ដែលមានតម្លៃខ្ពស់ជាងមុន កាត់បន្ថយហានិភ័យនៃការធ្លាក់ចុះថ្លៃ នៅពេលទីផ្សារខាងក្រៅមានការប្រែប្រួល។

រោងចក្រកែច្នៃមិនត្រឹមតែជួយដល់ម្ចាស់ចំការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងតំបន់។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មានAMS ថា ការកែច្នៃចន្ទីក្នុងស្រុក មានផលប្រយោជន៍ពីរធំៗ ៖ទី១. ការផ្តល់តម្លៃបន្ថែមដល់កសិករ បង្កើតឱ្យមានកិច្ចសន្យាច្បាស់លាស់រវាងរោងចក្រនិងកសិករធ្វើឱ្យតម្លៃរក្សាស្ថិរភាព និងផ្តល់តម្លៃបន្ថែមខ្ពស់ជាងមុនដល់កសិករ និងទី២.បង្កើតការងារនៅក្នុងសហគមន៍ និងកាត់បន្ថយការចំណាកស្រុក។

លោកបន្តថា ដំណាំស្វាយចន្ទីមិនអាចប្រើប្រាស់គ្រឿងចក្របានគ្រប់កាលៈទេសៈដូចស្រូវនោះទេ ពោលគឺត្រូវការកម្លាំងពលកម្មមនុស្សច្រើនក្នុងការប្រមូលផល។

លោកបានបញ្ជាក់ថា៖

“ទិន្នន័យជាក់ស្តែងនៅឆ្នាំ ២០២៥ គ្រាន់តែការចំណាយលើកម្លាំងពលកម្មក្នុងការប្រមូលផល មានទំហំទឹកប្រាក់រហូតដល់ ១៧៥ លានដុល្លារ ហូរចូលទៅក្នុងដៃបងប្អូនពលករបេះគ្រាប់ស្វាយចន្ទីនៅក្នុងចំការ តែប្រសិនបើមានរោងចក្រកែច្នៃកាន់តែច្រើន វានឹងបង្កើតឱកាសការងារបន្ថែមយ៉ាងច្រើននៅក្នុងសហគមន៍ជនបទ ដែលជួយកាត់បន្ថយការចំណាកស្រុកទៅក្រៅប្រទេសបានយ៉ាងច្រើន។”

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS ថា សហគ្រាសខ្នាតតូច និងមធ្យម (SMEs) ក្នុងវិស័យកែច្នៃស្វាយចន្ទីក្នុងស្រុក ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មខ្នាតតូចនៅកម្ពុជា និងការបង្កើតតម្លៃបន្ថែម (Value Added) សម្រាប់ប្រទេសកម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ថា អត្ថប្រយោជន៍ធំៗមានដូចជា៖ ១. ការបង្កើតអត្តសញ្ញាណផលិតផលជាតិ៖ ជួយបង្កើតអត្តសញ្ញាណច្បាស់លាស់សម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា ធ្វើឱ្យផលិតផលនេះក្លាយជា “ម៉ាកយីហោ ឬជាមោទនភាពជាតិ” (គ្រាប់ចន្ទីរបស់កម្ពុជា) នៅលើឆាកអន្តរជាតិ។

លោកបណ្ឌិត រៀបរាប់បន្តថា ២. គាំទ្រដល់ប្រជាកសិករ និងបង្កើតការងារ៖ ជួយជំរុញឱ្យកសិករពង្រីកការដាំដុះ និងបង្កើនផលិតភាពបន្ថែមទៀត និងបង្កើតឱកាសការងារយ៉ាងច្រើនជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍។

លោកបណ្ឌិត ឱ្យទៀតថា ៣. ពង្រឹងការនាំចេញ និងគ្រប់គ្រងគុណភាព៖ បង្កើនការនាំចេញដែលនាំមកនូវលំហូរចំណូល និងអត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។ ពង្រឹងការគ្រប់គ្រងគុណភាព ចាប់តាំងពីដំណាក់កាលដាំដុះ ប្រមូលផល រហូតដល់ការកែច្នៃផលិតផលចុងក្រោយ។ ការមានផលិតផលសម្រេចក្នុងស្រុក ជួយកាត់បន្ថយការនាំចូលទំនិញពីបរទេស។ ពេលណាគ្រប់គ្រងគុណភាពបានដោយខ្លួនឯង នោះហើយជាផ្លែផ្កានៃការកែច្នៃនៅក្នុងស្រុក។

លោកបណ្ឌិត ហុង វណ្ណៈបានគូសបញ្ជាក់ថា៖

“ទីផ្សារគ្រាប់ស្វាយចន្ទីគឺជាទីផ្សារដ៏ធំមួយ ដោយសារគ្រាប់ចន្ទី ជាគ្រាប់ធញ្ញជាតិល្អសម្រាប់សុខភាពរបស់មនុស្សនិងមានតម្រូវការខ្ពស់។ ដូច្នេះ រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រែក្លាយកម្ពុជាទៅជា “ប្រទេសនាំមុខគេក្នុងការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពលោក”ក៏ដូចជារុញចំណាត់ថ្នាក់ (Rank) របស់កម្ពុជាឱ្យស្ថិតក្នុងចំណោមប្រទេសកំពូលៗដែលនាំចេញគ្រាប់ចន្ទី។”

យោងតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា  ការនាំចេញគ្រាប់ឆៅក្នុងរយៈពេល ៥ ខែដំបូង ឆ្នាំ២០២៦ ទៅកាន់ប្រទេសវៀតណាម មានចំនួនដល់ទៅ ៩៧ ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណ ១,៦៩១ លានដុល្លារ។ នេះជាតួលេខដ៏ធំធេង ដែលបញ្ជាក់ពីសក្តានុពលខ្ពស់របស់កម្ពុជាក្នុងការផលិតគ្រាប់ស្វាយចន្ទីឆៅ។ នៅក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបាន ១,៥ ពាន់លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ១ លានតោន កើនឡើង ២៧% ធៀបនឹងឆ្នាំ២០២៤។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ក្នុងនោះខេត្តចំនួន ១០ របស់កម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនជាងគេរួមមាន ខេត្តកំពង់ធំ ចំនួន ១៤៧ ៧០៣ហិកតា, ខេត្តក្រចេះ ១០២ ៥២០ ហិកតា, ខេត្តរតនគិរីចំនួន ៩៧ ២៥៨ ហិកតា, ខេត្តកំពង់ចាម ៤៦ ៥៨២ ហិកតា, ស្ទឹងត្រែង ៤៤ ២៥០ ហិកតា, ខេត្តត្បូងឃ្មុំ ៣៦ ៤០៣ ហិកតា, ខេត្តសៀមរាប ៣៥ ៩១៤ ហិកតា, ខេត្តព្រះវិហារ ២៨ ៩៦៥ ហិកតា, ឧត្តរមានជ័យ ១៣ ៨១៨ ហិកតា និងមណ្ឌលគិរី ៩ ៨៥៨ ហិកតា។

“គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” រាជរដ្ឋាភិបាលបាននិងកំពុងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការសម្រួលនីតិវិធី និងការផ្តល់អាទិភាពលើការកែច្នៃ។ គោលដៅចម្បងគឺបង្កើនសមត្ថភាពកែច្នៃឱ្យបានយ៉ាងតិច ២៥% នៅឆ្នាំ២០២៧ និងឈានទៅដល់ ៥០% នៅឆ្នាំ ២០៣២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្មវិធីជំនាញសេវាកម្មអភិវឌ្ឍន៍អាជីវកម្ម ជំរុញ SME ឱ្យរីកចម្រើន ពង្រឹងសមត្ថភាពរបស់អ្នកជំនាញធុរកិច្ច ទីប្រឹក្សា គ្រូបណ្តុះបណ្តាល និងអ្នកផ្តល់សេវាកម្ម

រដ្ឋចំនួន ៤ នៅអាម៉េរិក ដាក់ពាក្យប្តឹងក្រុមហ៊ុន Meta ទារប្រាក់ពិន័យ ១,៤ ទ្រីលានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta របស់លោក Mark Zuckerberg អាចនឹងប្រឈមមុខនឹងការពិន័យជាប្រាក់រហូតដល់ ១,៤ ទ្រីលានដុល្លារ បន្ទាប់ពីរដ្ឋចំនួន ៤ របស់សហរដ្ឋអាម៉េរិកបានចោទប្រកាន់ក្រុមហ៊ុននេះថា បានបង្កើតកម្មវិធី Facebook និង Instagram ឡើងក្នុងគោលបំណងទាក់ទាញកុមារ

ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់បារាំងនៅកម្ពុជា មិនត្រឹមតែបង្កើនពាណិជ្ជកម្ម ការវិនិយោគ តែជាផ្នែកមួយនៃតុល្យភាពភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ភ្នំពេញ ៖ លោក នីកូឡា ហ្វ័ររីស្យេ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្មបរទេស និងទាក់ទាញការវិនិយោគ មានដំណើរទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ នាថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង -កម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ។ នេះតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។​ ទាក់ទងនឹងដំណើរទស្សនកិច្ចនេះ

ការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក នឹងជួយបង្កើតតម្លៃបន្ថែមដល់សេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ការជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងស្រុក ស្របតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី» គឺជាសោរគន្លឹះក្នុងការបំប្លែងកម្ពុជាពីប្រទេសនាំចេញវត្ថុធាតុដើមឆៅទៅជា “អធិរាជកែច្នៃ និងនាំចេញ” ផលិតផលសម្រេច ដែលជាក្បាលម៉ាស៊ីនរុញច្រានការធ្វើពិពិធកម្មសេដ្ឋកិច្ច

ជំនន់​នៃកា​រផ្គត់ផ្គង់​លំនៅឋានមុន​វិបត្តិកូវីដ១៩​ បានបន្សល់ទុកបញ្ហា​ទីផ្សារមក​ដល់ពេលបច្ចុប្បន្ន​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/07/2026

មុន​វិបត្តិ​កូវីដ១៩ អ្នកអភិវឌ្ឍន៍​សំណង់ និងអចលនទ្រព្យ​ ជាពិសេស ​លំនៅឋាន​ បាន​នាំគ្នា​សម្រុក​សាងសង់​​ និងអភិវឌ្ឍ ដែលធ្វើឱ្យវិស័យ​នេះ​មានកំណើនកើនឡើងយ៉ាង​ខ្ពស់ដល់ចំណុច​កំពូល

ប៊ុល​ហ្ការី​ បង្ហោះ​ផ្កាយ​រណប​ថ្មី​​ចំនួន ​១០​ ​គ្រឿង និងត្រៀម​ពង្រីកសក្ដានុពលរបស់ខ្លួន​ក្នុង​វិស័យ​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ​ មេដឹកនាំ​ប្រទេស​ប៊ុលហ្ការី​ បាន​បង្ហាញ​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​បាញ់​បង្ហោះ​ផ្កាយ​រណប​ថ្មី​ៗ​ចំនួន​១០​គ្រឿង​ទៀត​របស់​ខ្លួន​ចូល​ទៅក្នុង​លំហ​អាកាស​

ក្រុមហ៊ុន LG បោះទុន ១ ពាន់លានដុល្លារ សាងសង់រោងចក្រផលិតឈីបនៅវៀតណាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ក្រុមហ៊ុនកូរ៉េខាងត្បូង LG Innotek បោះទុន ១ ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតឈីបពាក់កណ្តាលចម្លង (semiconductor) នៅក្នុងទីក្រុងហាយហ្វុង ប្រទេសវៀតណាម

លោក ដូណាល់ ត្រាំ បញ្ជាឱ្យកាត់ផ្តាច់ពាណិជ្ជកម្មជាមួយ អេស្ប៉ាញ ជុំវិញរឿងចំណាយលើណាតូ និងសង្រ្គាមអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជារដ្ឋាភិបាលរបស់លោកឱ្យផ្អាករាល់សកម្មភាពពាណិជ្ជកម្មភ្លាមៗជាមួយអេស្ប៉ាញ ពាក់ព័ន្ធនឹងការបដិសេធមិនព្រមបង្កើនការចំណាយទៅលើណាតូ និង បដិសេធអាម៉េរិកពីការប្រើប្រាស់មូលដ្ឋានទ័ពអាកាសរបស់ខ្លួន

BYD Sealion 5 EV ប្រភេទ SUV រថយន្តអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចាប់ផ្តើមបង្ហាញខ្លួនហើយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 09/07/2026

BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំនៅក្នុងសកលលោក បាននាំយកសែស្រឡាយថ្មីរបស់ខ្លួន BYD Sealion 5 EV ជាប្រភេទរថយន្ត SUV ប្រើអគ្គិសនីសុទ្ធ បើកបរបានឆ្ងាយចូលទីផ្សារកម្ពុជា

ឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជារកចំណូលបានជាង ៣៦០ លានដុល្លារពីការនាំចេញអង្ករ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/07/2026

កម្ពុជារកចំណូលបានជាង ៣៦៧ លានដុល្លារពីការនាំចេញអង្ករប្រមាណ ៦៣០ ៣១៩ តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០២៦

Leave a Reply

Your email address will not be published. Required fields are marked *